Check out the new design

Vertaling van de betekenissen Edele Qur'an - De Khmer-vertaling van de samenvatting van de uitleg van de Heilige Koran. * - Index van vertaling


Vertaling van de betekenissen Vers: (14) Surah: Al-Modjaadalah
۞ أَلَمۡ تَرَ إِلَى ٱلَّذِينَ تَوَلَّوۡاْ قَوۡمًا غَضِبَ ٱللَّهُ عَلَيۡهِم مَّا هُم مِّنكُمۡ وَلَا مِنۡهُمۡ وَيَحۡلِفُونَ عَلَى ٱلۡكَذِبِ وَهُمۡ يَعۡلَمُونَ
តើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនបានឃើញពួកពុតត្បុតដែលពួកគេបានចងសម្ព័ន្ធមិត្តជាមួយនឹងពួកយូដា(ជាពួក)ដែលអល់ឡោះខឹងសម្បាចំពោះពួកគេដោយសារតែការប្រឆាំងនិងការប្រព្រឹត្តល្មើសរបស់ពួកគេទេឬ? ពួកពុតត្បុតទាំងនោះ មិនមែនស្ថិតក្នុងចំណោមអ្នកមានជំនឿឡើយ ហើយក៏មិនមែនស្ថិតក្នុងចំណោមពួកយូដានោះដែរ។ ផ្ទុយទៅវិញ គឺពួកគេនៅស្ទាក់ស្ទើរពាក់កណ្តាលទី ខាងក្រុមនេះក៏មិនមែន ខាងក្រុមនោះក៏មិនមែន។ ហើយពួកគេបានស្បថថា ពួកគេជាអ្នកមូស្លីម ហើយថាពួកគេមិនបានពាំនាំព័ត៌មានរបស់អ្នកមូស្លីមទៅប្រាប់ពួកយូដាឡើយ ខណៈដែលពួកគេ គឺជាពួកដែលភូតកុហកនៅក្នុងការស្បថរបស់ពួកគេ(ស្បថបំពាន)។
Arabische uitleg van de Qur'an:
Voordelen van de verzen op deze pagina:
• لطف الله بنبيه صلى الله عليه وسلم؛ حيث أدَّب صحابته بعدم المشقَّة عليه بكثرة المناجاة.
• ភាពទន់ភ្លន់របស់អល់ឡោះចំពោះព្យាការីរបស់ទ្រង់ (ព្យាការីមូហាំម៉ាត់) ដោយទ្រង់ឱ្យសហាហ្ពាត់(មិត្តភក្តិរបស់ព្យាការី)មានសីលធម៌ល្អចំពោះគាត់ ដោយមិនត្រូវបង្កការលំបាកដល់អ្នកនាំសារតាមរយៈការពិភាក្សារឿងសម្ងាត់ច្រើនជាមួយគាត់ឡើយ។

• ولاية اليهود من شأن المنافقين.
• ការចងសម្ព័ន្ធមិត្តជាមួយនឹងពួកយូដា ស្ថិតក្នុងចំណោមកិច្ចការរបស់ពួកពុតត្បុត។

• خسران أهل الكفر وغلبة أهل الإيمان سُنَّة إلهية قد تتأخر، لكنها لا تتخلف.
• ការខាតបង់ចំពោះពួកគ្មានជំនឿ ហើយជ័យជម្នះសម្រាប់អ្នកមានជំនឿដែលជាមាគ៌ារបស់ព្រះជាម្ចាស់នោះ អាចមានការយឺតយ៉ាវខ្លះ ក៏ប៉ុន្តែ មិនប្រែប្រួលនោះទេ។

 
Vertaling van de betekenissen Vers: (14) Surah: Al-Modjaadalah
Surah's Index Pagina nummer
 
Vertaling van de betekenissen Edele Qur'an - De Khmer-vertaling van de samenvatting van de uitleg van de Heilige Koran. - Index van vertaling

Uitgegeven door het Tafsier Centrum voor Koranstudies.

Sluit