ការបកប្រែអត្ថន័យគួរអាន - الترجمة الخميرية للمختصر في تفسير القرآن الكريم * - សន្ទស្សន៍នៃការបកប្រែ


ការបកប្រែអត្ថន័យ អាយ៉ាត់: (72) ជំពូក​: សូរ៉ោះអាត់តាវហ្ពះ
وَعَدَ ٱللَّهُ ٱلۡمُؤۡمِنِينَ وَٱلۡمُؤۡمِنَٰتِ جَنَّٰتٖ تَجۡرِي مِن تَحۡتِهَا ٱلۡأَنۡهَٰرُ خَٰلِدِينَ فِيهَا وَمَسَٰكِنَ طَيِّبَةٗ فِي جَنَّٰتِ عَدۡنٖۚ وَرِضۡوَٰنٞ مِّنَ ٱللَّهِ أَكۡبَرُۚ ذَٰلِكَ هُوَ ٱلۡفَوۡزُ ٱلۡعَظِيمُ
អល់ឡោះបានសន្យាចំពោះបណ្តាអ្នកដែលមានជំនឿចំពោះទ្រង់ ទាំងប្រុសទាំងស្រីថាៈ នៅថ្ងៃបរលោក ទ្រង់នឹងបញ្ចូលពួកគេទៅក្នុងឋានសួគ៌ដែលមានទន្លេជាច្រើនហូរកាត់ពីក្រោមវិមានរបស់វា ដោយពួកគេស្ថិតនៅទីនោះជាអមតៈដោយពួកគេមិនស្លាប់ទៀតនោះទេ ហើយឧបការគុណរបស់ពួកគេក៏មិនកាត់ផ្តាច់ពីពួកគេទៀតនោះដែរ។ ហើយទ្រង់ក៏បានសន្យាចំពោះពួកគេដែរថា ទ្រង់នឹងបញ្ចូលពួកគេទៅក្នុងលំនៅឋានយ៉ាងល្អប្រណីតនៅក្នុងឋានសួគ៌អាត់និន ហើយការពេញចិត្តពីអល់ឡោះចំពោះពួកគេគឺធំធេងជាងនោះទៅទៀត។ ការតបស្នងដូចដែលបានរៀបរាប់ខាងលើនេះ គឺជាជោគជ័យធំធេងបំផុតដែលគ្មានជោគជ័យណាអាចប្រៀបផ្ទឹមបានឡើយ។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• سبب العذاب للكفار والمنافقين واحد في كل العصور، وهو إيثار الدّنيا على الآخرة والاستمتاع بها، وتكذيب الأنبياء والمكر والخديعة والغدر بهم.
• មូលហេតុដែលនាំឲ្យពួកប្រឆាំង និងពួកពុតត្បុតទទួលនូវទណ្ឌកម្មនោះ គឺដូចគ្នាទាំងអស់នៅគ្រប់សម័យកាល នោះគឺដោយសារតែការឲ្យតម្លៃលោកិយខ្លាំងជាងថ្ងៃបរលោក និងត្រេកត្រអាលចំពោះវា ការបដិសេធនឹងបណ្តាព្យាការី ការប្រើល្បិចកល ការបោកប្រាស់ និងការក្បត់របស់ពួកគេចំពោះបណ្តាព្យាការីរបស់ពួកគេ។

• إهلاك الأمم والأقوام الغابرة بسبب كفرهم وتكذيبهم الأنبياء فيه عظة وعبرة للمعتبر من العقلاء.
• វិនាសកម្មរបស់ប្រជាជាតិនិងក្រុមមនុស្សជំនាន់មុនៗដោយសារតែការប្រឆាំងនិងការបដិសេធរបស់ពួកគេចំពោះបណ្តាព្យាការីនោះ គឺជាដំបូន្មាននិងជាមេរៀនសម្រាប់អ្នកដែលមានប្រាជ្ញាស្មារតីទាំងឡាយយកវាជាមេរៀន។

• أهل الإيمان رجالًا ونساء أمة واحدة مترابطة متعاونة متناصرة، قلوبهم متحدة في التوادّ والتحابّ والتعاطف.
• បណ្តាអ្នកមានជំនឿ ទាំងប្រុសទាំងស្រី ពួកគេគឺជាប្រជាជាតិតែមួយដែលចងសម្ព័ន្ធភាពនឹងគ្នា សហការគ្នា និងជួយគ្នា។ ដួងចិត្តរបស់ពួកគេមានសាមគ្គីភាពរវាងគ្នា មិនថាចំពោះក្តីស្រឡាញ់ចំពោះគ្នា ការរាប់អានគ្នា និងភាពទន់ភ្លន់ចំពោះគ្នាឡើយ។

• رضا رب الأرض والسماوات أكبر من نعيم الجنات؛ لأن السعادة الروحانية أفضل من الجسمانية.
• ការទទួលបាននូវការពេញចិត្តពីម្ចាស់ផែនដីនិងម្ចាស់មេឃា គឺធំធេងជាងការទទួលបានឋានសួគ៌ទៅទៀត ព្រោះថាសុភមង្គលផ្លូវចិត្ត គឺល្អប្រសើរជាងសុភមង្គលផ្លូវកាយ។

 
ការបកប្រែអត្ថន័យ អាយ៉ាត់: (72) ជំពូក​: សូរ៉ោះអាត់តាវហ្ពះ
សន្ទស្សន៍នៃជំពូក លេខ​ទំព័រ
 
ការបកប្រែអត្ថន័យគួរអាន - الترجمة الخميرية للمختصر في تفسير القرآن الكريم - សន្ទស្សន៍នៃការបកប្រែ

الترجمة الخميرية للمختصر في تفسير القرآن الكريم، صادر عن مركز تفسير للدراسات القرآنية.

បិទ