Vertaling van de betekenissen Edele Qur'an - De vertaling van 'Beknopte Uitleg van de Koran' in het Khmeiri * - Index van vertaling


Vertaling van de betekenissen Vers: (9) Surah: Soerat Aal-Imraan ( Het Huis van Imraan )
رَبَّنَآ إِنَّكَ جَامِعُ ٱلنَّاسِ لِيَوۡمٖ لَّا رَيۡبَ فِيهِۚ إِنَّ ٱللَّهَ لَا يُخۡلِفُ ٱلۡمِيعَادَ
ឱម្ចាស់របស់ពួកយើង! ពិតប្រាកដណាស់ ទ្រង់នឹងប្រមូលផ្តុំមនុស្សលោកទាំងអស់ទៅកាន់ទ្រង់ដើម្បីជំនុំជម្រះ(ពួកគេ)នៅថ្ងៃមួយដែលគ្មានការសង្ស័យឡើយចំពោះវា(គឺថ្ងៃបរលោក) ហើយវានឹងកើតឡើងយ៉ាងពិតប្រាកដ។ ពិតប្រាកដណាស់ (ឱម្ចាស់របស់ពួកយើង) ទ្រង់មិនធ្វើខុសនូវការសន្យារបស់ទ្រង់ឡើយ។
Arabische uitleg van de Qur'an:
Voordelen van de verzen op deze pagina:
• أقام الله الحجة وقطع العذر عن الخلق بإرسال الرسل وإنزال الكتب التي تهدي للحق وتحذر من الباطل.
• អល់ឡោះជាម្ចាស់បានលើកយកអំណះអំណាង និងភស្តុតាងមកបញ្ជាក់ដើម្បីកុំឱ្យមនុស្សលោកមានហេតុផលឬលេសតវ៉ាណាមួយចំពោះអល់ឡោះ តាមរយៈការបញ្ជូនបណ្តាអ្នកនាំសារទាំងនោះ និងបានបញ្ចុះឲ្យពួកគេនូវបណ្តាគម្ពីរជាច្រើនដែលចង្អុលបង្ហាញទៅរកការពិត ហើយព្រមានពួកគេពីប្រការមិនពិត។

• كمال علم الله تعالى وإحاطته بخلقه، فلا يغيب عنه شيء في الأرض ولا في السماء، سواء كان ظاهرًا أو خفيًّا.
• ភាពពេញលេញនៃចំណេះដឹងរបស់អល់ឡោះ ហើយចំណេះដឹងរបស់ទ្រង់គ្របដណ្ដប់លើម៉ាខ្លូក(អ្វីគ្រប់យ៉ាងដែលអល់ឡោះបានបង្កើត)ទាំងអស់។ ដូចនេះ គ្មានអ្វីមួយអាចលាក់បាំងអំពីទ្រង់បាននោះទេ ទាំងនៅលើផែនដី និងទាំងនៅលើមេឃ ទោះបីជាប្រការដែលលាតត្រដាង ឬជាប្រការដែលលាក់កំបាំងក៏ដោយ។

• من أصول أهل الإيمان الراسخين في العلم أن يفسروا ما تشابه من الآيات بما أُحْكِم منها.
• ក្នុងចំណោមគោលគ្រឹះរបស់អ្នកមានជំនឿដែលស៊ីជម្រៅនៅក្នុងចំណេះដឹងសាសនានោះ គឺពួកគេបកស្រាយបណ្ដាវាក្យខណ្ឌដែលមានភាពមិនច្បាស់លាស់ជាមួយនឹងវាក្យខណ្ឌដែលច្បាស់លាស់នៃគម្ពីរគួរអាន។

• مشروعية دعاء الله تعالى وسؤاله الثبات على الحق، والرشد في الأمر، ولا سيما عند الفتن والأهواء.
• ច្បាប់ឥស្លាមបង្គាប់ប្រើឲ្យធ្វើការបួងសួងចំពោះអល់ឡោះ និងសុំពីទ្រង់នូវភាពនឹងនរលើការពិត និងការចង្អុលបង្ហាញនូវគ្រប់កិច្ចការទាំងឡាយ ហើយជាពិសេស នៅពេលណាមានភាពវឹកវរកើតឡើង។

 
Vertaling van de betekenissen Vers: (9) Surah: Soerat Aal-Imraan ( Het Huis van Imraan )
Surah's Index Pagina nummer
 
Vertaling van de betekenissen Edele Qur'an - De vertaling van 'Beknopte Uitleg van de Koran' in het Khmeiri - Index van vertaling

De Khameeri-vertaling van de beknopte uitleg van de Heilige Koran, uitgegeven door het Centrum van Tafsier voor Koranstudies.

Sluit