Check out the new design

വിശുദ്ധ ഖുർആൻ പരിഭാഷ - ഖമീർ ഭാഷാ പരിഭാഷ - മർകസ് റുവാദ് അൽ-തർജമാ * - വിവർത്തനങ്ങളുടെ സൂചിക

XML CSV Excel API
Please review the Terms and Policies

പരിഭാഷ അദ്ധ്യായം: സ്സുഖ്റുഫ്   ആയത്ത്:
وَلِبُيُوتِهِمۡ أَبۡوَٰبٗا وَسُرُرًا عَلَيۡهَا يَتَّكِـُٔونَ
ហើយ(យើងនឹងឱ្យ)គេហឋានទាំងឡាយរបស់ពួកគេមានទ្វារ និងគ្រែជាច្រើនដែលពួកគេអាចទម្រេតខ្លួនលើវាបាន។
അറബി ഖുർആൻ വിവരണങ്ങൾ:
وَزُخۡرُفٗاۚ وَإِن كُلُّ ذَٰلِكَ لَمَّا مَتَٰعُ ٱلۡحَيَوٰةِ ٱلدُّنۡيَاۚ وَٱلۡأٓخِرَةُ عِندَ رَبِّكَ لِلۡمُتَّقِينَ
ព្រមទាំងមាសផងដែរ។ ហើយរាល់របស់ទាំងនោះគ្រាន់តែជាការត្រេកត្រអាលនៃជីវិតលោកិយប៉ុណ្ណោះ។ រីឯ(ការសោយសុខ)នៅថ្ងៃបរលោកដែលនៅឯព្រះជាម្ចាស់របស់អ្នក គឺសម្រាប់បណ្តាអ្នកដែលកោតខ្លាច(អល់ឡោះ)។
അറബി ഖുർആൻ വിവരണങ്ങൾ:
وَمَن يَعۡشُ عَن ذِكۡرِ ٱلرَّحۡمَٰنِ نُقَيِّضۡ لَهُۥ شَيۡطَٰنٗا فَهُوَ لَهُۥ قَرِينٞ
ហើយជនណាដែលងាកចេញពីការរំលឹកនៃព្រះជាម្ចាស់ដ៏មហាសប្បុរស(គម្ពីរគួរអាន)យើងនឹងឱ្យស្ហៃតនពង្វក់រូបគេ ហើយវានឹងក្លាយជាគូកនសម្រាប់រូបគេ។
അറബി ഖുർആൻ വിവരണങ്ങൾ:
وَإِنَّهُمۡ لَيَصُدُّونَهُمۡ عَنِ ٱلسَّبِيلِ وَيَحۡسَبُونَ أَنَّهُم مُّهۡتَدُونَ
ហើយពិតប្រាកដណាស់ ពួកវានឹងរារាំងពួកគេពីមាគ៌ា(ត្រឹមត្រូវ) ទាំងដែលពួកគេគិតស្មានថា ពិតណាស់ ពួកគេជាអ្នកដែលទទួលបានការចង្អុលបង្ហាញ។
അറബി ഖുർആൻ വിവരണങ്ങൾ:
حَتَّىٰٓ إِذَا جَآءَنَا قَالَ يَٰلَيۡتَ بَيۡنِي وَبَيۡنَكَ بُعۡدَ ٱلۡمَشۡرِقَيۡنِ فَبِئۡسَ ٱلۡقَرِينُ
លុះនៅពេលដែលជននោះបានមកជួបយើង(នៅថ្ងៃបរលោក) គេក៏និយាយថា៖ ឱអនិច្ចា! គួរណាស់តែរវាងខ្ញុំ និងអ្នក(ស្ហៃតន)នៅឃ្លាតឆ្ងាយពីគ្នាដូចទិសខាងកើត និងទិសខាងលិច។ ពិតណាស់ (អ្នក)ជាគូកនដ៏អាក្រក់បំផុត។
അറബി ഖുർആൻ വിവരണങ്ങൾ:
وَلَن يَنفَعَكُمُ ٱلۡيَوۡمَ إِذ ظَّلَمۡتُمۡ أَنَّكُمۡ فِي ٱلۡعَذَابِ مُشۡتَرِكُونَ
តែវាមិនបានផ្តល់ជាប្រយោជន៍អ្វីឡើយដល់ពួកអ្នកនៅក្នុងថ្ងៃនេះ ខណៈដែលពួកអ្នកបានបំពាន។ ជាការពិតណាស់ ពួកអ្នកស្ថិតនៅក្នុងទណ្ឌកម្មរួមជាមួយគ្នា។
അറബി ഖുർആൻ വിവരണങ്ങൾ:
أَفَأَنتَ تُسۡمِعُ ٱلصُّمَّ أَوۡ تَهۡدِي ٱلۡعُمۡيَ وَمَن كَانَ فِي ضَلَٰلٖ مُّبِينٖ
ដូច្នេះ តើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)អាចធ្វើឱ្យអ្នកថ្លង់ស្តាប់ឮ ឬអាចចង្អុលបង្ហាញដល់អ្នកខ្វាក់ និងអ្នកដែលស្ថិតនៅក្នុងភាពវង្វេងយ៉ាងច្បាស់បានដែរឬ?
അറബി ഖുർആൻ വിവരണങ്ങൾ:
