Check out the new design

د قرآن کریم د معناګانو ژباړه - خمیري ژبې ته د المختصر في تفسير القرآن الكريم ژباړه * - د ژباړو فهرست (لړلیک)


د معناګانو ژباړه سورت: عادیات   آیت:
إِنَّ ٱلۡإِنسَٰنَ لِرَبِّهِۦ لَكَنُودٞ
ពិតប្រាកដណាស់ មនុស្សលោកគឺរមិលគុណចំពោះម្ចាស់របស់គេ។
عربي تفسیرونه:
وَإِنَّهُۥ عَلَىٰ ذَٰلِكَ لَشَهِيدٞ
គេធ្វើជាសាក្សីលើខ្លួនឯងចំពោះការរមិលគុណនេះ។ គេមិនអាចប្រកែកបានឡើយដោយសារវាបានស្តែងចេញមកយ៉ាងច្បាស់លាស់។
عربي تفسیرونه:
وَإِنَّهُۥ لِحُبِّ ٱلۡخَيۡرِ لَشَدِيدٌ
គេស្រលាញ់ទ្រព្យសម្បត្តិយ៉ាងងប់ងល់ ហើយកំណាញ់នឹងការបរិច្ចាគទ្រព្យសម្បត្តិរបស់គេ។
عربي تفسیرونه:
۞ أَفَلَا يَعۡلَمُ إِذَا بُعۡثِرَ مَا فِي ٱلۡقُبُورِ
តើមនុស្សលោកដែលស្រលាញ់ងុបងល់នឹងការរស់នៅលើលោកិយនេះមិនដឹងទេឬថា នៅពេលដែលអល់ឡោះធ្វើឲ្យសាកសពនៅក្នុងផ្នូររស់ឡើងវិញ និងបញ្ចេញពួកគេពីក្នុងដីដើម្បីជំនុំជម្រះ និងទទួលការតបស្នងនោះ រឿងនោះគឺនឹងមិនកើតឡើងដូចអ្វីដែលពួកគេគិតស្រមៃទេនោះ?
عربي تفسیرونه:
وَحُصِّلَ مَا فِي ٱلصُّدُورِ
គេនឹងលាតត្រដាងនិងបញ្ជាក់នូវអ្វីដែលនៅក្នុងដួងចិត្ត ដូចជាការនៀត(ការប៉ង) គោលជំនឿ និងអ្វីផ្សេងៗទៀត។
عربي تفسیرونه:
إِنَّ رَبَّهُم بِهِمۡ يَوۡمَئِذٖ لَّخَبِيرُۢ
ពិតប្រាកដណាស់នៅថ្ងៃនោះ ម្ចាស់របស់ពួកគេដឹងបំផុតចំពោះរឿងរ៉ាវរបស់ពួកគេ។ គ្មានអ្វីអាចលាក់បាំងនឹងទ្រង់បានឡើយនៃកិច្ចការខ្ញុំបម្រើទាំងឡាយរបស់ទ្រង់ ហើយទ្រង់នឹងតបស្នងពួកគេទៅលើអ្វីដែលពួកគេបានប្រព្រឹត្ត។
عربي تفسیرونه:
په دې مخ کې د ایتونو د فایدو څخه:
• خطر التفاخر والتباهي بالأموال والأولاد.
• គ្រោះថ្នាក់នៃការមានមោទនភាព និងការអួតដាក់គ្នាពីរឿងទ្រព្យសម្បត្តិនិងកូនចៅ។

• القبر مكان زيارة سرعان ما ينتقل منه الناس إلى الدار الآخرة.
• ផ្នូរ គឺជាកន្លែងស្នាក់នៅបណ្តោះអាសន្នមុននឹងឈានទៅកាន់ឋានបរលោក។

• يوم القيامة يُسْأل الناس عن النعيم الذي أنعم به الله عليهم في الدنيا.
• នៅថ្ងៃបរលោក គេនឹងសួរមនុស្សលោកអំពីឧបការគុណទាំងឡាយដែលអល់ឡោះបានប្រទានឱ្យពួកគេកាលនៅលោកិយ។

• الإنسان مجبول على حب المال.
• សារជាតិរបស់មនុស្ស គឺស្រលាញ់ទ្រព្យសម្បត្តិ។

 
د معناګانو ژباړه سورت: عادیات
د سورتونو فهرست (لړلیک) د مخ نمبر
 
د قرآن کریم د معناګانو ژباړه - خمیري ژبې ته د المختصر في تفسير القرآن الكريم ژباړه - د ژباړو فهرست (لړلیک)

د مرکز تفسیر للدراسات القرآنیة لخوا خپور شوی.

بندول