ការបកប្រែអត្ថន័យគួរអាន - الترجمة الخميرية للمختصر في تفسير القرآن الكريم * - សន្ទស្សន៍នៃការបកប្រែ


ការបកប្រែអត្ថន័យ អាយ៉ាត់: (17) ជំពូក​: សូរ៉ោះអាល់មុលក៍
أَمۡ أَمِنتُم مَّن فِي ٱلسَّمَآءِ أَن يُرۡسِلَ عَلَيۡكُمۡ حَاصِبٗاۖ فَسَتَعۡلَمُونَ كَيۡفَ نَذِيرِ
ឬមួយពួកអ្នកគិតថាមានសុវត្ថិភាពពីអល់ឡោះជាម្ចាស់ដែលនៅលើមេឃឬ ក្នុងករណីដែលទ្រង់បញ្ជូនព្យុះថ្មទៅលើពួកអ្នកដូចដែលទ្រង់បានបញ្ចូនវាទៅកាន់ក្រុមលូតនោះ? ពិតណាស់ ពួកអ្នកនឹងដឹងនៅពេលដែលពួកអ្នកបានឃើញទណ្ឌកម្មរបស់យើងដែលជាការព្រមានរបស់យើងចំពោះពួកអ្នក។ ក៏ប៉ុន្តែពួកអ្នកនឹងមិនទទួលបានផលពីវាឡើយបន្ទាប់ពីពួកអ្នកបានឃើញទណ្ឌកម្មផ្ទាល់នឹងភ្នែកហើយនោះ។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• اطلاع الله على ما تخفيه صدور عباده.
• អល់ឡោះដឹងជ្រូតជ្រាបនូវអ្វីដែលលាក់បាំងក្នុងដួងចិត្តរបស់ខ្ញុំបម្រើរបស់ទ្រង់។

• الكفر والمعاصي من أسباب حصول عذاب الله في الدنيا والآخرة.
• ការប្រឆាំងនិងការប្រព្រឹត្តល្មើសទាំងឡាយ ស្ថិតក្នុងចំណោមមូលហេតុដែលនាំឲ្យទទួលទណ្ឌកម្មរបស់អល់ឡោះ ទាំងនៅក្នុងលោកិយនិងនៅថ្ងៃបរលោក។

• الكفر بالله ظلمة وحيرة، والإيمان به نور وهداية.
• ការគ្មានជំនឿនឹងអល់ឡោះ គឺជាភាពងងឹតនិងជាភាពវង្វេង ហើយការមានជំនឿនឹងទ្រង់ គឺជាពន្លឺនិងជាការចង្អុលបង្ហាញ។

 
ការបកប្រែអត្ថន័យ អាយ៉ាត់: (17) ជំពូក​: សូរ៉ោះអាល់មុលក៍
សន្ទស្សន៍នៃជំពូក លេខ​ទំព័រ
 
ការបកប្រែអត្ថន័យគួរអាន - الترجمة الخميرية للمختصر في تفسير القرآن الكريم - សន្ទស្សន៍នៃការបកប្រែ

الترجمة الخميرية للمختصر في تفسير القرآن الكريم، صادر عن مركز تفسير للدراسات القرآنية.

បិទ