Check out the new design

وه‌رگێڕانی ماناكانی قورئانی پیرۆز - وەرگێڕاوی خمیری - ناوەندی ڕواد بۆ وەرگێڕان * - پێڕستی وه‌رگێڕاوه‌كان

XML CSV Excel API
Please review the Terms and Policies

وه‌رگێڕانی ماناكان سوره‌تی: الكهف   ئایه‌تی:
قَالَ هَٰذَا رَحۡمَةٞ مِّن رَّبِّيۖ فَإِذَا جَآءَ وَعۡدُ رَبِّي جَعَلَهُۥ دَكَّآءَۖ وَكَانَ وَعۡدُ رَبِّي حَقّٗا
គាត់បានបន្តថា៖ នេះជាក្ដីមេត្តាករុណាពីព្រះជាម្ចាស់របស់ខ្ញុំ។ តែនៅពេលដែលការសន្យានៃព្រះជាម្ចាស់របស់ខ្ញុំបានមកដល់ ទ្រង់នឹងធ្វើឲ្យវា(ជញ្ជាំងដែក)រាបស្មើដល់ដីវិញ។ ហើយការសន្យានៃព្រះជាម្ចាស់របស់ខ្ញុំ គឺជាការពិត។
تەفسیرە عەرەبیەکان:
۞ وَتَرَكۡنَا بَعۡضَهُمۡ يَوۡمَئِذٖ يَمُوجُ فِي بَعۡضٖۖ وَنُفِخَ فِي ٱلصُّورِ فَجَمَعۡنَٰهُمۡ جَمۡعٗا
ហើយយើង(អល់ឡោះ)នឹងព្រលែងពួកវានៅថ្ងៃនោះ(ថ្ងៃដែលការសន្យាមកដល់)ដោយពួកវានៅពពាក់ពពូនគ្នា។ ហើយគេបានផ្លុំត្រែ។ ពេលនោះ យើងក៏បានប្រមូលផ្ដុំពួកគេទាំងអស់គ្នា(ដើម្បីជំនុំជម្រះ និងផ្តល់ការតបស្នង)។
تەفسیرە عەرەبیەکان:
وَعَرَضۡنَا جَهَنَّمَ يَوۡمَئِذٖ لِّلۡكَٰفِرِينَ عَرۡضًا
ហើយនៅថ្ងៃនោះ យើងនឹងបង្ហាញនរកជើហាន់ណាំឱ្យពួកដែលគ្មានជំនឿបានឃើញយ៉ាងច្បាស់(ផ្ទាល់នឹងភ្នែក)។
تەفسیرە عەرەبیەکان:
ٱلَّذِينَ كَانَتۡ أَعۡيُنُهُمۡ فِي غِطَآءٍ عَن ذِكۡرِي وَكَانُواْ لَا يَسۡتَطِيعُونَ سَمۡعًا
គឺពួកដែលភ្នែករបស់ពួកគេមានរនាំងបាំងមិនឲ្យរំឭកមកចំពោះយើង ហើយពួកគេក៏មិនអាចស្ដាប់ឮ(វាក្យខណ្ឌរបស់យើង)បាននោះដែរ។
تەفسیرە عەرەبیەکان:
أَفَحَسِبَ ٱلَّذِينَ كَفَرُوٓاْ أَن يَتَّخِذُواْ عِبَادِي مِن دُونِيٓ أَوۡلِيَآءَۚ إِنَّآ أَعۡتَدۡنَا جَهَنَّمَ لِلۡكَٰفِرِينَ نُزُلٗا
តើពួកដែលគ្មានជំនឿគិតស្មានថា ពួកគេអាចយកខ្ញុំបម្រើរបស់យើងធ្វើជាអ្នកគាំពារក្រៅពីយើងបានឬ? ពិតប្រាកដណាស់ យើងបានត្រៀមនរកជើហាន់ណាំទុកសម្រាប់ពួកគ្មានជំនឿជាកន្លែងជ្រកកោន(របស់ពួកគេ)។
تەفسیرە عەرەبیەکان:
قُلۡ هَلۡ نُنَبِّئُكُم بِٱلۡأَخۡسَرِينَ أَعۡمَٰلًا
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ តើចង់ឱ្យខ្ញុំប្រាប់ពួកអ្នកអំពីអ្នកដែលខាតបង់ធំធេងជាងគេចំពោះទង្វើទាំងឡាយ(របស់ខ្លួន)ដែរឬទេ?
تەفسیرە عەرەبیەکان:
ٱلَّذِينَ ضَلَّ سَعۡيُهُمۡ فِي ٱلۡحَيَوٰةِ ٱلدُّنۡيَا وَهُمۡ يَحۡسَبُونَ أَنَّهُمۡ يُحۡسِنُونَ صُنۡعًا
គឺពួកដែលការខិតខំប្រឹងប្រែងរបស់ពួកគេនៅក្នុងលោកិយបានក្លាយជាអសារបង់ ខណៈដែលពួកគេគិតថា៖ ពិតប្រាកដណាស់ ពួកគេគឺកំពុងតែធ្វើអំពើល្អ។
تەفسیرە عەرەبیەکان:
أُوْلَٰٓئِكَ ٱلَّذِينَ كَفَرُواْ بِـَٔايَٰتِ رَبِّهِمۡ وَلِقَآئِهِۦ فَحَبِطَتۡ أَعۡمَٰلُهُمۡ فَلَا نُقِيمُ لَهُمۡ يَوۡمَ ٱلۡقِيَٰمَةِ وَزۡنٗا