فَإِمَّا نَذۡهَبَنَّ بِكَ فَإِنَّا مِنۡهُم مُّنتَقِمُونَ
ហើយបើទោះបីជាយើងឱ្យអ្នកស្លាប់(មុន)ក៏ដោយ ក៏យើងនៅតែជាអ្នកដែលផ្តន្ទាទោសពួកគេដែរ។
അറബി ഖുർആൻ വിവരണങ്ങൾ:
أَوۡ نُرِيَنَّكَ ٱلَّذِي وَعَدۡنَٰهُمۡ فَإِنَّا عَلَيۡهِم مُّقۡتَدِرُونَ
ឬក៏យើងបង្ហាញឱ្យអ្នកបានឃើញនូវអ្វី(ទណ្ឌកម្ម)ដែលយើងបានសន្យាចំពោះពួកគេក៏ដោយ ក៏យើង(នៅតែ)ជាអ្នកដែលសមត្ថភាពលើពួកគេដដែល។
അറബി ഖുർആൻ വിവരണങ്ങൾ:
فَٱسۡتَمۡسِكۡ بِٱلَّذِيٓ أُوحِيَ إِلَيۡكَۖ إِنَّكَ عَلَىٰ صِرَٰطٖ مُّسۡتَقِيمٖ
ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ប្រកាន់ខ្ជាប់នូវអ្វីដែលគេបានផ្តល់វ៉ាហ៊ីទៅកាន់អ្នកចុះ។ ពិតប្រាកដណាស់ អ្នកស្ថិតនៅលើមាគ៌ាដ៏ត្រឹមត្រូវ។
അറബി ഖുർആൻ വിവരണങ്ങൾ:
وَإِنَّهُۥ لَذِكۡرٞ لَّكَ وَلِقَوۡمِكَۖ وَسَوۡفَ تُسۡـَٔلُونَ
ហើយពិតប្រាកដណាស់ វា(គម្ពីរគួរអាន) គឺពិតជាភាពថ្កុំថ្កើងសម្រាប់អ្នក និងសម្រាប់ក្រុមរបស់អ្នកផងដែរ។ ហើយពួកអ្នកនឹងត្រូវគេសួរជាមិនខាន។
അറബി ഖുർആൻ വിവരണങ്ങൾ:
وَسۡـَٔلۡ مَنۡ أَرۡسَلۡنَا مِن قَبۡلِكَ مِن رُّسُلِنَآ أَجَعَلۡنَا مِن دُونِ ٱلرَّحۡمَٰنِ ءَالِهَةٗ يُعۡبَدُونَ
ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)សួរទៅកាន់អ្នកនាំសារទាំងឡាយរបស់យើងដែលយើងបានបញ្ជូនមុនអ្នកថា៖ តើយើងធ្លាប់បានបង្កើតព្រះនានាឱ្យពួកគេគោរពសក្ការៈផ្សេងពីព្រះជាម្ចាស់ដ៏មហាសប្បុរសដែរឬទេ?
അറബി ഖുർആൻ വിവരണങ്ങൾ:
وَلَقَدۡ أَرۡسَلۡنَا مُوسَىٰ بِـَٔايَٰتِنَآ إِلَىٰ فِرۡعَوۡنَ وَمَلَإِيْهِۦ فَقَالَ إِنِّي رَسُولُ رَبِّ ٱلۡعَٰلَمِينَ
ហើយជាការពិតណាស់ យើងបានបញ្ជូនព្យាការីមូសាដោយនាំមកនូវសញ្ញាភស្តុតាងទាំងឡាយរបស់យើងទៅកាន់ហ្វៀរអោននិងមន្ត្រីទាំងឡាយរបស់គេ ដោយគាត់(ព្យាការីមូសា)បាននិយាយថា៖ ពិតប្រាកដណាស់ ខ្ញុំគឺជាអ្នកនាំសាររបស់ព្រះជាម្ចាស់នៃពិភពទាំងឡាយ។
അറബി ഖുർആൻ വിവരണങ്ങൾ:
فَلَمَّا جَآءَهُم بِـَٔايَٰتِنَآ إِذَا هُم مِّنۡهَا يَضۡحَكُونَ
តែនៅពេលដែលគាត់បាននាំមកនូវសញ្ញាភស្តុតាងជាច្រើនរបស់យើងទៅកាន់ពួកគេ ស្រាប់តែពួកគេបែរជាសើចចំអកឡកឡឺយចំពោះវាទៅវិញ។
അറബി ഖുർആൻ വിവരണങ്ങൾ:
 
പരിഭാഷ അദ്ധ്യായം: സ്സുഖ്റുഫ്
സൂറത്തുകളുടെ സൂചിക പേജ് നമ്പർ
 
വിശുദ്ധ ഖുർആൻ പരിഭാഷ - ഖമീർ ഭാഷാ പരിഭാഷ - മർകസ് റുവാദ് അൽ-തർജമാ - വിവർത്തനങ്ങളുടെ സൂചിക

റബ്‌വ ഇസ്‌ലാമിക് ദഅ്വാ ആൻഡ് ഗൈഡൻസ് സെൻററിൻ്റെയും കോൺടെന്റ് ഇൻ ലാംഗ്വേജസ് സർവീസ് അസോസിയേഷൻ്റെയും സഹകരണത്തോടെ മർകസ് റുവാദ് തർജമ വിഭാഗം വിവർത്തനം ചെയ്തത്.

അടക്കുക