Check out the new design

Kilniojo Korano reikšmių vertimas - Vertimas į khmerų k. - Islamo bendruomenės plėtros asociacija * - Vertimų turinys

XML CSV Excel API
Please review the Terms and Policies

Reikšmių vertimas Sūra: Al-Bakara   Aja (Korano eilutė):
قُلۡنَا ٱهۡبِطُواْ مِنۡهَا جَمِيعٗاۖ فَإِمَّا يَأۡتِيَنَّكُم مِّنِّي هُدٗى فَمَن تَبِعَ هُدَايَ فَلَا خَوۡفٌ عَلَيۡهِمۡ وَلَا هُمۡ يَحۡزَنُونَ
យើងបានមានបន្ទូលថាៈ ចូរពួកអ្នកទាំងអស់គ្នា(អាដាំ ហាវ៉ា អ៊ីព្លីស)ចុះចេញពីឋានសួគ៌នេះ។ ហើយប្រសិនបើមាន ការណែនាំរបស់យើងមកដល់ពួកអ្នក ហើយអ្នកណាដែលបានដើរតាមការណែនាំរបស់យើងចំពោះពួកគេ គឺពួកគេគ្មានការភ័យខ្លាច និងព្រួយបារម្ភអ្វីឡើយ ។
Tafsyrai arabų kalba:
وَٱلَّذِينَ كَفَرُواْ وَكَذَّبُواْ بِـَٔايَٰتِنَآ أُوْلَٰٓئِكَ أَصۡحَٰبُ ٱلنَّارِۖ هُمۡ فِيهَا خَٰلِدُونَ
ចំណែកពួកដែលបានប្រឆាំង ហើយបានបដិសេធនឹង អាយ៉ាត់ៗ របស់យើង ពួកនោះគឺជាពួកនរក ដោយពួកគេស្ថិតនៅ ក្នុងនោះជាអមតៈ។
Tafsyrai arabų kalba:
يَٰبَنِيٓ إِسۡرَٰٓءِيلَ ٱذۡكُرُواْ نِعۡمَتِيَ ٱلَّتِيٓ أَنۡعَمۡتُ عَلَيۡكُمۡ وَأَوۡفُواْ بِعَهۡدِيٓ أُوفِ بِعَهۡدِكُمۡ وَإِيَّٰيَ فَٱرۡهَبُونِ
ឱអំបូរអ៊ីស្រាអែល. ចូរចងចាំនូវនៀកម៉ាត់ជាច្រើនរបស់ យើងដែលបានផ្ដល់ឱ្យពួកអ្នក ហើយចូរពួកអ្នកគោរពកិច្ចសន្យារបស់យើង យើងនឹងបំពេញកិច្ចសន្យារបស់ពួកអ្នក។ ហើយចំពោះ យើងតែមួយគត់ដែលពួកអ្នកត្រូវតែគោរពកោតខ្លាច។
Tafsyrai arabų kalba:
وَءَامِنُواْ بِمَآ أَنزَلۡتُ مُصَدِّقٗا لِّمَا مَعَكُمۡ وَلَا تَكُونُوٓاْ أَوَّلَ كَافِرِۭ بِهِۦۖ وَلَا تَشۡتَرُواْ بِـَٔايَٰتِي ثَمَنٗا قَلِيلٗا وَإِيَّٰيَ فَٱتَّقُونِ
ហើយចូរពួកអ្នកជឿនូវអ្វី(គម្ពីរគួរអាន)ដែលយើងបានបញ្ចុះដើម្បីបញ្ជាក់ឡើងវិញអំពីអ្វីដែលមាននៅជាមួយពួកអ្នក (គម្ពីរតាវរ៉ត គម្ពីរអ៊ីនជីល...) ហើយពួកអ្នកមិនត្រូវតាំងខ្លួនជាអ្នកប្រឆាំងនឹងគម្ពីរគួរអានមុនគេ និងមិនត្រូវលក់ដូរអាយ៉ាត់ៗ របស់យើងក្នុងតម្លៃបន្ដិចបន្ដួចនោះឡើយ ហើយចំពោះយើងតែ មួយគត់ដែលពួកអ្នកត្រូវកោតខ្លាច។
Tafsyrai arabų kalba:
وَلَا تَلۡبِسُواْ ٱلۡحَقَّ بِٱلۡبَٰطِلِ وَتَكۡتُمُواْ ٱلۡحَقَّ وَأَنتُمۡ تَعۡلَمُونَ
ហើយចូរពួកអ្នកកុំលាយឡំប្រការពិតជាមួយនឹងប្រការមិនពិត ហើយពួកអ្នកកុំលាក់បាំងការពិត ខណៈដែលពួកអ្នកដឹង។