ពួកទាំងនោះ គឺជាពួកដែលប្រឆាំងនឹងសញ្ញាភស្តុតាងនៃព្រះជាម្ចាស់របស់ពួកគេ និងការជួបនឹងទ្រង់(នៅថ្ងៃបរលោក)។ ពេលនោះ ទង្វើកុសលទាំងឡាយរបស់ពួកគេ បានក្លាយជាអសារបង់។ ដូច្នេះ នៅថ្ងៃបរលោក យើងនឹងមិនផ្តល់តម្លៃអ្វីបន្តិចដល់ពួកគេនោះឡើយ។
تەفسیرە عەرەبیەکان:
ذَٰلِكَ جَزَآؤُهُمۡ جَهَنَّمُ بِمَا كَفَرُواْ وَٱتَّخَذُوٓاْ ءَايَٰتِي وَرُسُلِي هُزُوًا
ការតបស្នងសម្រាប់ពួកគេ គឺនរកជើហាន់ណាំ ដោយសារតែពួកគេបានប្រឆាំង និងបានយកសញ្ញាភស្តុតាងរបស់យើង ព្រមទាំងបណ្ដាអ្នកនាំសារទាំងឡាយរបស់យើងធ្វើជាការចំអកឡកឡឺយ។
تەفسیرە عەرەبیەکان:
إِنَّ ٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّٰلِحَٰتِ كَانَتۡ لَهُمۡ جَنَّٰتُ ٱلۡفِرۡدَوۡسِ نُزُلًا
ពិតប្រាកដណាស់ បណ្ដាអ្នកដែលមានជំនឿ និងបានសាងទង្វើកុសល ពួកគេនឹងទទួលបានឋានសួគ៌ហ្វៀរទ័សជាកន្លែងស្នាក់នៅ។
تەفسیرە عەرەبیەکان:
خَٰلِدِينَ فِيهَا لَا يَبۡغُونَ عَنۡهَا حِوَلٗا
ពួកគេនឹងស្ថិតនៅក្នុងនោះជាអមតៈ ដោយពួកគេមិនចង់ឱ្យមានការផ្លាស់ប្ដូរវាឡើយ។
تەفسیرە عەرەبیەکان:
قُل لَّوۡ كَانَ ٱلۡبَحۡرُ مِدَادٗا لِّكَلِمَٰتِ رَبِّي لَنَفِدَ ٱلۡبَحۡرُ قَبۡلَ أَن تَنفَدَ كَلِمَٰتُ رَبِّي وَلَوۡ جِئۡنَا بِمِثۡلِهِۦ مَدَدٗا
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ ប្រសិនបើទឹកសមុទ្រ គឺជាទឹកខ្មៅសម្រាប់កត់ត្រាបន្ទូលព្រះជាម្ចាស់របស់ខ្ញុំ នោះទឹកសមុទ្រនឹងត្រូវរីងស្ងួតមុននឹងបញ្ចប់ការកត់ត្រាបន្ទូលព្រះជាម្ចាស់របស់ខ្ញុំជាមិនខាន បើទោះបីពួកយើងនាំយកទឹកសមុទ្រដូចនោះទៀតមកបន្ថែមក៏ដោយ (ក៏មិនគ្រប់គ្រាន់ដែរ)។
تەفسیرە عەرەبیەکان:
قُلۡ إِنَّمَآ أَنَا۠ بَشَرٞ مِّثۡلُكُمۡ يُوحَىٰٓ إِلَيَّ أَنَّمَآ إِلَٰهُكُمۡ إِلَٰهٞ وَٰحِدٞۖ فَمَن كَانَ يَرۡجُواْ لِقَآءَ رَبِّهِۦ فَلۡيَعۡمَلۡ عَمَلٗا صَٰلِحٗا وَلَا يُشۡرِكۡ بِعِبَادَةِ رَبِّهِۦٓ أَحَدَۢا
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ តាមពិត ខ្ញុំជាមនុស្សលោកធម្មតាដូចពួកអ្នកដែរ គ្រាន់តែគេបានផ្ដល់វ៉ាហ៊ីមកឱ្យខ្ញុំថា៖ តាមពិត ព្រះជាម្ចាស់របស់ពួកអ្នកដែលត្រូវគោរពសក្ការៈ គឺជាព្រះជាម្ចាស់តែមួយគត់។ ដូចនេះ ជនណាហើយដែលរំពឹងថានឹងជួបព្រះជាម្ចាស់របស់គេនោះ ចូរឱ្យគេសាងទង្វើកុសល និងមិនត្រូវយកអ្នកណាម្នាក់មកគោរពសក្ការៈរួមជាមួយនឹងព្រះជាម្ចាស់របស់គេឡើយ។
تەفسیرە عەرەبیەکان:
 
وه‌رگێڕانی ماناكان سوره‌تی: الكهف
پێڕستی سوره‌ته‌كان ژمارەی پەڕە
 
وه‌رگێڕانی ماناكانی قورئانی پیرۆز - وەرگێڕاوی خمیری - ناوەندی ڕواد بۆ وەرگێڕان - پێڕستی وه‌رگێڕاوه‌كان

وەرگێڕان: تیمی ناوەندی ڕواد بۆ وەرگێڕان بە هاوكاری كۆڕگەی بانگەوازی لە ڕەبەوە و كۆڕگەی خزمەتگوزای ناوەڕۆکە ئیسلامیەکان بە زمانەکان.

داخستن