Check out the new design

വിശുദ്ധ ഖുർആൻ പരിഭാഷ - ഖമൈർ വിവർത്തനം - റുവ്വാദ് തർജമ സെൻ്റർ * - വിവർത്തനങ്ങളുടെ സൂചിക


പരിഭാഷ അദ്ധ്യായം: കഹ്ഫ്   ആയത്ത്:
مَّا لَهُم بِهِۦ مِنۡ عِلۡمٖ وَلَا لِأٓبَآئِهِمۡۚ كَبُرَتۡ كَلِمَةٗ تَخۡرُجُ مِنۡ أَفۡوَٰهِهِمۡۚ إِن يَقُولُونَ إِلَّا كَذِبٗا
ពួកគេ និងជីដូនជីតារបស់ពួកគេគ្មានចំណេះដឹងអ្វីឡើយអំពីរឿងនោះ។ ពាក្យសម្ដី(ចោទប្រកាន់)ដែលចេញពីមាត់របស់ពួកគេនោះ គឺធ្ងន់ធ្ងរបំផុត។ អ្វីដែលពួកគេនិយាយគ្មានអ្វីក្រៅពីពាក្យភូតកុហកនោះឡើយ។
അറബി ഖുർആൻ വിവരണങ്ങൾ:
فَلَعَلَّكَ بَٰخِعٞ نَّفۡسَكَ عَلَىٰٓ ءَاثَٰرِهِمۡ إِن لَّمۡ يُؤۡمِنُواْ بِهَٰذَا ٱلۡحَدِيثِ أَسَفًا
អ្នក(ព្យាការីមូហាំម៉ាត់)ប្រហែលជានឹងធ្វើឱ្យខ្លួនឯងវិនាសទៅហើយព្រោះតែទុក្ខព្រួយដោយសារតែងាកចេញរបស់ពួកគេដោយពួកគេមិនមានជំនឿចំពោះគម្ពីរគួរអាននេះ។
അറബി ഖുർആൻ വിവരണങ്ങൾ:
إِنَّا جَعَلۡنَا مَا عَلَى ٱلۡأَرۡضِ زِينَةٗ لَّهَا لِنَبۡلُوَهُمۡ أَيُّهُمۡ أَحۡسَنُ عَمَلٗا
ពិតប្រាកដណាស់ យើងបានបង្កើតអ្វីៗដែលមាននៅលើផែនដីជាការលម្អសម្រាប់វា(ផែនដី) ដើម្បីយើងនឹងសាកល្បងពួកគេ(មនុស្សលោក) ថាតើអ្នកណាក្នុងចំណោមពួកគេដែលសាងទង្វើបានប្រសើរជាងគេ។
അറബി ഖുർആൻ വിവരണങ്ങൾ:
وَإِنَّا لَجَٰعِلُونَ مَا عَلَيۡهَا صَعِيدٗا جُرُزًا
ហើយពិតប្រាកដណាស់ យើងនឹងធ្វើឱ្យអ្វីៗដែលមាននៅលើផែនដីទាំងអស់ក្លាយទៅជាដីដែលគ្មានរុក្ខជាតិអ្វីទាំងអស់។
അറബി ഖുർആൻ വിവരണങ്ങൾ:
أَمۡ حَسِبۡتَ أَنَّ أَصۡحَٰبَ ٱلۡكَهۡفِ وَٱلرَّقِيمِ كَانُواْ مِنۡ ءَايَٰتِنَا عَجَبًا
ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)កុំគិតស្មានថា រឿងរ៉ាវរបស់ក្រុមដែលនៅក្នុងរូងភ្នំ និងសិលាចារិក(ដែលចារឈ្មោះពួកគេ) គឺស្ថិតក្នុងចំណោមសញ្ញាភស្តុតាងដ៏អស្ចារ្យរបស់យើងឱ្យសោះ។
അറബി ഖുർആൻ വിവരണങ്ങൾ:
إِذۡ أَوَى ٱلۡفِتۡيَةُ إِلَى ٱلۡكَهۡفِ فَقَالُواْ رَبَّنَآ ءَاتِنَا مِن لَّدُنكَ رَحۡمَةٗ وَهَيِّئۡ لَنَا مِنۡ أَمۡرِنَا رَشَدٗا
(ចូរអ្នកនឹកឃើញ) នៅពេលដែលយុវជនមួយក្រុមបានទៅជ្រកកោនក្នុងរូងភ្នំ ពេលនោះពួកគេបានបួងសួងថា៖ បរពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! សូមព្រះអង្គមេត្តាប្រទានឱ្យយើងខ្ញុំនូវក្ដីមេត្តាករុណាពីព្រះអង្គផង។ ហើយសូមព្រះអង្គមេត្តាសម្រួលដល់យើងខ្ញុំនូវកិច្ចការរបស់យើងខ្ញុំឆ្ពោះទៅកាន់មាគ៌ាត្រឹមត្រូវផងចុះ។
അറബി ഖുർആൻ വിവരണങ്ങൾ:
فَضَرَبۡنَا عَلَىٰٓ ءَاذَانِهِمۡ فِي ٱلۡكَهۡفِ سِنِينَ عَدَدٗا