Tafsyrai arabų kalba:
وَأَقِيمُواْ ٱلصَّلَوٰةَ وَءَاتُواْ ٱلزَّكَوٰةَ وَٱرۡكَعُواْ مَعَ ٱلرَّٰكِعِينَ
ហើយចូរពួកអ្នកប្រតិបតិ្ដសឡាត និងបរិច្ចាគហ្សាកាត់ និងរូកុជាមួយនឹងបណ្ដាអ្នកដែលរូកុ(ថ្វាយបង្គំរួមគ្នា)។
Tafsyrai arabų kalba:
۞ أَتَأۡمُرُونَ ٱلنَّاسَ بِٱلۡبِرِّ وَتَنسَوۡنَ أَنفُسَكُمۡ وَأَنتُمۡ تَتۡلُونَ ٱلۡكِتَٰبَۚ أَفَلَا تَعۡقِلُونَ
ហេតុអ្វីបានជាពួកអ្នកប្រើឱ្យមនុស្សធ្វើល្អ តែពួកអ្នកភេ្លចខ្លួនឯងទៅវិញ ខណៈដែលពួកអ្នកកំពុងសូត្រគម្ពីរ(តាវរ៉ត)។ តើពួកអ្នកមិនចេះគិតពិចារណាទេឬ ?
Tafsyrai arabų kalba:
وَٱسۡتَعِينُواْ بِٱلصَّبۡرِ وَٱلصَّلَوٰةِۚ وَإِنَّهَا لَكَبِيرَةٌ إِلَّا عَلَى ٱلۡخَٰشِعِينَ
ហើយចូរពួកអ្នកសុំជំនួយ(ពីអល់ឡោះ)ដោយអត់ធ្មត់និងប្រតិបត្ដិសឡាត។ ហើយពិតប្រាកដណាស់ វាពិតជាមានការ លំបាកយ៉ាងខ្លាំង លើកលែងតែចំពោះបណ្ដាអ្នកដែលឱនលំទោន កោតខ្លាចអល់ឡោះប៉ុណ្ណោះ។
Tafsyrai arabų kalba:
ٱلَّذِينَ يَظُنُّونَ أَنَّهُم مُّلَٰقُواْ رَبِّهِمۡ وَأَنَّهُمۡ إِلَيۡهِ رَٰجِعُونَ
គឺបណ្ដាអ្នកដែលជឿជាក់ថាៈ ពិតប្រាកដណាស់ ពួកគេនឹង ជួបម្ចាស់របស់ពួកគេ។ ហើយពិតប្រាកដណាស់ ពួកគេនឹងត្រូវវិលត្រឡប់ទៅចំពោះទ្រង់វិញ។
Tafsyrai arabų kalba:
يَٰبَنِيٓ إِسۡرَٰٓءِيلَ ٱذۡكُرُواْ نِعۡمَتِيَ ٱلَّتِيٓ أَنۡعَمۡتُ عَلَيۡكُمۡ وَأَنِّي فَضَّلۡتُكُمۡ عَلَى ٱلۡعَٰلَمِينَ
ឱអំបូរអ៊ីស្រាអែល. ចូរចងចាំនូវនៀកម៉ាត់របស់យើង ដែលយើងបានផ្ដល់ឱ្យពួកអ្នក ហើយពិតប្រាកដណាស់ យើងបាន លើកតម្កើងពួកអ្នកជាងគេលើលោកិយនេះ(នៅសម័យនោះ)។
Tafsyrai arabų kalba:
وَٱتَّقُواْ يَوۡمٗا لَّا تَجۡزِي نَفۡسٌ عَن نَّفۡسٖ شَيۡـٔٗا وَلَا يُقۡبَلُ مِنۡهَا شَفَٰعَةٞ وَلَا يُؤۡخَذُ مِنۡهَا عَدۡلٞ وَلَا هُمۡ يُنصَرُونَ
ហើយចូរពួកអ្នកខ្លាចថ្ងៃមួយ(ថ្ងៃបរលោក)ដែលម្នាក់ៗ មិនអាចជួយអ្វីគ្នាបាន ហើយគេមិនទទួលយកការអន្ដរាគមន៍ និងមិនទទួលយកការលោះពីអ្នកណាម្នាក់ឡើយ ហើយពួកនោះក៏មិនត្រូវបានគេជួយដែរ។
Tafsyrai arabų kalba:
 
Reikšmių vertimas Sūra: Al-Bakara
Sūrų turinys Puslapio numeris
 
Kilniojo Korano reikšmių vertimas - Vertimas į khmerų k. - Islamo bendruomenės plėtros asociacija - Vertimų turinys

Išleido Kambodžos islamo bendruomenės plėtros asociacija.

Uždaryti