Check out the new design

ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ * - សន្ទស្សន៍នៃការបកប្រែ


ការបកប្រែអត្ថន័យ អាយ៉ាត់: (23) ជំពូក​: អាល់អាន់អាម
ثُمَّ لَمۡ تَكُن فِتۡنَتُهُمۡ إِلَّآ أَن قَالُواْ وَٱللَّهِ رَبِّنَا مَا كُنَّا مُشۡرِكِينَ
ក្រោយមក ពួកគេគ្មានពាក្យដោះសារអ្វីនោះទេបន្ទាប់ពីការសាកសួរនេះហើយនោះ ក្រៅពីពួកគេនិយាយលាងខ្លួនពួកគេពីពួកព្រះទាំងអស់នោះប៉ុណ្ណោះ ហើយពួកគេនិយាយទាំងភូតភរថាៈ ពួកយើងសូមស្បថនឹងអល់ឡោះដែលជាម្ចាស់របស់ពួកយើង! កាលនៅលើលោកិយ ពួកយើងពុំធ្លាប់ជាអ្នកដែលធ្វើស្ហ៊ីរិក(គោរពសក្ការៈអ្នកផ្សេងរួម)ជាមួយនឹងទ្រង់ឡើយ។ ផ្ទុយទៅវិញ ពួកយើង គឺជាអ្នកដែលមានជំនឿចំពោះទ្រង់ និងជាអ្នកដែលគោរពសក្ការៈចំពោះទ្រង់តែមួយអង្គគត់។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• بيان الحكمة في إرسال النبي عليه الصلاة والسلام بالقرآن، من أجل البلاغ والبيان، وأعظم ذلك الدعوة لتوحيد الله.
• បញ្ជាក់អំពីបុព្វហេតុក្នុងការបញ្ជូនព្យាការីមូហាំម៉ាត់ដោយពាំនាំមកនូវគម្ពីររគួរអាន គឺដើម្បីផ្សព្វផ្សាយ និងបកស្រាយបញ្ជាក់ប្រាប់ ហើយដែលសំខាន់ជាងគេនោះ គឺដើម្បីអំពាវនាវមនុស្សឱ្យគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់តែមួយគត់។

• نفي الشريك عن الله تعالى، ودحض افتراءات المشركين في هذا الخصوص.
• បដិសេធថាអល់ឡោះមានដៃគូ និងបដិសេធការប្រឌិតកុហករបស់ពួកមុស្ហរីគីននៅក្នុងបញ្ហានេះជាពិសេស។

• بيان معرفة اليهود والنصارى للنبي عليه الصلاة والسلام، برغم جحودهم وكفرهم.
• បញ្ជាក់ពីការស្គាល់របស់ពួកយូដានិងពួកណាសរ៉នីចំពោះព្យាការីមូហាំម៉ាត់ ថ្វីបើពួកគេបដិសេធ និងគ្មានជំនឿក៏ដោយ។

 
ការបកប្រែអត្ថន័យ អាយ៉ាត់: (23) ជំពូក​: អាល់អាន់អាម
សន្ទស្សន៍នៃជំពូក លេខ​ទំព័រ
 
ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ - សន្ទស្សន៍នៃការបកប្រែ

ត្រូវបានចេញដោយមជ្ឈមណ្ឌល តាហ្វសៀរនៃការសិក្សាគម្ពីគួរអាន

បិទ