Check out the new design

വിശുദ്ധ ഖുർആൻ പരിഭാഷ - ഖമർ ഭാഷയിലുള്ള വിശുദ്ധ ഖുർആൻ വ്യാഖ്യാന സംഗ്രഹം * - വിവർത്തനങ്ങളുടെ സൂചിക


പരിഭാഷ അദ്ധ്യായം: ബഖറഃ   ആയത്ത്:
فَمَنۡ خَافَ مِن مُّوصٖ جَنَفًا أَوۡ إِثۡمٗا فَأَصۡلَحَ بَيۡنَهُمۡ فَلَآ إِثۡمَ عَلَيۡهِۚ إِنَّ ٱللَّهَ غَفُورٞ رَّحِيمٞ
ហើយជនណាដែលបានដឹងថា អ្នកដែលធ្វើបណ្តាំមរតកនោះមានភាពលម្អៀងពីការពិត ឬក្នុងពាក្យបណ្តាំនោះមានភាពអយុត្តិធម៌ រួចគេបានធ្វើការណែនាំដល់ម្ចាស់បណ្តាំឲ្យធ្វើការកែតម្រូវនូវប្រការខុសឆ្គងដែលមានក្នុងពាក្យបណ្តាំ និងបានផ្សះផ្សាសម្រុះសម្រួលវាងភាគីទំនាស់ទាំងពីរលើបញ្ហាបណ្តាំ(មរតក)នោះ ក្នុងករណីនេះ គឺពុំមានបាបកម្មអ្វីចំពោះគេឡើយ។ ផ្ទុយទៅវិញ គេនឹងទទួលបានផលបុណ្យចំពោះការកែតម្រូវរបស់គេនេះ។ ជាការពិតណាស់ អល់ឡោះជាម្ចាស់មហាអភ័យទោសបំផុតចំពោះជនណាដែលបានសារភាពកំហុសក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ ហើយទ្រង់អាណិតស្រឡាញ់បំផុតចំពោះពួកគេ។
അറബി ഖുർആൻ വിവരണങ്ങൾ:
يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ كُتِبَ عَلَيۡكُمُ ٱلصِّيَامُ كَمَا كُتِبَ عَلَى ٱلَّذِينَ مِن قَبۡلِكُمۡ لَعَلَّكُمۡ تَتَّقُونَ
ឱបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះនិងបានដើរតាមអ្នកនាំសាររបស់ទ្រង់! ម្ចាស់របស់ពួកអ្នកបានដាក់កាតព្វកិច្ចលើពួកអ្នកឱ្យកាន់អំណត់បួស ដូចដែលគេបានដាក់កាតព្វកិច្ច(បួសនេះ)ទៅលើប្រជាជាតិជំនាន់មុនពួកអ្នកដែរ សង្ឃឹមថាពួកអ្នកនឹងគោរពកោតខ្លាចអល់ឡោះ ដោយពួកអ្នកបង្កើតនូវរនាំងមួយរវាងខ្លួនពួកអ្នកនិងទណ្ឌកម្មរបស់ទ្រង់ដោយការសាងទង្វើកុសល ហើយក្នុងចំណោមទង្វើកុសលដ៏ធំធេងបំផុតនោះ គឺការកាន់អំណត់បួស(នេះឯង)។
അറബി ഖുർആൻ വിവരണങ്ങൾ:
أَيَّامٗا مَّعۡدُودَٰتٖۚ فَمَن كَانَ مِنكُم مَّرِيضًا أَوۡ عَلَىٰ سَفَرٖ فَعِدَّةٞ مِّنۡ أَيَّامٍ أُخَرَۚ وَعَلَى ٱلَّذِينَ يُطِيقُونَهُۥ فِدۡيَةٞ طَعَامُ مِسۡكِينٖۖ فَمَن تَطَوَّعَ خَيۡرٗا فَهُوَ خَيۡرٞ لَّهُۥۚ وَأَن تَصُومُواْ خَيۡرٞ لَّكُمۡ إِن كُنتُمۡ تَعۡلَمُونَ
