ការបកប្រែអត្ថន័យគួរអាន - الترجمة الخميرية للمختصر في تفسير القرآن الكريم * - សន្ទស្សន៍នៃការបកប្រែ


ការបកប្រែអត្ថន័យ អាយ៉ាត់: (13) ជំពូក​: សូរ៉ោះអាល់ហ្ពាឡាត់
فَكُّ رَقَبَةٍ
នោះគឺការដោះលែងខ្ញុំបម្រើដាច់ថ្លៃម្នាក់ឱ្យមានសិទ្ធិសេរីភាព មិនថាជាខ្ញុំបម្រើប្រុស ឬខ្ញុំបម្រើស្រី។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• عتق الرقاب، وإطعام المحتاجين في وقت الشدة، والإيمان بالله، والتواصي بالصبر والرحمة: من أسباب دخول الجنة.
• ការដោះលែងខ្ញុំបម្រើដាច់ថ្លៃឲ្យមានសេរីភាព ការផ្តល់ចំណីអាហារដល់អ្នកដែលមានតម្រូវការក្នុងពេលលំបាកខ្លាំង ការមានជំនឿចំពោះអល់ឡោះ ការផ្ដែផ្ដាំគ្នាឱ្យមានការអត់ធ្មត់ និងមានក្ដីមេត្ដាករុណាចំពោះមនុស្សលោកទូទៅ គឺស្ថិតក្នុងចំណោមមូលហេតុដែលនាំឱ្យចូលឋានសួគ៌។

• من دلائل النبوة إخباره أن مكة ستكون حلالًا له ساعة من نهار.
• ក្នុងចំណោមភស្តុតាងដែលបញ្ជាក់ពីភាពជាព្យាការីនោះ គឺការប្រាប់ដំណឹងថា ជាការពិតណាស់ ទីក្រុងម៉ាក្កះនឹងត្រូវបានគេអនុញ្ញាតចំពោះគាត់(ព្យាការីមូហាំម៉ាត់)ក្នុងថ្ងៃណាមួយ។

• لما ضيق الله طرق الرق وسع طرق العتق، فجعل الإعتاق من القربات والكفارات.
• នៅពេលដែលអល់ឡោះបានរឹតបន្តឹងចំពោះការយកទាសករ(មកធ្វើជាអ្នកបម្រើដាច់ថ្លៃនោះ) ទ្រង់បានបើកយ៉ាងទូលាយក្នុងការដោះលែងទាសករឲ្យមានសេរីភាព ហើយបានចាត់ទុកការដោះលែងទាសករនេះ គឺជាការបញ្ជិតខ្លួនចំពោះអល់ឡោះ និងលុបលាងបាបកម្មទាំងឡាយ។

 
ការបកប្រែអត្ថន័យ អាយ៉ាត់: (13) ជំពូក​: សូរ៉ោះអាល់ហ្ពាឡាត់
សន្ទស្សន៍នៃជំពូក លេខ​ទំព័រ
 
ការបកប្រែអត្ថន័យគួរអាន - الترجمة الخميرية للمختصر في تفسير القرآن الكريم - សន្ទស្សន៍នៃការបកប្រែ

الترجمة الخميرية للمختصر في تفسير القرآن الكريم، صادر عن مركز تفسير للدراسات القرآنية.

បិទ