Check out the new design

ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ * - សន្ទស្សន៍នៃការបកប្រែ


ការបកប្រែអត្ថន័យ អាយ៉ាត់: (2) ជំពូក​: អាត់តាហ្គពុន
هُوَ ٱلَّذِي خَلَقَكُمۡ فَمِنكُمۡ كَافِرٞ وَمِنكُم مُّؤۡمِنٞۚ وَٱللَّهُ بِمَا تَعۡمَلُونَ بَصِيرٌ
ទ្រង់ជាអ្នកដែលបានបង្កើតពួកអ្នក(ឱមនុស្សលោកទាំងឡាយ)។ ក៏ប៉ុន្តែ មួយចំនួននៃពួកអ្នក ជាអ្នកដែលគ្មានជំនឿចំពោះទ្រង់ ហើយកន្លែងវិលត្រឡប់របស់គេ គឺឆ្ពោះទៅកាន់ឋាននរក។ ហើយមួយចំនួនទៀត(នៃពួកគេ) ជាអ្នកដែលមានជំនឿចំពោះទ្រង់ ហើយកន្លែងវិលត្រឡប់របស់គេ គឺឆ្ពោះទៅកាន់ឋានសួគ៌។ ហើយអល់ឡោះឃើញបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ។ គ្មានទង្វើណាមួយរបស់ពួកអ្នកអាចលាក់បាំងនឹងទ្រង់បានឡើយ ហើយទ្រង់នឹងតបស្នងដល់ពួកអ្នកចំពោះអ្វីដែលពួកអ្នកបានសាង។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• من قضاء الله انقسام الناس إلى أشقياء وسعداء.
• ក្នុងចំណោមការកំណត់របស់អល់ឡោះ គឺការបែងចែកមនុស្សពីរក្រុម គឺក្រុមដែលអពមង្គល(ពួកប្រឆាំង) និងក្រុមដែលមានសុភមង្គល(អ្នកមានជំនឿ)។

• من الوسائل المعينة على العمل الصالح تذكر خسارة الناس يوم القيامة.
• មធ្យោបាយមួយក្នុងចំណោមមធ្យោបាយដែលជួយដល់ការសាងទង្វើកុសលនោះ គឺការការរំលឹកពីភាពខាតបង់របស់មនុស្សលោកនៅថ្ងែបរលោក។

 
ការបកប្រែអត្ថន័យ អាយ៉ាត់: (2) ជំពូក​: អាត់តាហ្គពុន
សន្ទស្សន៍នៃជំពូក លេខ​ទំព័រ
 
ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ - សន្ទស្សន៍នៃការបកប្រែ

ត្រូវបានចេញដោយមជ្ឈមណ្ឌល តាហ្វសៀរនៃការសិក្សាគម្ពីគួរអាន

បិទ