Vertaling van de betekenissen Edele Qur'an - De vertaling van 'Beknopte Uitleg van de Koran' in het Khmeiri * - Index van vertaling


Vertaling van de betekenissen Vers: (45) Surah: Soerat Saba (De Stad van Saba)
وَكَذَّبَ ٱلَّذِينَ مِن قَبۡلِهِمۡ وَمَا بَلَغُواْ مِعۡشَارَ مَآ ءَاتَيۡنَٰهُمۡ فَكَذَّبُواْ رُسُلِيۖ فَكَيۡفَ كَانَ نَكِيرِ
ហើយប្រជាជាតិជំនាន់មុនៗ ដូចជា ក្រុមអាទ ក្រុមសាមូទ និងក្រុមរបស់ព្យាការីលូត បានបដិសេធ(មិនជឿចំពោះអ្នកនាំសាររបស់ពួកគេ)។ ហើយពួកមុស្ហរីគីននៃក្រុមរបស់អ្នកនេះ(ពួកមុស្ហរីគីនម៉ាក្កះ) មិនទាន់បានទទួល សូម្បីតែមួយភាគដប់នៃអ្វីដែលប្រជាជាតិជំនាន់មុនទទួលបាននោះផង ដូចជាភាពខ្លាំងក្លា និងភាពខ្លាំងពូកែ ទ្រព្យសម្បត្តិ និងមានគ្នាច្រើន តែពួកគេសុទ្ធតែបដិសេធ(មិនជឿ)លើអ្នកនាំសាររបស់ពួកគេ។ ដូច្នេះ អ្វីដែលគេបានផ្តល់ឲ្យពួកគេនៃទ្រព្យសម្បត្តិ ភាពខ្លាំងក្លា និងមានគ្នាច្រើននោះ គឺគ្មានផលប្រយោជន៍អ្វីដល់ពួកគេឡើយ។ ដូចនេះ ទណ្ឌកម្មរបស់យើងបានធ្លាក់ទៅលើពួកគេ។ ហេតុនេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពិចារណាមើលចុះថា តើការមិនពេញចិត្តរបស់យើង និងទណ្ឌកម្មរបស់យើងទៅចំពោះពួកគេនោះយ៉ាងដូចម្តេចដែរ?
Arabische uitleg van de Qur'an:
Voordelen van de verzen op deze pagina:
• التقليد الأعمى للآباء صارف عن الهداية.
• ការធ្វើតាមដូនតាទាំងងងឹតងងុល នាំឲ្យរួបគេចាកឆ្ងាយពីការទទួលបានការចង្អុលបង្ហាញ។

• التفكُّر مع التجرد من الهوى وسيلة للوصول إلى القرار الصحيح، والفكر الصائب.
• ការគិតពិចារណាដោយមិនស្ថិតក្រោមចំណង់តណ្ហា គឺជាមធ្យោបាយមួយឈានទៅរកសេចក្តីសម្រេចចិត្តដ៏ត្រឹមត្រូវ និងការគិតដែលត្រឹមត្រូវ។

• الداعية إلى الله لا ينتظر الأجر من الناس، وإنما ينتظره من رب الناس.
• អ្នកដែលអំពាវនាវទៅកាន់អល់ឡោះ គឺមិនរង់ចាំផលបុណ្យពីមនុស្សលោកឡើយ ប៉ុន្តែគេរង់ចាំផលបុណ្យពីម្ចាស់របស់មនុស្ស(អល់ឡោះ)ប៉ុណ្ណោះ។

 
Vertaling van de betekenissen Vers: (45) Surah: Soerat Saba (De Stad van Saba)
Surah's Index Pagina nummer
 
Vertaling van de betekenissen Edele Qur'an - De vertaling van 'Beknopte Uitleg van de Koran' in het Khmeiri - Index van vertaling

De Khameeri-vertaling van de beknopte uitleg van de Heilige Koran, uitgegeven door het Centrum van Tafsier voor Koranstudies.

Sluit