Check out the new design

Kilniojo Korano reikšmių vertimas - Vertimas į khmerų k. - Ruad vertimų centras * - Vertimų turinys


Reikšmių vertimas Sūra: Al-Bakara   Aja (Korano eilutė):
وَمَثَلُ ٱلَّذِينَ يُنفِقُونَ أَمۡوَٰلَهُمُ ٱبۡتِغَآءَ مَرۡضَاتِ ٱللَّهِ وَتَثۡبِيتٗا مِّنۡ أَنفُسِهِمۡ كَمَثَلِ جَنَّةِۭ بِرَبۡوَةٍ أَصَابَهَا وَابِلٞ فَـَٔاتَتۡ أُكُلَهَا ضِعۡفَيۡنِ فَإِن لَّمۡ يُصِبۡهَا وَابِلٞ فَطَلّٞۗ وَٱللَّهُ بِمَا تَعۡمَلُونَ بَصِيرٌ
ហើយការប្រៀបធៀបបណ្ដាអ្នកដែលបានបរិច្ចាគទ្រព្យសម្បត្ដិរបស់ពួកគេដើម្បីស្វែងរកការពេញចិត្តពីអល់ឡោះ និងមានភាពនឹងនរចំពោះខ្លួនពួកគេផ្ទាល់ គឺប្រៀបដូចជាចម្ការមួយនៅតំបន់ខ្ពង់រាបដែលបានស្រោចស្រពដោយទឹកភ្លៀងយ៉ាងច្រើន។ ពេលនោះ វាក៏ផ្ដល់នូវផលានុផលទេ្វដង។ តែប្រសិនបើគ្មានភ្លៀងធ្លាក់ខ្លាំងទេនោះ (សូម្បីតែភ្លៀងតិចតួច)ក៏គ្រប់គ្រាន់ដែរ។ ហើយអល់ឡោះទ្រង់ឃើញបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ត។
Tafsyrai arabų kalba:
أَيَوَدُّ أَحَدُكُمۡ أَن تَكُونَ لَهُۥ جَنَّةٞ مِّن نَّخِيلٖ وَأَعۡنَابٖ تَجۡرِي مِن تَحۡتِهَا ٱلۡأَنۡهَٰرُ لَهُۥ فِيهَا مِن كُلِّ ٱلثَّمَرَٰتِ وَأَصَابَهُ ٱلۡكِبَرُ وَلَهُۥ ذُرِّيَّةٞ ضُعَفَآءُ فَأَصَابَهَآ إِعۡصَارٞ فِيهِ نَارٞ فَٱحۡتَرَقَتۡۗ كَذَٰلِكَ يُبَيِّنُ ٱللَّهُ لَكُمُ ٱلۡأٓيَٰتِ لَعَلَّكُمۡ تَتَفَكَّرُونَ
តើជនណាក្នុងចំណោមពួកអ្នកពេញចិត្តចង់បានចម្ការលើ្ម និងចម្ការទំពាំងបាយជូរដែលមានទន្លេហូរកាត់ពីក្រោមវា ដោយនៅក្នុងចម្ការនោះ ពោរពេញដោយផលានុផលល្អៗជាច្រើនប្រភេទ។ លុះដល់ពេលដែលជននោះមានវ័យចាស់ជរា ព្រមទាំងមានកូនចៅតូចៗទន់ខ្សោយជាច្រើន ស្រាប់តែចម្ការនោះត្រូវទទួលរងនូវព្យុះភ្លើងបក់បោកឆេះខេ្ទចខ្ទីអស់។ (តើមានអ្នកចង់បានបែបនេះដែរឬទេ?) ក៏ដូចគ្នាដែរ អល់ឡោះជាម្ចាស់ទ្រង់បញ្ជាក់ប្រាប់ដល់ពួកអ្នកនូវបណ្តាភស្តុតាងជាច្រើន សង្ឃឹមថាពួកអ្នកចេះគិតពិចារណា។
Tafsyrai arabų kalba:
يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُوٓاْ أَنفِقُواْ مِن طَيِّبَٰتِ مَا كَسَبۡتُمۡ وَمِمَّآ أَخۡرَجۡنَا لَكُم مِّنَ ٱلۡأَرۡضِۖ وَلَا تَيَمَّمُواْ ٱلۡخَبِيثَ مِنۡهُ تُنفِقُونَ وَلَسۡتُم بِـَٔاخِذِيهِ إِلَّآ أَن تُغۡمِضُواْ فِيهِۚ وَٱعۡلَمُوٓاْ أَنَّ ٱللَّهَ غَنِيٌّ حَمِيدٌ
ឱបណ្ដាអ្នកដែលមានជំនឿ! ចូរពួកអ្នកបរិច្ចាគទ្រព្យសម្បត្ដិល្អៗមួយចំនួនដែលពួកអ្នករកបាន និងមួយចំណែកនៃភោគផលដែលយើងបានបពោ្ចញពីដីសម្រាប់ពួកអ្នក។ ហើយពួកអ្នកមិនត្រូវជ្រើសរើសអ្វីដែលអាក្រក់អំពីទ្រព្យសម្បត្តិដើម្បីបរិច្ចាគឡើយ ខណៈដែលពួកអ្នកខ្លួនឯងក៏មិនពេញចិត្តនឹងទទួលយកវានោះដែរ លើកលែងតែទទួលយកវាទាំងបិទភ្នែក(មិនពេញចិត្ត)ប៉ុណ្ណោះ។ ហើយចូរពួកអ្នកដឹងចុះថា៖ ពិតប្រាកដណាស់ អល់ឡោះមហាមានលើសលប់ ជាអ្នកដែលត្រូវគេកោតសរសើរបំផុត។
Tafsyrai arabų kalba:
ٱلشَّيۡطَٰنُ يَعِدُكُمُ ٱلۡفَقۡرَ وَيَأۡمُرُكُم بِٱلۡفَحۡشَآءِۖ وَٱللَّهُ يَعِدُكُم مَّغۡفِرَةٗ مِّنۡهُ وَفَضۡلٗاۗ وَٱللَّهُ وَٰسِعٌ عَلِيمٞ
ស្ហៃតនបំភ័យពួកអ្នកពីភាពក្រីក្រ និងប្រើពួកអ្នកឱ្យប្រព្រឹត្ដអំពើអាក្រក់។ តែអល់ឡោះវិញ ទ្រង់សន្យានឹងពួកអ្នកនូវការអភ័យទោស និងក្តីសប្បុរសអំពីទ្រង់។ ហើយអល់ឡោះមហាវិសេសវិសាល មហាដឹងបំផុត។
Tafsyrai arabų kalba:
يُؤۡتِي ٱلۡحِكۡمَةَ مَن يَشَآءُۚ وَمَن يُؤۡتَ ٱلۡحِكۡمَةَ فَقَدۡ أُوتِيَ خَيۡرٗا كَثِيرٗاۗ وَمَا يَذَّكَّرُ إِلَّآ أُوْلُواْ ٱلۡأَلۡبَٰبِ
ទ្រង់ប្រទាននូវគតិបណ្ឌិតដល់ជនណាដែលទ្រង់មានចេតនា។ ហើយជនណាដែលត្រូវបានគេប្រទានឲ្យនូវគតិបណ្ឌិតនោះ ជននោះប្រាកដជាត្រូវបានគេប្រទានឱ្យនូវប្រការល្អដ៏ច្រើនលើសលប់។ ហើយគ្មានអ្នកដែលនឹកឃើញ(ពីរឿងនេះ)ឡើយ លើកលែងតែបញ្ញាជនប៉ុណ្ណោះ។
Tafsyrai arabų kalba:
 
Reikšmių vertimas Sūra: Al-Bakara
Sūrų turinys Puslapio numeris
 
Kilniojo Korano reikšmių vertimas - Vertimas į khmerų k. - Ruad vertimų centras - Vertimų turinys

Vertė Ruad vertimo centro komanda bendradarbiaujant su Religinės sklaidos ir orientavimo asociacija Rabwah bei Islamo turinio kalbos asociacija.

Uždaryti