Vertaling van de betekenissen Edele Qur'an - De vertaling van 'Beknopte Uitleg van de Koran' in het Khmeiri * - Index van vertaling


Vertaling van de betekenissen Vers: (15) Surah: Soerat Fussilat
فَأَمَّا عَادٞ فَٱسۡتَكۡبَرُواْ فِي ٱلۡأَرۡضِ بِغَيۡرِ ٱلۡحَقِّ وَقَالُواْ مَنۡ أَشَدُّ مِنَّا قُوَّةًۖ أَوَلَمۡ يَرَوۡاْ أَنَّ ٱللَّهَ ٱلَّذِي خَلَقَهُمۡ هُوَ أَشَدُّ مِنۡهُمۡ قُوَّةٗۖ وَكَانُواْ بِـَٔايَٰتِنَا يَجۡحَدُونَ
រីឯពួកអាទដែលជាក្រុមរបស់ព្យាការីហ៊ូទវិញ ពួកគេមិនត្រឹមតែប្រឆាំងនឹងអល់ឡោះប៉ុណ្ណោះទេ ពួកគេថែមទាំងបានក្រអឺតក្រទមនៅលើផែនដីដោយមិនត្រឹមត្រូវ ព្រមទាំងបានបំពានលើអ្នកដែលនៅជុំវិញពួកគេថែមទៀត។ ហើយពួកគេបាននិយាយខណៈដែលពួកគេត្រូវបានបោកបញ្ឆោតដោយសារភាពខ្លាំងក្លារបស់ពួកគេថាៈ តើមានអ្នកណាដែលខ្លាំងជាងពួកយើងទៀតនោះ? តាមការស្មានរបស់ពួកគេ គឺគ្មាននរណាម្នាក់ដែលខ្លាំងជាងពួកគេឡើយ។ ពេលនោះ អល់ឡោះជាម្ចាស់ក៏បានតបទៅកាន់ពួកគេវិញថាៈ តើពួកទាំងនោះមិនបានដឹង និងមិនបានឃើញទេឬថា ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ដែលបានបង្កើតពួកគេ និងបានប្រទាននូវភាពខ្លាំងក្លាដល់ពួកគេដែលធ្វើឲ្យពួកគេបំពាននោះ គឺជាអ្នកដែលខ្លាំងក្លាជាងពួកគេនោះ? ហើយពួកគេបានប្រឆាំងនឹងសញ្ញាភស្តុតាងទាំងឡាយរបស់អល់ឡោះដែលព្យាការីហ៊ូទបាននាំមកកាន់ពួកគេ។
Arabische uitleg van de Qur'an:
Voordelen van de verzen op deze pagina:
• الإعراض عن الحق سبب المهالك في الدنيا والآخرة.
• ការងាកចេញពីសេចក្តីពិត គឺជាមូលហេតុដែលនាំឲ្យទទួលរងនូវភាពវិនាសអន្តរាយ ទាំងនៅក្នុងលោកិយនិងនៅថ្ងៃបរលោក។

• التكبر والاغترار بالقوة مانعان من الإذعان للحق.
• ភាពក្រអឺតក្រទម និងការចាញ់បោកភាពខ្លាំងក្លាដែលខ្លួនមាន គឺរារាំងរូបគេពីការទទួលយកការពិត។

• الكفار يُجْمَع لهم بين عذاب الدنيا وعذاب الآخرة.
• ពួកប្រឆាំងនឹងត្រូវទទួលទាំងទណ្ឌកម្មក្នុងលោកិយ និងទណ្ឌកម្មនៅថ្ងៃបរលោក។

• شهادة الجوارح يوم القيامة على أصحابها.
• នៅថ្ងៃបរលោក អវយវៈទាំងអស់នឹងធ្វើសាក្សីដាក់បន្ទុកទៅលើម្ចាស់របស់វា។

 
Vertaling van de betekenissen Vers: (15) Surah: Soerat Fussilat
Surah's Index Pagina nummer
 
Vertaling van de betekenissen Edele Qur'an - De vertaling van 'Beknopte Uitleg van de Koran' in het Khmeiri - Index van vertaling

De Khameeri-vertaling van de beknopte uitleg van de Heilige Koran, uitgegeven door het Centrum van Tafsier voor Koranstudies.

Sluit