Check out the new design

د قرآن کریم د معناګانو ژباړه - خمیري ژبې ته د المختصر في تفسير القرآن الكريم ژباړه * - د ژباړو فهرست (لړلیک)


د معناګانو ژباړه آیت: (18) سورت: حج
أَلَمۡ تَرَ أَنَّ ٱللَّهَ يَسۡجُدُۤ لَهُۥۤ مَن فِي ٱلسَّمَٰوَٰتِ وَمَن فِي ٱلۡأَرۡضِ وَٱلشَّمۡسُ وَٱلۡقَمَرُ وَٱلنُّجُومُ وَٱلۡجِبَالُ وَٱلشَّجَرُ وَٱلدَّوَآبُّ وَكَثِيرٞ مِّنَ ٱلنَّاسِۖ وَكَثِيرٌ حَقَّ عَلَيۡهِ ٱلۡعَذَابُۗ وَمَن يُهِنِ ٱللَّهُ فَمَا لَهُۥ مِن مُّكۡرِمٍۚ إِنَّ ٱللَّهَ يَفۡعَلُ مَا يَشَآءُ۩
តើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនបានដឹងទេឬថា ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់គឺត្រូវបានអ្នកដែលនៅលើមេឃជាច្រើនជាន់ ដូចជាពួកម៉ាឡាអ៊ីកាត់ ព្រមទាំងអ្នកដែលនៅលើផែនដី ដូចជាអ្នកដែលមានជំនឿក្នុងចំណោមមនុស្សលោកនិងជិន គឺពួកគេក្រាបស៊ូជោតចំពោះទ្រង់ដោយការគោរពប្រតិបត្តិ។ ហើយព្រះអាទិត្យ ព្រះចន្ទ ហ្វូងតារាទាំងឡាយដែលនៅលើមេឃ ភ្នំ ដើមឈើនានា ព្រមទាំងសត្វដែលនៅក្នុងដីទាំងអស់ក៏ឱនស៊ូជោតចំពោះទ្រង់ដោយការប្រគល់ខ្លួនផងដែរ។ ហើយមានមនុស្សលោកជាច្រើនដែលពួកគេបានក្រាបស៊ូជោតចំពោះទ្រង់ដោយការគោរពប្រតិបត្តិ។ ហើយក៏មាន(មនុស្សលោក)ជាច្រើនផងដែរដែលពួកគេមិនព្រមក្រាបស៊ូជោតចំពោះអល់ឡោះដោយគោរពប្រតិបត្តិចំពោះទ្រង់នោះ។ ដូច្នេះ ពិតប្រាកដណាស់ ទណ្ឌកម្មរបស់អល់ឡោះនឹងធ្លាក់លើពួកគេជាមិនខានដោយសារតែការប្រឆាំងរបស់ពួកគេ។ ហើយជនណាដែលអល់ឡោះទ្រង់បានកំណត់ឲ្យគេទទួលនូវភាពអាប់ឱន និងភាពអាម៉ាស់នោះ ជាការពិតណាស់ គ្មាននរណាម្នាក់លើកតម្កើងគេនោះឡើយ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ធ្វើនូវអ្វីដែលទ្រង់មានចេតនាដោយគ្មានអ្នកដែលបង្ខិតបង្ខំទ្រង់ឡើយ។
عربي تفسیرونه:
په دې مخ کې د ایتونو د فایدو څخه:
• الهداية بيد الله يمنحها من يشاء من عباده.
• ការប្រទាននូវការចង្អុលបង្ហាញ គឺនៅក្នុងកណ្តាប់ដៃអល់ឡោះជាម្ចាស់តែមួយគត់ ដោយទ្រង់ប្រទានវាទៅឲ្យខ្ញុំបម្រើរបស់ទ្រង់ដែលទ្រង់មានចេតនា។

• رقابة الله على كل شيء من أعمال عباده وأحوالهم.
• ការឃ្លាំមើលរបស់អល់ឡោះទៅលើរាល់ទង្វើទាំងអស់នៃខ្ញុំបម្រើរបស់ទ្រង់ ហើយនិងស្ថានភាពរបស់ពួកគេ។

• خضوع جميع المخلوقات لله قدرًا، وخضوع المؤمنين له طاعة.
• ការឱនលំទោនរបស់ម៉ាខ្លូកទាំងអស់ចំពោះអល់ឡោះជាម្ចាស់ គឺជាការកំណត់ ហើយការឱនលំទោនរបស់បណ្តាអ្នកមានជំនឿចំពោះទ្រង់វិញ គឺជាការគោរពប្រតិបត្តិ។

• العذاب نازل بأهل الكفر والعصيان، والرحمة ثابتة لأهل الإيمان والطاعة.
• ទណ្ឌកម្ម គឺធ្លាក់ទៅលើពួកដែលប្រឆាំង គ្មានជំនឿ និងអ្នកដែលប្រព្រឹត្តបាបកម្ម ហើយក្តីមេត្តាករុណារបស់អល់ឡោះ គឺសម្រាប់អ្នកដែលមានជំនឿ និងអ្នកគោរពប្រតិបត្តិទ្រង់។

 
د معناګانو ژباړه آیت: (18) سورت: حج
د سورتونو فهرست (لړلیک) د مخ نمبر
 
د قرآن کریم د معناګانو ژباړه - خمیري ژبې ته د المختصر في تفسير القرآن الكريم ژباړه - د ژباړو فهرست (لړلیک)

د مرکز تفسیر للدراسات القرآنیة لخوا خپور شوی.

بندول