Vertaling van de betekenissen Edele Qur'an - De vertaling van 'Beknopte Uitleg van de Koran' in het Khmeiri * - Index van vertaling


Vertaling van de betekenissen Vers: (67) Surah: Soerat Aal-Imraan ( Het Huis van Imraan )
مَا كَانَ إِبۡرَٰهِيمُ يَهُودِيّٗا وَلَا نَصۡرَانِيّٗا وَلَٰكِن كَانَ حَنِيفٗا مُّسۡلِمٗا وَمَا كَانَ مِنَ ٱلۡمُشۡرِكِينَ
ព្យាការីអ៊ីព្រហ៊ីម(អាប្រាហាំ)មិនមែនស្ថិតនៅលើសាសនាយូដាឡើយ ហើយក៏មិនមែនស្ថិតនៅលើសាសនាគ្រឹស្ទាននោះដែរ តែគាត់ជាអ្នកដែលចាកផុតពីសាសនាដែលមិនត្រឹមត្រូវទាំងឡាយ ជាអ្នកដែលប្រគល់ខ្លួនចំពោះអល់ឡោះតែមួយគត់ ហើយគាត់ក៏ពុំមែនស្ថិតក្នុងចំណោមពួកមុស្ហរីគីន(ពួកពហុទេពនិយម) ដូចដែលពួកមុស្ហរីគីនអារ៉ាប់បានអះអាងនោះដែរ។
Arabische uitleg van de Qur'an:
Voordelen van de verzen op deze pagina:
• أن الرسالات الإلهية كلها اتفقت على كلمة عدل واحدة، وهي: توحيد الله تعالى والنهي عن الشرك.
• ជាការពិតណាស់ រាល់សារទាំងអស់របស់ព្រះជាម្ចាស់ដែលបានបញ្ចុះមក គឺមានការឯកភាពគ្នាលើពាក្យយុត្តិធម៌ ស្មើភាពគ្នាតែមួយដូចគ្នា នោះគឺការមានជំនឿចំពោះអល់ឡោះជាម្ចាស់តែមួយគត់(ឯកទេពនិយមចំពោះអល់ឡោះជាម្ចាស់) និងហាមឃាត់ពីការធ្វើស្ហ៊ីរិក(ពហុទេនិយម)។

• أهمية العلم بالتاريخ؛ لأنه قد يكون من الحجج القوية التي تُرَدُّ بها دعوى المبطلين.
• សារៈសំខាន់នៃចំណេះដឹងផ្នែកប្រវត្តិសាស្រ្ត ពីព្រោះវាអាចជាភស្តុតាងដ៏រឹងមាំក្នុងការតបតទៅកាន់បុគ្គលដែលអះអាងមិនពិត។

• أحق الناس بإبراهيم عليه السلام من كان على ملته وعقيدته، وأما مجرد دعوى الانتساب إليه مع مخالفته فلا تنفع.
• មនុស្សដែលជិតស្និទ្ធិបំផុតទៅកាន់ព្យាការីអ៊ីព្រហ៊ីម គឺបណ្តាអ្នកដែលស្ថិតនៅលើសាសនា និងគោលជំនឿរបស់គាត់។ រីឯការដែលគេអះអាងភ្ជាប់ខ្លួនរបស់ពួកគេទៅកាន់គាត់ ខណៈដែលការប្រព្រឹត្តរបស់គេផ្ទុយពីគាត់នោះ គឺគ្មានផលប្រយោជន៍អ្វីនោះទេ។

• دَلَّتِ الآيات على حرص كفرة أهل الكتاب على إضلال المؤمنين من هذه الأمة حسدًا من عند أنفسهم.
• បណ្ដាវាក្យខណ្ឌទាំងនេះបានបង្ហាញទៅលើការព្យាយាមរបស់អះលីគីតាបក្នុងការធ្វើឲ្យបណ្ដាអ្នកមានជំនឿនៃប្រជាជាតិនេះវង្វេង ដោយសារការច្រណែនឈ្នានីសដែលនៅក្នុងខ្លូនពួកគេ។

 
Vertaling van de betekenissen Vers: (67) Surah: Soerat Aal-Imraan ( Het Huis van Imraan )
Surah's Index Pagina nummer
 
Vertaling van de betekenissen Edele Qur'an - De vertaling van 'Beknopte Uitleg van de Koran' in het Khmeiri - Index van vertaling

De Khameeri-vertaling van de beknopte uitleg van de Heilige Koran, uitgegeven door het Centrum van Tafsier voor Koranstudies.

Sluit