ការបកប្រែអត្ថន័យគួរអាន - الترجمة الخميرية للمختصر في تفسير القرآن الكريم * - សន្ទស្សន៍នៃការបកប្រែ


ការបកប្រែអត្ថន័យ អាយ៉ាត់: (7) ជំពូក​: សូរ៉ោះជូមូអះ
وَلَا يَتَمَنَّوۡنَهُۥٓ أَبَدَۢا بِمَا قَدَّمَتۡ أَيۡدِيهِمۡۚ وَٱللَّهُ عَلِيمُۢ بِٱلظَّٰلِمِينَ
ក៏ប៉ុន្តែ ពួកគេនឹងមិនប្រាថ្នាចង់ស្លាប់ជាដាច់ខាត។ ផ្ទុយទៅវិញ ពូកគេប្រាថ្នាចង់រស់នៅលើលោកិយនេះជាអមតៈ ព្រោះតែអ្វីដែលពួកគេបានប្រព្រឹត្ត(កន្លងមក) ដូចជាការប្រឆាំង អំពើល្មើស ការបំពាន ហើយនិងការកែប្រែនិងផ្លាស់ប្តូរគម្ពីរតាវរ៉ត។ ហើយអល់ឡោះជាម្ចាស់ទ្រង់មហាដឹងបំផុតចំពោះពួកដែលបំពាន។ គ្មានទង្វើណាមួយរបស់ពួកគេអាចលាក់បាំងពីទ្រង់បានឡើយ ហើយទ្រង់នឹងតបស្នងដល់ពួកគេទៅតាមទង្វើដែលពួកគេបានសាង។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• عظم منة النبي صلى الله عليه وسلم على البشرية عامة وعلى العرب خصوصًا، حيث كانوا في جاهلية وضياع.
• ព្យាការីមូហាំម៉ាត់ គឺជាការប្រោសប្រទានដ៏ធំធេងរបស់អល់ឡោះចំពោះមនុស្សលោកទូទៅ និងជាពិសេសសម្រាប់ពួកអារ៉ាប់ ដែលពួកគេស្ថិតក្នុងភាពអវិជ្ជា និងវង្វេង។

• الهداية فضل من الله وحده، تطلب منه وتستجلب بطاعته.
• ការចង្អុលបង្ហាញ គឺជាការប្រោសប្រណីពីអល់ឡោះជាម្ចាស់តែមួយគត់។ ចូរបួងសួងសុំការចង្អុលបង្ហាញពីទ្រង់ដោយការគោរពប្រតិបត្តិចំពោះទ្រង់។

• تكذيب دعوى اليهود أنهم أولياء الله؛ بتحدّيهم أن يتمنوا الموت إن كانوا صادقين في دعواهم لأن الولي يشتاق لحبيبه.
• ការអះអាងភូតកុហករបស់ពួកយូដាដែលពួកគេអះអាងថា ជាការពិតណាស់ ពួកគេ គឺជាសំណព្វចិត្តរបស់អល់ឡោះ ដោយឱ្យពួកគេប្រាថ្នាចង់ស្លាប់ប្រសិនបើពួកគេនិយាយពិតក្នុងការអះអាងរបស់ពួកគេនោះ ពីព្រោះសំណព្វចិត្តតែងតែនឹកចង់ជួបអ្នកដែលខ្លួនស្រលាញ់។

 
ការបកប្រែអត្ថន័យ អាយ៉ាត់: (7) ជំពូក​: សូរ៉ោះជូមូអះ
សន្ទស្សន៍នៃជំពូក លេខ​ទំព័រ
 
ការបកប្រែអត្ថន័យគួរអាន - الترجمة الخميرية للمختصر في تفسير القرآن الكريم - សន្ទស្សន៍នៃការបកប្រែ

الترجمة الخميرية للمختصر في تفسير القرآن الكريم، صادر عن مركز تفسير للدراسات القرآنية.

បិទ