Check out the new design

د قرآن کریم د معناګانو ژباړه - خمیري ژبې ته د المختصر في تفسير القرآن الكريم ژباړه * - د ژباړو فهرست (لړلیک)


د معناګانو ژباړه آیت: (60) سورت: کهف
وَإِذۡ قَالَ مُوسَىٰ لِفَتَىٰهُ لَآ أَبۡرَحُ حَتَّىٰٓ أَبۡلُغَ مَجۡمَعَ ٱلۡبَحۡرَيۡنِ أَوۡ أَمۡضِيَ حُقُبٗا
ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ចងចាំ នៅពេលដែលព្យាការីមូសាបាននិយាយទៅក្មេងបម្រើប្រុសរបស់គាត់គឺ យូស្ហាក់ កូនប្រុសរបស់ នូន ថាៈ ខ្ញុំនៅតែបន្តធ្វើដំណើររហូតទាល់តែខ្ញុំបានទៅដល់ចំណុចប្រសព្វនៃសមុទ្រទាំងពីរ ឬក៏ខ្ញុំត្រូវធ្វើដំណើរអស់រយៈពេលយ៉ាងយូរ(យ៉ាងណាក៏ដោយក៏មិនឈប់ដែរ) ទាល់តែខ្ញុំបានជួបនឹងខ្ញុំបម្រើ(របស់អល់ឡោះ)ដែលជាមនុស្សល្អម្នាក់(គឺព្យាការីខហ្ទៀរ) ហើយខ្ញុំនឹងរៀនសូត្រអំពីគាត់។
عربي تفسیرونه:
په دې مخ کې د ایتونو د فایدو څخه:
• عظمة القرآن وجلالته وعمومه؛ لأن فيه كل طريق موصل إلى العلوم النافعة، والسعادة الأبدية، وكل طريق يعصم من الشر.
• ភាពធំធេង ឧត្តុង្គឧត្តម និងភាពទូទៅនៃគម្ពីរគួរអាន ពីព្រោះរាល់មាគ៌ាដែលនាំទៅកាន់ចំណេះដឹងដែលមានប្រយោជន៍ និងសុភមង្គលជានិរន្តន៍ ហើយនិងមាគ៌ាទាំងឡាយដែលការពារពីប្រការអាក្រក់ គឺសុទ្ធតែមានបញ្ជាក់ប្រាប់នៅក្នុងវាទាំងអស់។

• من حكمة الله ورحمته أن تقييضه المبطلين المجادلين الحق بالباطل من أعظم الأسباب إلى وضوح الحق، وتبيُّن الباطل وفساده.
• ក្នុងចំណោមគតិបណ្ឌិតរបស់អល់ឡោះ និងក្តីមេត្តាករុណារបស់ទ្រង់នោះ គឺទ្រង់បានបញ្ជាក់ដល់ពួកបំពានដែលយកប្រការមិនពិតមកជជែកដេញដោលនឹងការពិតនោះ គឺស្ថិតចំណោមមូលហេតុដ៏ចម្បងដើម្បីបញ្ជាក់ឲ្យឃើញច្បាស់នូវការពិត និងបញ្ជាក់ពីភាពមិនត្រឹមត្រូវ និងគ្រោះថ្នាក់របស់វា។

• في الآيات من التخويف لمن ترك الحق بعد علمه أن يحال بينه وبين الحق، ولا يتمكن منه بعد ذلك، ما هو أعظم مُرَهِّب وزاجر عن ذلك.
• នៅក្នុងបណ្តាវាក្យខណ្ឌទាំងនេះ គឺជាការបន្លាចដល់អ្នកដែលបោះបង់សេចក្តីពិតក្រោយពីគេបានដឹងពីវាហើយនោះ គឺមិនមានអ្វីដែលរារាំងរវាងពួកគេនិងការពិតនោះឡើយ ហើយពួកគេក៏មិនអាចធ្វើដូច្នោះបានដែរបន្ទាប់ពីពួកគេបានដឹងពីអ្វីដែលគួរឲ្យខ្លាច និងគួរឲ្យចៀសវាងអំពីវានោះ។

• فضيلة العلم والرحلة في طلبه، واغتنام لقاء الفضلاء والعلماء وإن بعدت أقطارهم.
• ឧត្តមភាពនៃចំណេះដឹងនិងការធ្វើដំណើរស្វែងរកចំណេះវិជ្ជា ហើយនិងការខ្នះខ្នែងក្នុងការជួបជាមួយនឹងមនុស្សល្អនិងអ្នកចេះដឹង បើទោះបីជាតំបន់របស់ពួកគេនៅឆ្ងាយពីគ្នាក៏ដោយ។

• الحوت يطلق على السمكة الصغيرة والكبيرة ولم يرد في القرآن لفظ السمك، وإنما ورد الحوت والنون واللحم الطري.
ហ៊ូត” គឺសំដៅលើសត្វត្រី ទាំងតូចទាំងធំ ហើយនៅក្នុងគម្ពីរគួរអាន គឺមិនមានរំលឹកពាក្យថាسمك “ត្រី” នោះទេ តែមានបញ្ជាក់ប្រាប់ថា ហ៊ូត នូន និងសាច់ស្រស់។

 
د معناګانو ژباړه آیت: (60) سورت: کهف
د سورتونو فهرست (لړلیک) د مخ نمبر
 
د قرآن کریم د معناګانو ژباړه - خمیري ژبې ته د المختصر في تفسير القرآن الكريم ژباړه - د ژباړو فهرست (لړلیک)

د مرکز تفسیر للدراسات القرآنیة لخوا خپور شوی.

بندول