ការបួសដែលគេកាតព្វកិច្ចទៅលើពួកអ្នកនោះ គឹពួកអ្នកត្រូវកាន់អំណត់បួសក្នុងចំនួនថ្ងៃតិចតួចប៉ុណ្ណោះក្នុងមួយឆ្នាំ។ ដូចនេះក្នុងចំណោមពួកអ្នក ជនណាហើយដែលមានជំងឺ ឬជាអ្នកធ្វើដំណើរដែលមានការលំបាកក្នុងការកាន់អំណត់បួសនោះ គឺគេអាចផ្អាកបួសបាន។ បន្ទាប់មក គេត្រូវបួសសងវិញក្នុងបណ្តាថ្ងៃដែលគេបានផ្អាកបួសនោះ។ ហើយចំពោះអ្នកដែលអាចកាន់អំណត់បួសបាន តែគេមិនបានបួសនោះ គឺត្រូវទទួលការផាកពិន័យ ដោយត្រូវផ្តល់អាហារដល់អ្នកក្រីក្រតាមចំនួនថ្ងៃដែលគេមិនបានបួសនោះ។ តែជនណាដែលបានបន្ថែមលើសពីការផ្តល់អាហារដល់ជនក្រីក្រម្នាក់ ឬក៏ផ្តល់អាហាររួមជាមួយនឹងការបួសទៀតនោះ វាគឺជាការប្រសើរសម្រាប់រូបគេ។ ហើយការបួសរបស់ពួកអ្នក គឺល្អប្រសើរជាងការដែលពួកអ្នកផ្អាកបួស និងការផ្តល់អាហារដែលជាការផាកពិន័យ ប្រសិនបើពួកអ្នកបានដឹងពីគុណតម្លៃនៃការបួសនោះ។ នេះជាច្បាប់ដំបូងគេដែលអល់ឡោះជាម្ចាស់បានដាក់បញ្ញត្តិទាក់ទងនឹងការកាន់អំណត់បួស ពោលគឺប្រសិនបើចង់កាន់អំណត់បួសនោះ ចូរឲ្យគេកាន់អំណត់បួសចុះ តែប្រសិនបើគេមិនចង់បួសទេ គេអាចផ្អាកបួសបាន ហើយត្រូវផ្តល់អាហារដល់អ្នកក្រីក្រជំនួសវិញ។ ក្រោយមក អល់ឡោះជាម្ចាស់បានដាក់ការកាន់អំណត់បួសនេះជាកាតព្វកិច្ចទៅលើរាល់អ្នកដែលគ្រប់អាយុ និងមានសមត្ថភាពក្នុងការបួសវិញ(ដោយគ្មានជម្រើសដូចមុនឡើយ)។
അറബി ഖുർആൻ വിവരണങ്ങൾ:
شَهۡرُ رَمَضَانَ ٱلَّذِيٓ أُنزِلَ فِيهِ ٱلۡقُرۡءَانُ هُدٗى لِّلنَّاسِ وَبَيِّنَٰتٖ مِّنَ ٱلۡهُدَىٰ وَٱلۡفُرۡقَانِۚ فَمَن شَهِدَ مِنكُمُ ٱلشَّهۡرَ فَلۡيَصُمۡهُۖ وَمَن كَانَ مَرِيضًا أَوۡ عَلَىٰ سَفَرٖ فَعِدَّةٞ مِّنۡ أَيَّامٍ أُخَرَۗ يُرِيدُ ٱللَّهُ بِكُمُ ٱلۡيُسۡرَ وَلَا يُرِيدُ بِكُمُ ٱلۡعُسۡرَ وَلِتُكۡمِلُواْ ٱلۡعِدَّةَ وَلِتُكَبِّرُواْ ٱللَّهَ عَلَىٰ مَا هَدَىٰكُمۡ وَلَعَلَّكُمۡ تَشۡكُرُونَ
ខែរ៉ម៉ាហ្ទន(ដែលជាខែទី៩នៃឆ្នាំចន្ទគតិ) គឺជាខែដែលគេ(អល់ឡោះ)ចាប់ផ្តើមបញ្ចុះគម្ពីរគួរអានមកឱ្យព្យាការីមូហាំម៉ាត់នៅក្នុងយប់ឡៃឡាទុលក៏ទើរ ដោយអល់ឡោះបានបញ្ចុះវា(គម្ពីរគួរអាន)មក ដើម្បីជាការចង្អុលបង្ហាញដល់មនុស្សលោក ដោយនៅក្នុងគម្ពីរនោះ មានសញ្ញាភស្តុតាងដ៏ជាក់ច្បាស់ជាច្រើននៃការចង្អុលបង្ហាញ ព្រមទាំងជាការវិនិច្ឆ័យរវាងខុសនិងត្រូវ។ ដូច្នេះ ជនណាដែលមានវត្តមាននៅក្នុងខែរ៉ម៉ាហ្ទន ខណៈដែលរូបគេពុំមែនជាអ្នកធ្វើដំណើរ និងជាអ្នកដែលមានសុខភាពល្អធម្មតានោះ ចូរឲ្យគេកាន់អំណត់បួស(ខែរ៉ម៉ាហ្ទននេះ)ជាចាំបាច់។ ហើយចំពោះអ្នកជំងឺ និងអ្នកធ្វើដំណើរវិញ បើសិនជាការកាន់អំណត់បួសធ្វើឱ្យគេមានការលំបាកនោះ គឺគេអាចផ្អាកបួសបាន តែចាំបាច់លើគេត្រូវបួសសងវិញនូវបណ្តាថ្ងៃដែលគេបានផ្អាកបួសនោះ។ អល់ឡោះជាម្ចាស់បានចែងច្បាប់នេះឡើងសម្រាប់ពួកអ្នក គឺទ្រង់ចង់សម្រួលដល់ពួកអ្នក ទ្រង់មិនចង់បង្កការលំបាកដល់ពួកអ្នកនោះទេ។ ហើយចូរពួកអ្នកបង្រ្គប់ចំនួនថ្ងៃនៃការបួសក្នុងខែរ៉ាម៉ាហ្ទនទាំងអស់ចុះ ហើយក្រោយពីបានបញ្ចប់ការកាន់អំណត់បួសមួយខែរ៉ម៉ាហ្ទនពេញ និងនៅថ្ងៃបុណ្យ(រ៉យ៉ាហ្វិត្រោះ)នោះ ចូរពួកអ្នកលើកតម្កើងអល់ឡោះ(សូត្រតឹកពៀរ)ទៅលើការដែលទ្រង់បានចង្អុលបង្ហាញពួកអ្នកឲ្យបង្គ្រប់ការបួស(ខែរ៉ម៉ាហ្ទន)បានសម្រេច។ សង្ឃឹមថាពួកអ្នកថ្លែងអំណរគុណអល់ឡោះចំពោះអ្វីដែលទ្រង់បានចង្អុលបង្ហាញសាសនាមួយនេះដល់ពួកអ្នក ដែលជាសាសនាដែលទ្រង់ពេញចិត្តសម្រាប់ពួកអ្នក។
അറബി ഖുർആൻ വിവരണങ്ങൾ:
وَإِذَا سَأَلَكَ عِبَادِي عَنِّي فَإِنِّي قَرِيبٌۖ أُجِيبُ دَعۡوَةَ ٱلدَّاعِ إِذَا دَعَانِۖ فَلۡيَسۡتَجِيبُواْ لِي وَلۡيُؤۡمِنُواْ بِي لَعَلَّهُمۡ يَرۡشُدُونَ
ហើយនៅពេលដែលបណ្តាខ្ញុំបម្រើរបស់យើងបានសួរអ្នក(ឱព្យាការីមូហាំម៉ាត់)អំពីការស្ថិតនៅជិតរបស់យើង និងអំពីការឆ្លើយតបរបស់យើងចំពោះការបួងសួងរបស់ពួកគេនោះ ជាការពិតណាស់ យើងស្ថិតនៅជិតពួកគេបង្កើយ ដោយ(យើង)ដឹងបំផុតនូវគ្រប់ស្ថានភាពរបស់ពួកគេ ស្តាប់លឺនូវការបួងសួងរបស់ពួកគេ ដោយពួកគេមិនត្រូវការខ្សែបណ្តាញនោះទេ ហើយក៏មិនត្រូវការបន្លឺសម្លេងឱ្យលឺខ្លាំងៗនោះដែរ។ យើងនឹងឆ្លើយតបចំពោះការបួងសួងរបស់ពួកគេនៅពេលពួកគេបានបួងសួងមកចំពោះយើងប្រកបដោយចិត្តជ្រះថ្លានៅក្នុងការបួងសួងរបស់គេ។ ហេតុនេះ ចូរឱ្យពួកគេស្តាប់បង្គាប់ និងគោរពតាមបទបញ្ជារបស់យើង ហើយចូរឲ្យពួកគេមានភាពស្ថិតស្ថេរ រឹងមាំលើសេចក្តីជំនឿរបស់ពួកគេចុះ ពីព្រោះប្រការទាំងនោះ គឺជាមធ្យោបាយមួយដែលផ្តល់ផលប្រយោជន៍បំផុតក្នុងការទទួលបាននូវការឆ្លើយតបរបស់យើងចំពោះការបួងសួងរបស់ពួកគេ។ សង្ឃឹមថាតាមរយៈនេះ ពួកគេនឹងដើរនៅលើមាគ៌ាដែលគេបានចង្អុលបង្ហាញទាំងកិច្ចការសាសនា និងកិច្ចការលោកិយរបស់ពួកគេ។
അറബി ഖുർആൻ വിവരണങ്ങൾ:
ഈ പേജിലെ ആയത്തുകളിൽ നിന്നുള്ള പാഠങ്ങൾ:
• فَضَّلَ الله شهر رمضان بجعله شهر الصوم وبإنزال القرآن فيه، فهو شهر القرآن؛ ولهذا كان النبي صلى الله عليه وسلم يتدارس القرآن مع جبريل في رمضان، ويجتهد فيه ما لا يجتهد في غيره.
អល់ឡោះបានលើកតម្កើងខែរ៉ម៉ាហ្ទន ដោយទ្រង់បានចាត់ទុកវាជាខែបួស និងបានបញ្ចុះគម្ពីរគួរអាននៅក្នុងខែនេះ។ ដូចនេះ ខែរ៉ម៉ាហ្ទនគឺជាខែគួរអាន។ ហេតុនេះទើបហើយព្យាការីមូហាំម៉ាត់បានសិក្សាគម្ពីរនេះជាមួយម៉ាឡាអ៊ីកាត់ជីព្រីលនៅក្នុងខែរ៉ម៉ាហ្ទន ហើយលោកប្រឹងប្រែងព្យាយាមយ៉ាងខ្លាំងក្នុងការគោរពប្រតិបត្តិចំពោះអល់ឡោះនៅក្នុងខែនេះ ដែលលោកពុំធ្លាប់បានព្យាយាមខ្លាំងនៅក្នុងខែផ្សេងនោះឡើយ។

