Check out the new design

ಪವಿತ್ರ ಕುರ್‌ಆನ್ ಅರ್ಥಾನುವಾದ - ಅಲ್-ಮುಖ್ತಸರ್ ಫಿ ತಫ್ಸೀರಿಲ್ ಕುರ್‌ಆನಿಲ್ ಕರೀಮ್ - ಖಮೇರ್ ಅನುವಾದ * - ಅನುವಾದಗಳ ವಿಷಯಸೂಚಿ


ಅರ್ಥಗಳ ಅನುವಾದ ಅಧ್ಯಾಯ: ಅಲ್ -ಮಆರಿಜ್   ಶ್ಲೋಕ:
عَلَىٰٓ أَن نُّبَدِّلَ خَيۡرٗا مِّنۡهُمۡ وَمَا نَحۡنُ بِمَسۡبُوقِينَ
លើការជំនួសពួកគេ(ពួកមុស្ហរីគីន)នឹងក្រុមផេ្សងដែលប្រតិបត្តិតាមអល់ឡោះ និងបំផ្លាញពួកគេចោល។ យើងពុំមែនអសមត្ថភាពក្នុងការធ្វើដូច្នោះនោះឡើយ។ ហើយនៅពេលណាដែលយើងមានចេតនាចង់បំផ្លាញពួកគេ និងផ្លាស់ប្តូរពួកគេនឹងក្រុមផ្សេងនោះ គឺគ្មាននរណាម្នាក់អាចយកឈ្នះ(រារាំង)យើងបានឡើយ។
ಅರಬ್ಬಿ ವ್ಯಾಖ್ಯಾನಗಳು:
فَذَرۡهُمۡ يَخُوضُواْ وَيَلۡعَبُواْ حَتَّىٰ يُلَٰقُواْ يَوۡمَهُمُ ٱلَّذِي يُوعَدُونَ
ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ទុកឱ្យពួកគេលិចលង់ក្នុងប្រការខុសឆ្គង និងវង្វេងរបស់ពួកគេ និងលេងសើចក្នុងជីវិតលោកិយរបស់ពួកគេ រហូតដល់ពួកគេជួបនឹងថ្ងៃបរលោកដែលត្រូវបានគេសន្យា(ដាក់ទណ្ឌកម្ម)ចំពោះពួកគេនៅក្នុងគម្ពីរគួរអានចុះ។
ಅರಬ್ಬಿ ವ್ಯಾಖ್ಯಾನಗಳು:
يَوۡمَ يَخۡرُجُونَ مِنَ ٱلۡأَجۡدَاثِ سِرَاعٗا كَأَنَّهُمۡ إِلَىٰ نُصُبٖ يُوفِضُونَ
គឺនៅថ្ងៃដែលពួកគេនឹងងើបចេញពីផ្នូរយ៉ាងលឿនហាក់ដូចជាពួកគេប្រជែងគ្នាទៅកាន់រូបបដិមា(របស់ពួកគេកាលនៅលើលោកិយ)ដូច្នោះដែរ។
ಅರಬ್ಬಿ ವ್ಯಾಖ್ಯಾನಗಳು:
خَٰشِعَةً أَبۡصَٰرُهُمۡ تَرۡهَقُهُمۡ ذِلَّةٞۚ ذَٰلِكَ ٱلۡيَوۡمُ ٱلَّذِي كَانُواْ يُوعَدُونَ
ភ្នែករបស់ពួកគេទម្លាក់ចុះ ខណៈដែលការលំបាកគ្របដណ្ដប់លើពួកគេ។ នោះហើយគឺជាថ្ងៃដែលពួកគេធ្លាប់ត្រូវបានគេសន្យានៅក្នុងលោកិយ តែពួកគេមិនដែលខ្វល់ពីវាឡើយ។
ಅರಬ್ಬಿ ವ್ಯಾಖ್ಯಾನಗಳು:
ಈ ಪುಟದಲ್ಲಿರುವ ಶ್ಲೋಕಗಳ ಉಪಯೋಗಗಳು:
• خطر الغفلة عن الآخرة.
• គ្រោះថ្នាក់នៃការធ្វេសប្រហែស ភ្លេចខ្លួនពីថ្ងៃបរលោក។

• عبادة الله وتقواه سبب لغفران الذنوب.
• ការគោរពសក្ការៈចំពោះអល់ឡោះ និងការកោតខ្លាចទ្រង់ ជាមូលហេតុដែលនាំឲ្យទទួលបាននូវការអភ័យទោសចំពោះបាបកម្មទាំងឡាយ។

• الاستمرار في الدعوة وتنويع أساليبها حق واجب على الدعاة.
• ការបន្ត និងផ្លាស់ប្តូរវិធីសាស្ត្រក្នុងការអំពាវនាវ គឺជាកាតព្វកិច្ចលើអ្នកអំពាវនាវ។

 
ಅರ್ಥಗಳ ಅನುವಾದ ಅಧ್ಯಾಯ: ಅಲ್ -ಮಆರಿಜ್
ಅಧ್ಯಾಯಗಳ ವಿಷಯಸೂಚಿ ಪುಟ ಸಂಖ್ಯೆ
 
ಪವಿತ್ರ ಕುರ್‌ಆನ್ ಅರ್ಥಾನುವಾದ - ಅಲ್-ಮುಖ್ತಸರ್ ಫಿ ತಫ್ಸೀರಿಲ್ ಕುರ್‌ಆನಿಲ್ ಕರೀಮ್ - ಖಮೇರ್ ಅನುವಾದ - ಅನುವಾದಗಳ ವಿಷಯಸೂಚಿ

ಪ್ರಕಾಶನ - ಕುರ್‌ಆನ್ ತಫ್ಸೀರ್ ಸ್ಟಡಿ ಸೆಂಟರ್

ಮುಚ್ಚಿ