Check out the new design

ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ * - សន្ទស្សន៍នៃការបកប្រែ


ការបកប្រែអត្ថន័យ អាយ៉ាត់: (11) ជំពូក​: អាត់តះរីម
وَضَرَبَ ٱللَّهُ مَثَلٗا لِّلَّذِينَ ءَامَنُواْ ٱمۡرَأَتَ فِرۡعَوۡنَ إِذۡ قَالَتۡ رَبِّ ٱبۡنِ لِي عِندَكَ بَيۡتٗا فِي ٱلۡجَنَّةِ وَنَجِّنِي مِن فِرۡعَوۡنَ وَعَمَلِهِۦ وَنَجِّنِي مِنَ ٱلۡقَوۡمِ ٱلظَّٰلِمِينَ
ហើយអល់ឡោះជាម្ចាស់ក៏បានលើកជាឧទាហរណ៍ផងដែរសម្រាប់បណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះនិងបណ្តាអ្នកនាំសាររបស់ទ្រង់ថាៈ ពិតប្រាកដណាស់ ទំនាក់ទំនងរបស់ពួកគេជាមួយនឹងពួកគ្មានជំនឿនោះ គឺមិនផ្តល់ផលអាក្រក់ដល់ពួកគេឡើយ ហើយក៏មិនផ្តល់ផលប៉ះពាល់អ្វីដល់ពួកគេដែរ ដរាបណាពួកគេស្ថិតលើមាគ៌ាត្រឹមត្រូវ ដោយទ្រង់បានលើកឧទាហរណ៍ពីភរិយារបស់ហ្វៀរអោន នៅពេលដែលនាងបានបួងសួងសុំថាៈ ឱម្ចាស់របស់ខ្ញុំ! សូមទ្រង់មេត្ដាសង់លំនៅដ្ឋានមួយឱ្យខ្ញុំនៅក្បែរទ្រង់នៅក្នុងឋានសួគ៌ផងចុះ ហើយសូមទ្រង់មេត្ដាសង្គ្រោះខ្ញុំឱ្យរួចផុតពីអំណាចផ្តាច់ការរបស់ហ្វៀរអោន និងពីទង្វើអាក្រក់របស់គេផងចុះ ហើយសូមទ្រង់មេត្ដាសង្គ្រោះរូបខ្ញុំឱ្យរួចផុតពីក្រុមដែលបំពានលើខ្លួនឯង ដោយពួកគេបានដើរតាមហ្វៀរអោនដោយបំពាននោះផងចុះ។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• التوبة النصوح سبب لكل خير.
• ការសារភាពកំហុសដោយចិត្តស្មោះស ជាមូលហេតុទទួលបាននូវប្រការល្អទាំងឡាយ។

• في اقتران جهاد العلم والحجة وجهاد السيف دلالة على أهميتهما وأنه لا غنى عن أحدهما.
• ការភ្ជាប់គ្នារវាងការតស៊ូដោយចំណេះដឹងនិងភស្តុតាង និងការតស៊ូដោយផ្លែដាវ គឺបង្ហាញពីសារៈសំខាន់របស់វាទាំងពីរ ដោយមិនអាចខ្វះមួយណាបានឡើយ។

• القرابة بسبب أو نسب لا تنفع صاحبها يوم القيامة إذا فرّق بينهما الدين.
• ទំនាក់ទំនងសាច់ញាតិ មិនថាជាទំនាក់ទំនងដោយផ្ទាល់ ឬដោយប្រយោល គឺមិនអាចផ្តល់ផលប្រយោជន៍អ្វីឡើយដល់បុគ្គលនោះនៅថ្ងៃបរលោក ប្រសិនបើសាសនារបស់ពួកគេទាំងពីរផ្សេងគ្នា។

• العفاف والبعد عن الريبة من صفات المؤمنات الصالحات.
• ការថែរក្សាភាពបរិសុទ្ធ និងចាកឆ្ងាយពីអំពើអសីលធម៌ ស្ថិតក្នុងចំណោមលក្ខណៈសម្បត្តិរបស់ ស្ត្រីដែលមានជំនឿដែលជាមនុស្សល្អត្រឹមត្រូវ។

 
ការបកប្រែអត្ថន័យ អាយ៉ាត់: (11) ជំពូក​: អាត់តះរីម
សន្ទស្សន៍នៃជំពូក លេខ​ទំព័រ
 
ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ - សន្ទស្សន៍នៃការបកប្រែ

ត្រូវបានចេញដោយមជ្ឈមណ្ឌល តាហ្វសៀរនៃការសិក្សាគម្ពីគួរអាន

បិទ