Check out the new design

Kilniojo Korano reikšmių vertimas - Vertimas į khmerų k. - Ruad vertimų centras * - Vertimų turinys


Reikšmių vertimas Sūra: Al-A’raf   Aja (Korano eilutė):

អាល់អាក់រ៉ហ្វ

الٓمٓصٓ
អាលីហ្វ ឡាម មីម សទ(តួអក្សរទាំងនេះ គឺបានបកស្រាយរួចមកហើយនៅដើមសូរ៉ោះមុន(សូរ៉ោះអាល់ហ្ពាក៏រ៉ោះ)។
Tafsyrai arabų kalba:
كِتَٰبٌ أُنزِلَ إِلَيۡكَ فَلَا يَكُن فِي صَدۡرِكَ حَرَجٞ مِّنۡهُ لِتُنذِرَ بِهِۦ وَذِكۡرَىٰ لِلۡمُؤۡمِنِينَ
(គម្ពីរគួរអាន) គឺជាគម្ពីរមួយដែលគេ(អល់ឡោះ)បានបញ្ចុះវាមកកាន់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)។ ហេតុនេះ ចូរកុំឱ្យមានការចង្អៀតចង្អល់នៅក្នុងចិត្តរបស់អ្នកអំពីវា។ (ទ្រង់បញ្ចុះវា)ដើម្បីឱ្យអ្នកព្រមានបន្លាច(មនុស្សលោក)នឹងវា ព្រមទាំងដើម្បីជាការរំឭកដល់បណ្តាអ្នកដែលមានជំនឿ។
Tafsyrai arabų kalba:
ٱتَّبِعُواْ مَآ أُنزِلَ إِلَيۡكُم مِّن رَّبِّكُمۡ وَلَا تَتَّبِعُواْ مِن دُونِهِۦٓ أَوۡلِيَآءَۗ قَلِيلٗا مَّا تَذَكَّرُونَ
ចូរពួកអ្នក(ឱមនុស្សលោកទាំងឡាយ)ដើរតាមអ្វី(គម្ពីរគួរអាន)ដែលគេបានបញ្ចុះមកឱ្យពួកអ្នកពីព្រះជាម្ចាស់របស់ពួកអ្នកចុះ។ ហើយពួកអ្នកមិនត្រូវដើរតាមមេដឹកនាំដែលអាក្រក់ក្រៅពីទ្រង់ឡើយ។ អ្វីដែលពួកអ្នកចងចាំ គឺតិចតួចបំផុត។
Tafsyrai arabų kalba:
وَكَم مِّن قَرۡيَةٍ أَهۡلَكۡنَٰهَا فَجَآءَهَا بَأۡسُنَا بَيَٰتًا أَوۡ هُمۡ قَآئِلُونَ
តើមានស្រុកភូមិប៉ុន្មានហើយដែលយើងបានបំផ្លាញដោយទណ្ឌកម្មរបស់យើងបានទៅដល់វា(ភូមិស្រុក) ខណៈពេលដែលពួកគេ(អ្នកភូមិ)កំពុងគេងលក់នៅពេលយប់ ឬកំពុងតែគេងសម្រាកនៅពេលថ្ងៃ?
Tafsyrai arabų kalba:
فَمَا كَانَ دَعۡوَىٰهُمۡ إِذۡ جَآءَهُم بَأۡسُنَآ إِلَّآ أَن قَالُوٓاْ إِنَّا كُنَّا ظَٰلِمِينَ
នៅពេលដែលទណ្ឌកម្មរបស់យើងបានទៅដល់ពួកគេ ពួកគេគ្មានអ្វីអះអាងក្រៅតែពីពួកគេនិយាយ(ទទួលស្គាល់)ថា៖ ពិតប្រាកដណាស់ ពួកយើងជាពួកបំពាននោះឡើយ។
Tafsyrai arabų kalba:
فَلَنَسۡـَٔلَنَّ ٱلَّذِينَ أُرۡسِلَ إِلَيۡهِمۡ وَلَنَسۡـَٔلَنَّ ٱلۡمُرۡسَلِينَ
យើងពិតជានឹងសួរអ្នកទាំងឡាយ(ប្រជាជាតិ)ដែលយើងបានបញ្ជូន(អ្នកនាំសារ)ទៅកាន់ពួកគេ ហើយយើងក៏ពិតជានឹងសួរបណ្តាអ្នកនាំសារទាំងឡាយផងដែរ។
Tafsyrai arabų kalba:
