Check out the new design

ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ * - សន្ទស្សន៍នៃការបកប្រែ


ការបកប្រែអត្ថន័យ ជំពូក​: អាល់អាក់ឡា   អាយ៉ាត់:

អាល់អាក់ឡា

គោល​បំណងនៃជំពូក:
تذكير النفس بالحياة الأخروية، وتخليصها من التعلقات الدنيوية.
រំលឹកមនុស្សទាំងឡាយពីជីវិតរស់នៅនាថ្ងៃបរលោក ហើយនិងការជម្រះខ្លួនពីការជាប់ជំពាក់នឹងលោកិយ។

سَبِّحِ ٱسۡمَ رَبِّكَ ٱلۡأَعۡلَى
ចូរអ្នក(ព្យាការីមូហាំម៉ាត់)លើកតម្កើងម្ចាស់របស់អ្នកដែលជាម្ចាស់មហាខ្ពង់ខ្ពស់លើម៉ាខ្លូកទាំងឡាយរបស់ទ្រង់ ដោយសូត្រនាមរបស់ទ្រង់នៅពេលដែលអ្នករំលឹកចំពោះទ្រង់ និងនៅពេលដែលអ្នកលើកតម្កើងទ្រង់ចុះ។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
ٱلَّذِي خَلَقَ فَسَوَّىٰ
ទ្រង់ជាអ្នកដែលបានបង្កើតមនុស្សលោកឱ្យមានលក្ខណៈសមសួនបំផុតសាកសមនឹងខ្លួនរបស់គេ។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
وَٱلَّذِي قَدَّرَ فَهَدَىٰ
ហើយទ្រង់ជាអ្នកដែលបានកំណត់នូវប្រភេទនិងលក្ខណៈសម្បត្តិរបស់ម៉ាខ្លូកទាំងឡាយ ហើយផ្តល់ការចង្អុលបង្ហាញរាល់ម៉ាខ្លូកទាំងអស់ទៅកាន់អ្វីដែលសាកសមនឹងពួកគេ។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
وَٱلَّذِيٓ أَخۡرَجَ ٱلۡمَرۡعَىٰ
ហើយទ្រង់ជាអ្នកដែលបណ្ដុះរុក្ខជាតិបៃតងចេញពីដីដែលអាចចិញ្ចឹមសត្វពាហនៈរបស់ពួកអ្នកបាន។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
فَجَعَلَهُۥ غُثَآءً أَحۡوَىٰ
បន្ទាប់មក ទ្រង់បានធ្វើឱ្យវា(រុក្ខជាតិ)ទៅជាក្រៀមស្វិតក្លាយជាពណ៌ខ្មៅ បន្ទាប់ពីវាមានពណ៌បៃតងស្រស់។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
سَنُقۡرِئُكَ فَلَا تَنسَىٰٓ
យើងនឹងសូត្រគម្ពីរគួរអានឱ្យអ្នកស្តាប់(ឱអ្នកនាំសារមូហាំម៉ាត់) ហើយយើងនឹងប្រមូលវាដាក់ក្នុងទ្រូងរបស់អ្នក ហើយអ្នកនឹងមិនភ្លេចវាឡើយ។ ដូច្នេះ ចូរអ្នកកុំប្រជែងជាមួយនឹងជីព្រីលក្នុងការសូត្រ(គម្ពីរគួរអាននេះ) ដូចអ្វីដែលអ្នកធ្លាប់បានធ្វើ(ពីមុន)ដោយសារតែអ្នកខ្លាចភ្លេចវាឲ្យសោះ។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
إِلَّا مَا شَآءَ ٱللَّهُۚ إِنَّهُۥ يَعۡلَمُ ٱلۡجَهۡرَ وَمَا يَخۡفَىٰ
លើកលែងតែអ្វីដែលអល់ឡោះមានចេតនាឱ្យអ្នកភ្លេចវាដោយគតិបណ្ឌិត(របស់ទ្រង់)ប៉ុណ្ណោះ។ ពិតប្រាកដណាស់ ទ្រង់ដឹងនូវអ្វីដែលគេលាតត្រដាង និងអ្វីដែលគេលាក់កំបាំង។ គ្មានអ្វីមួយអំពីរឿងទាំងនោះអាចលាក់បាំងពីទ្រង់បានឡើយ។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
وَنُيَسِّرُكَ لِلۡيُسۡرَىٰ
ហើយយើងនឹងសម្រួលដល់អ្នក(ឲ្យធ្វើ)នូវទង្វើទាំងឡាយណាដែលធ្វើឲ្យយើងពេញចិត្តក្នុងចំណោមទង្វើដែលនាំឱ្យអ្នកបានចូលឋានសួគ៌។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
فَذَكِّرۡ إِن نَّفَعَتِ ٱلذِّكۡرَىٰ
ដូច្នេះ ចូរអ្នកទូន្មានមនុស្សលោកតាមវ៉ាហ៊ីដែលយើងបានផ្តល់ឱ្យអ្នកនៃគម្ពីរគួរអាន និងរំលឹកដល់ពួកគេចុះ ដរាបណាការក្រើនរំលឹកនោះនៅតែមានអ្នកស្តាប់។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
سَيَذَّكَّرُ مَن يَخۡشَىٰ
អ្នកដែលកោតខ្លាចអល់ឡោះនោះ គេនឹងទទួលយកការទូន្មានរបស់អ្នក ពីព្រោះរូបគេ គឺជាអ្នកទទួលបានផលប្រយោជន៍ពីការទូន្មាននេះ។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• تحفظ الملائكة الإنسان وأعماله خيرها وشرها ليحاسب عليها.
• ម៉ាឡើអ៊ីកាត់មានតួនាទីតាមដានមនុស្ស និងកត់ត្រាទង្វើទាំងឡាយរបស់ពួកគេ ទាំងទង្វើល្អ និងទង្វើអាក្រក់ដើម្បីជំនុំជម្រះលើវា(នៅថ្ងៃបរលោក)។

• ضعف كيد الكفار إذا قوبل بكيد الله سبحانه.
• កលល្បិចរបស់ពួកគ្មានជំនឿ គឺមានភាពទន់ខ្សោយបំផុត បើប្រៀបនឹងផែនការរបស់អល់ឡោះជាម្ចាស់។

• خشية الله تبعث على الاتعاظ.
• ការកោតខ្លាចអល់ឡោះកើតឡើងដោយសារការទទួលយកការទូន្មាន។

 
ការបកប្រែអត្ថន័យ ជំពូក​: អាល់អាក់ឡា
សន្ទស្សន៍នៃជំពូក លេខ​ទំព័រ
 
ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ - សន្ទស្សន៍នៃការបកប្រែ

ត្រូវបានចេញដោយមជ្ឈមណ្ឌល តាហ្វសៀរនៃការសិក្សាគម្ពីគួរអាន

បិទ