ការបកប្រែអត្ថន័យគួរអាន - الترجمة الخميرية للمختصر في تفسير القرآن الكريم * - សន្ទស្សន៍នៃការបកប្រែ


ការបកប្រែអត្ថន័យ អាយ៉ាត់: (3) ជំពូក​: សូរ៉ោះអាល់អ៊ីនសាន
إِنَّا هَدَيۡنَٰهُ ٱلسَّبِيلَ إِمَّا شَاكِرٗا وَإِمَّا كَفُورًا
ពិតប្រាកដណាស់ យើងបានបញ្ជាក់ដល់គេ(មនុស្សលោក)នូវមាគ៌ានៃការចង្អុលបង្ហាញតាមរយៈពាក្យសម្តីរបស់អ្នកនាំសាររបស់យើងដើម្បីឱ្យពួកគេអាចដឹងពីមាគ៌ាដែលវង្វេង។ ហើយបន្ទាប់ពីនោះ ពួកគេអាចជាអ្នកដែលទទួលបានការចង្អុលបង្ហាញទៅកាន់មាគ៌ាដ៏ត្រឹមត្រូវ ដោយរូបគេក្លាយជាខ្ញុំបម្រើម្នាក់ដែលមានជំនឿ និងជាអ្នកដឹងគុណទៅចំពោះអល់ឡោះជាម្ចាស់ ឬពួកគេអាចក្លាយជាអ្នកដែលវង្វេងចេញពីមាគ៌ាដ៏ត្រឹមត្រូវ ដោយរូបគេក្លាយជាខ្ញុំបម្រើម្នាក់ដែលគ្មានជំនឿ និងជាអ្នករមិលគុណចំពោះទ្រង់។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• خطر حب الدنيا والإعراض عن الآخرة.
• គ្រោះថ្នាក់នៃការស្រឡាញ់លោកិយ ហើយងាកចេញពីថ្ងៃបរលោក។

• ثبوت الاختيار للإنسان، وهذا من تكريم الله له.
• បញ្ជាក់ពីសិទ្ធិនៃជ្រើសរើសរបស់មនុស្ស ហើយនេះបង្ហាញពីការលើកតម្កើងរបស់អល់ឡោះជាម្ចាស់ចំពោះពួកគេ។

• النظر لوجه الله الكريم من أعظم النعيم.
• ការសម្លឹងមើលទៅកាន់ព្រះភ័ក្រនៃព្រះជាម្ចាស់របស់ខ្លួននោះ គឺជាឧបការគុណមួយដ៏ធំធេងជាងគេបំផុត។

 
ការបកប្រែអត្ថន័យ អាយ៉ាត់: (3) ជំពូក​: សូរ៉ោះអាល់អ៊ីនសាន
សន្ទស្សន៍នៃជំពូក លេខ​ទំព័រ
 
ការបកប្រែអត្ថន័យគួរអាន - الترجمة الخميرية للمختصر في تفسير القرآن الكريم - សន្ទស្សន៍នៃការបកប្រែ

الترجمة الخميرية للمختصر في تفسير القرآن الكريم، صادر عن مركز تفسير للدراسات القرآنية.

បិទ