ពេលនោះ យើងក៏បានដាក់ឆ្នុកនៅលើត្រចៀករបស់ពួកគេ(ឱ្យពួកគេដេកលង់លក់)អស់រយៈពេលជាច្រើនឆ្នាំក្នុងរូងភ្នំ។
അറബി ഖുർആൻ വിവരണങ്ങൾ:
ثُمَّ بَعَثۡنَٰهُمۡ لِنَعۡلَمَ أَيُّ ٱلۡحِزۡبَيۡنِ أَحۡصَىٰ لِمَا لَبِثُوٓاْ أَمَدٗا
ក្រោយមក យើងក៏បានឱ្យពួកគេភ្ញាក់ពីដំណេកវិញ ដើម្បីយើងដឹងថា តើក្រុមណាមួយក្នុងចំណោមក្រុមទាំងពីរដឹងច្បាស់ជាងគេពីថេរវេលានៃការស្នាក់នៅ(របស់ពួកគេក្នុងរូងភ្នំ)នោះ។
അറബി ഖുർആൻ വിവരണങ്ങൾ:
نَّحۡنُ نَقُصُّ عَلَيۡكَ نَبَأَهُم بِٱلۡحَقِّۚ إِنَّهُمۡ فِتۡيَةٌ ءَامَنُواْ بِرَبِّهِمۡ وَزِدۡنَٰهُمۡ هُدٗى
យើងនឹងប្រាប់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពីរឿងរ៉ាវរបស់ពួកគេយ៉ាងពិតប្រាកដ។ ពិតប្រាកដណាស់ ពួកគេគឺជាយុវជនដែលមានជំនឿលើព្រះជាម្ចាស់របស់ពួកគេ ហើយយើងក៏បានបន្ថែមឱ្យពួកគេនូវការចង្អុលបង្ហាញ។
അറബി ഖുർആൻ വിവരണങ്ങൾ:
وَرَبَطۡنَا عَلَىٰ قُلُوبِهِمۡ إِذۡ قَامُواْ فَقَالُواْ رَبُّنَا رَبُّ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ لَن نَّدۡعُوَاْ مِن دُونِهِۦٓ إِلَٰهٗاۖ لَّقَدۡ قُلۡنَآ إِذٗا شَطَطًا
ហើយយើងបានពង្រឹងដួងចិត្តរបស់ពួកគេ ខណៈដែលពួកគេបានក្រោកឈរ(នៅចំពោះមុខស្ដេចដែលគ្មានជំនឿ) ដោយពួកគេបាននិយាយថា៖ ព្រះជាម្ចាស់របស់ពួកយើង គឺជាព្រះជាម្ចាស់នៃមេឃជាច្រើនជាន់និងផែនដី។ ពួកយើងមិនគោរពសក្ការៈចំពោះព្រះផ្សេងក្រៅពីទ្រង់ជាដាច់ខាត។ ជាការពិតណាស់ ប្រសិនបើពួកយើងនិយាយផ្សេងពីនេះ ពួកយើងពិតជាបាននិយាយប្រាសចាកពីការពិតជាមិនខាន។
അറബി ഖുർആൻ വിവരണങ്ങൾ:
هَٰٓؤُلَآءِ قَوۡمُنَا ٱتَّخَذُواْ مِن دُونِهِۦٓ ءَالِهَةٗۖ لَّوۡلَا يَأۡتُونَ عَلَيۡهِم بِسُلۡطَٰنِۭ بَيِّنٖۖ فَمَنۡ أَظۡلَمُ مِمَّنِ ٱفۡتَرَىٰ عَلَى ٱللَّهِ كَذِبٗا
ពួកទាំងនេះជាក្រុមរបស់ពួកយើងដែលពួកគេបានយកព្រះនានាមកគោរពសក្ការៈក្រៅពីអល់ឡោះជាម្ចាស់ ខណៈដែលពួកគេមិនមានភស្តុតាងច្បាស់លាស់ណាមួយដើម្បីបញ្ជាក់នោះឡើយ។ ជាការពិតណាស់ គ្មាននរណាដែលបំពានជាងអ្នកដែលប្រឌិតនូវពាក្យភូតកុហកទៅលើអល់ឡោះជាម្ចាស់នោះឡើយ។
അറബി ഖുർആൻ വിവരണങ്ങൾ:
 
പരിഭാഷ അദ്ധ്യായം: കഹ്ഫ്
സൂറത്തുകളുടെ സൂചിക പേജ് നമ്പർ
 
വിശുദ്ധ ഖുർആൻ പരിഭാഷ - ഖമൈർ വിവർത്തനം - റുവ്വാദ് തർജമ സെൻ്റർ - വിവർത്തനങ്ങളുടെ സൂചിക

റബ്‌വ ഇസ്‌ലാമിക് ദഅ്'വാ ആൻഡ് ഗൈഡൻസ് സെൻററിൻ്റെയും കോൺടെന്റ് ഇൻ ലാംഗ്വേജസ് സർവീസ് അസോസിയേഷൻ്റെയും സഹകരണത്തോടെ മർകസ് റുവാദ് തർജമ വിഭാഗം വിവർത്തനം ചെയ്തതാണ്.

അടക്കുക