د قرآن کریم د معناګانو ژباړه - خمیري ژبې ته د قرآن کریم د لنډ تفسیر ژباړه * - د ژباړو فهرست (لړلیک)


د معناګانو ژباړه آیت: (33) سورت: آل عمران
۞ إِنَّ ٱللَّهَ ٱصۡطَفَىٰٓ ءَادَمَ وَنُوحٗا وَءَالَ إِبۡرَٰهِيمَ وَءَالَ عِمۡرَٰنَ عَلَى ٱلۡعَٰلَمِينَ
ពិតប្រាកដណាស់ អល់ឡោះបានជ្រើសរើសព្យាការីអាហ្ទាំ(អាដាម) ហើយទ្រង់បានឲ្យម៉ាឡាអ៊ីកាត់ឱនស៊ូជោតចំពោះគាត់។ ហើយទ្រង់បានជ្រើសរើសព្យាការីនួហ ដោយទ្រង់បានតែងតាំងគាត់ជាអ្នកនាំសារដំបូងគេបង្អស់មកកាន់ផែនដីនេះ។ ហើយទ្រង់បានជ្រើសរើសពូជពង្សព្យាការីអ៊ីព្រហ៊ីម ដោយទ្រង់បានធ្វើឲ្យខ្សែស្រឡាយរបស់គាត់បន្សល់ទុកទៅដោយព្យាការីជាច្រើនបន្ទាប់ពីគាត់ (ដោយទ្រង់បានរក្សាភាពជាព្យាការីនៅក្នុងកូនចៅរបស់គាត់)។ ហើយទ្រង់ក៏បានជ្រើសរើសពូជពង្សអ៊ិមរ៉នផងដែរ។ ទ្រង់បានជ្រើសរើសពួកគេទាំងនោះ(ដូចបានលើកឡើងខាងលើ) គឺជាមនុស្សដ៏ប្រសើរបំផុតនៅក្នុងសម័យកាលរបស់ពួកគេ។
عربي تفسیرونه:
په دې مخ کې د ایتونو د فایدو څخه:
• عظم مقام الله وشدة عقوبته تجعل العاقل على حذر من مخالفة أمره تعالى.
• ភាពធំធេងនៃឋានៈរបស់អល់ឡោះជាម្ចាស់ និងភាពខ្លាំងក្លានៃទណ្ឌកម្មរបស់ទ្រង់ ធ្វើឲ្យអ្នកដែលចេះត្រិះរិះ ប្រុងប្រយ័ត្នពីប្រព្រឹត្តខុសនឹងបទបញ្ជារបស់អល់ឡោះ។

• برهان المحبة الحقة لله ولرسوله باتباع الشرع أمرًا ونهيًا، وأما دعوى المحبة بلا اتباع فلا تنفع صاحبها.
• ភស្តុតាងនៃការស្រលាញ់ដ៏ពិតប្រាកដចំពោះអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ គឺតាមរយៈការប្រកាន់ខ្ជាប់នូវក្បួនច្បាប់របស់អល់ឡោះ បទបញ្ជា និងការហាមឃាត់របស់ទ្រង់។ ចំណែកឯការដែលអះអាងថាខ្លួនគេស្រឡាញ់អល់ឡោះ ប៉ុន្តែពួកគេមិនបានប្រកាន់ខ្ជាប់នឹងក្បួនច្បាប់របស់ទ្រង់ទេនោះ ការអះអាងនោះគ្មានផលប្រយោជន៍អ្វីសម្រាប់បុគ្គលនោះនោះឡើយ។

• أن الله تعالى يختار من يشاء من عباده ويصطفيهم للنبوة والعبادة بحكمته ورحمته، وقد يخصهم بآيات خارقة للعادة.
• ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់ជ្រើសរើសបុគ្គលដែលទ្រង់មានចេតនា ហើយទ្រង់បានជ្រើសរើសក្នុងចំណោមពួកគេឲ្យក្លាយជាព្យាការី និងធ្វើការគោរពសក្ការៈចំពោះទ្រង់ ដោយគតិបណ្ឌិតនិងការអាណិតស្រឡាញ់របស់ទ្រង់ ហើយទ្រង់អាចផ្តល់ឲ្យពួកគេនូវភស្តុតាងផ្សេងៗដែលខុសពីធម្មតា។

 
د معناګانو ژباړه آیت: (33) سورت: آل عمران
د سورتونو فهرست (لړلیک) د مخ نمبر
 
د قرآن کریم د معناګانو ژباړه - خمیري ژبې ته د قرآن کریم د لنډ تفسیر ژباړه - د ژباړو فهرست (لړلیک)

خمیري ژبې ته د قرآن کریم د لنډ تفسیر ژباړه، د قرآني علومو د مرکز، تفسیر لخوا خپره شوې ده.

بندول