• شريعة الإسلام قامت في أصولها وفروعها على التيسير ورفع الحرج، فما جعل الله علينا في الدين من حرج.
• ច្បាប់ឥស្លាមឈរនៅលើប្រភពដើមនិងមែកធាងរបស់វា គឺធ្វើឱ្យច្បាប់មានភាពងាយស្រួល និងបន្ធូរបន្ថយដល់ទុក្ខលំបាក។ ហើយអល់ឡោះមិនបានបង្កើតច្បាប់នៅក្នុងសាសនា ធ្វើឱ្យយើងទាំងអស់គ្នាមានការលំបាកឡើយ។

• قُرْب الله تعالى من عباده، وإحاطته بهم، وعلمه التام بأحوالهم؛ ولهذا فهو يسمع دعاءهم ويجيب سؤالهم.
• អល់ឡោះនៅជិតខ្ញុំបម្រើរបស់ទ្រង់បំផុត។ ទ្រង់ជ្រាបដឹងពីស្ថានភាពទាំងអស់របស់ពួកគេ។ ហេតុនេះហើយ ទ្រង់ស្តាប់លឺការបួងសួងរបស់ពួកគេ និងទទួលយកការបួងសួងរបស់ពួកគេ។

 
പരിഭാഷ അദ്ധ്യായം: ബഖറഃ
സൂറത്തുകളുടെ സൂചിക പേജ് നമ്പർ
 
വിശുദ്ധ ഖുർആൻ പരിഭാഷ - ഖമർ ഭാഷയിലുള്ള വിശുദ്ധ ഖുർആൻ വ്യാഖ്യാന സംഗ്രഹം - വിവർത്തനങ്ങളുടെ സൂചിക

മർകസ് തഫ്സീർ പുറത്തിറക്കിയത്.

അടക്കുക