Check out the new design

د قرآن کریم د معناګانو ژباړه - خمیري ژبې ته د المختصر في تفسير القرآن الكريم ژباړه * - د ژباړو فهرست (لړلیک)


د معناګانو ژباړه آیت: (10) سورت: هود
وَلَئِنۡ أَذَقۡنَٰهُ نَعۡمَآءَ بَعۡدَ ضَرَّآءَ مَسَّتۡهُ لَيَقُولَنَّ ذَهَبَ ٱلسَّيِّـَٔاتُ عَنِّيٓۚ إِنَّهُۥ لَفَرِحٞ فَخُورٌ
តែប្រសិនបើយើងបានឲ្យពួកគេភ្លក្សនូវរសជាតិនៃលាភសក្ការៈដ៏ទូលំទូលាយ និងមានសុខភាពល្អក្រោយពីភាពក្រីក្រនិងមានជំងឺនោះ ពួកគេប្រាកដជានឹងនិយាយថាៈ ប្រការអាក្រក់ទាំងឡាយបានឃ្លាតចេញអំពីខ្ញុំហើយ ហើយគ្រោះថ្នាក់ក៏បានបាត់បង់ដែរ តែពួកគេមិនបានថ្លែងអំណរគុណចំពោះអល់ឡោះចំពោះរឿងនេះនោះទេ។ ពិតប្រាកដណាស់ រូបគេ គឺជាអ្នកដែលមានភាពសប្បាយរីករាយដោយមោទនភាពបំផុត និងជាអ្នកដែលក្រអឺតក្រទមទៅលើមនុស្សលោក ហើយអួតអាងចំពោះអ្វីដែលអល់ឡោះប្រទានចំពោះពួកគេ។
عربي تفسیرونه:
په دې مخ کې د ایتونو د فایدو څخه:
• سعة علم الله تعالى وتكفله بأرزاق مخلوقاته من إنسان وحيوان وغيرهما.
• ចំណេះដឹងដ៏ទូលំទូលាយបំផុតរបស់អល់ឡោះជាម្ចាស់ និងការផ្គត់ផ្គង់លាភសក្ការៈដល់ម៉ាខ្លូករបស់ទ្រង់ទាំងអស់ មិនថាមនុស្សលោក សត្វ និងអ្វីផ្សេងៗទៀត។

• بيان علة الخلق؛ وهي اختبار العباد بامتثال أوامر الله واجتناب نواهيه.
• បញ្ជាក់អំពីបុព្វហេតុនៃការបង្កើតម៉ាខ្លូក នោះគឺដើម្បីសាកល្បងខ្ញុំបម្រើរបស់អល់ឡោះតាមរយៈការអនុវត្តតាមបទបញ្ជារបស់ទ្រង់ និងចៀសវាងពីបម្រាមទាំងឡាយដែលទ្រង់បានហាមឃាត់។

• لا ينبغي الاغترار بإمهال الله تعالى لأهل معصيته، فإنه قد يأخذهم فجأة وهم لا يشعرون.
• មិនគប្បីឲ្យការពន្យារពេលដាក់ទណ្ឌកម្មរបស់អល់ឡោះបោកបញ្ឆោតអ្នកដែលប្រព្រឹត្តល្មើសនឹងទ្រង់ឡើយ ព្រោះថាទណ្ឌកម្មនោះ អាចនឹងឆក់យកជីវិតពួកគេភ្លាមៗខណៈដែលពួកគេមិនដឹងខ្លួន។

• بيان حال الإنسان في حالتي السعة والشدة، ومدح موقف المؤمن المتمثل في الصبر والشكر.
• បញ្ជាក់ពីស្ថានភាពពីរប្រភេទរបស់មនុស្សលោក គឺក្នុងពេលមានភាពសុខសាន្ត និងពេលជួបទុក្ខលំបាក ហើយនិងការកោតសរសើរចំពោះគោលជំហររបស់អ្នកមានជំនឿដែលពួកគេតែងតែប្រកាន់យកនូវភាពអត់ធ្មត់ និងថ្លែងអំណរគុណ(ទោះក្នុងស្ថានភាពបែបណាក៏ដោយ)។

 
د معناګانو ژباړه آیت: (10) سورت: هود
د سورتونو فهرست (لړلیک) د مخ نمبر
 
د قرآن کریم د معناګانو ژباړه - خمیري ژبې ته د المختصر في تفسير القرآن الكريم ژباړه - د ژباړو فهرست (لړلیک)

د مرکز تفسیر للدراسات القرآنیة لخوا خپور شوی.

بندول