فَلَنَقُصَّنَّ عَلَيۡهِم بِعِلۡمٖۖ وَمَا كُنَّا غَآئِبِينَ
ហើយយើងប្រាកដជានឹងរៀបរាប់ប្រាប់ពួកគេ(ពីទង្វើរបស់ពួកគេ)ដោយចំណេះដឹង ហើយយើងពុំមែនជាអ្នកអវត្តមានពីពួកគេ(មិននៅជាមួយពួកគេ)នោះឡើយ។
Tafsyrai arabų kalba:
وَٱلۡوَزۡنُ يَوۡمَئِذٍ ٱلۡحَقُّۚ فَمَن ثَقُلَتۡ مَوَٰزِينُهُۥ فَأُوْلَٰٓئِكَ هُمُ ٱلۡمُفۡلِحُونَ
ហើយការថ្លឹង(ទង្វើ)នៅថ្ងៃនោះ(ថ្ងៃបរលោក) គឺដោយយុត្តិធម៌បំផុត។ ដូច្នេះ ជនណាហើយដែលជញ្ជីង(ទង្វើល្អរបស់គេ)មានទម្ងន់ធ្ងន់នោះ ពិតណាស់ អ្នកទាំងនោះហើយ គឺជាអ្នកដែលទទួលបានជោគជ័យ។
Tafsyrai arabų kalba:
وَمَنۡ خَفَّتۡ مَوَٰزِينُهُۥ فَأُوْلَٰٓئِكَ ٱلَّذِينَ خَسِرُوٓاْ أَنفُسَهُم بِمَا كَانُواْ بِـَٔايَٰتِنَا يَظۡلِمُونَ
រីឯជនណាហើយដែលជញ្ជីង(ទង្វើល្អរបស់គេ)មានទម្ងន់ស្រាលនោះ ពួកទាំងនោះហើយគឺជាពួកដែលខាតបង់ខ្លួនឯងដោយសារតែពួកគេធ្លាប់បានបំពានចំពោះបណ្តាភស្តុតាងទាំងឡាយរបស់យើង។
Tafsyrai arabų kalba:
وَلَقَدۡ مَكَّنَّٰكُمۡ فِي ٱلۡأَرۡضِ وَجَعَلۡنَا لَكُمۡ فِيهَا مَعَٰيِشَۗ قَلِيلٗا مَّا تَشۡكُرُونَ
ហើយពិតប្រាកដណាស់ យើងបានផ្ដល់អំណាចគ្រប់គ្រងនៅលើផែនដីដល់ពួកអ្នក(ឱកូនចៅអាហ្ទាំ) ហើយយើងក៏បានប្រទានដល់ពួកអ្នកនូវកត្តាទ្រទ្រង់ជីវិតរស់នៅ(សម្រាប់ពួកអ្នក)នៅលើផែនដីផងដែរ។។ អ្វីដែលពួកអ្នកដឹងគុណនោះ គឺតិចតួចបំផុត។
Tafsyrai arabų kalba:
وَلَقَدۡ خَلَقۡنَٰكُمۡ ثُمَّ صَوَّرۡنَٰكُمۡ ثُمَّ قُلۡنَا لِلۡمَلَٰٓئِكَةِ ٱسۡجُدُواْ لِأٓدَمَ فَسَجَدُوٓاْ إِلَّآ إِبۡلِيسَ لَمۡ يَكُن مِّنَ ٱلسَّٰجِدِينَ
ហើយពិតប្រាកដណាស់ យើងបានបង្កើតពួកអ្នក។ ក្រោយមក យើងបានធ្វើឱ្យពួកអ្នកមានរូបរាង។ ក្រោយមកទៀត យើងបានមានបន្ទូលទៅកាន់ម៉ាឡាអ៊ីកាត់ទាំងឡាយថា៖ ចូរពួកអ្នកស៊ូជោត(គោរព)ចំពោះអាហ្ទាំ។ ពេលនោះ ពួកគេក៏ស៊ូជោត លើកលែងតែអ៊ីព្លីសប៉ុណ្ណោះដែលមិនស្ថិតក្នុងចំណោមអ្នកស៊ូជោតទាំងឡាយ។
Tafsyrai arabų kalba:
 
Reikšmių vertimas Sūra: Al-A’raf
Sūrų turinys Puslapio numeris
 
Kilniojo Korano reikšmių vertimas - Vertimas į khmerų k. - Ruad vertimų centras - Vertimų turinys

Vertė Ruad vertimo centro komanda bendradarbiaujant su Religinės sklaidos ir orientavimo asociacija Rabwah bei Islamo turinio kalbos asociacija.

Uždaryti