د قرآن کریم د معناګانو ژباړه - خمیري ژبې ته د قرآن کریم د لنډ تفسیر ژباړه * - د ژباړو فهرست (لړلیک)


د معناګانو ژباړه آیت: (3) سورت: فاطر
يَٰٓأَيُّهَا ٱلنَّاسُ ٱذۡكُرُواْ نِعۡمَتَ ٱللَّهِ عَلَيۡكُمۡۚ هَلۡ مِنۡ خَٰلِقٍ غَيۡرُ ٱللَّهِ يَرۡزُقُكُم مِّنَ ٱلسَّمَآءِ وَٱلۡأَرۡضِۚ لَآ إِلَٰهَ إِلَّا هُوَۖ فَأَنَّىٰ تُؤۡفَكُونَ
ឱមនុស្សលោកទាំងឡាយ! ចូរពួកអ្នករំលឹកនូវឧបការគុណរបស់អល់ឡោះដែលទ្រង់បានប្រទានមកលើពួកអ្នក (ដោយរំលឹកវា)តាមរយៈចិត្ត អណ្តាត និងអវយវៈរបស់ពួកអ្នកដោយការធ្វើសកម្មភាព។ តើពួកអ្នកមានអ្នកបង្កើតផ្សេងណាក្រៅពីអល់ឡោះជាម្ចាស់ដែលផ្តល់លាភសក្ការៈដល់ពួកអ្នកពីលើមេឃតាមរយៈការបញ្ចុះទឹកភ្លៀងមកឲ្យពួកអ្នក និងផ្តល់លាភសក្ការៈដល់ពួកអ្នកពីក្នុងដីមក តាមរយៈការបណ្តុះនូវដើមឈើ និងដំណាំនានាដែរទេ? គឺគ្មានឡើយអ្នកដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់នោះ។ ដូច្នេះ ចុះហេតុអ្វីបានជាពួកអ្នកងាកចេញពីការពិតនេះ ថែមទាំងប្រឌិតរឿងភូតកុហកទៅលើអល់ឡោះ ហើយអះអាងថា ពិតណាស់អល់ឡោះជាម្ចាស់ទ្រង់មានដៃគូទៅវិញ ខណៈដែលទ្រង់ជាអ្នកដែលបានបង្កើតពួកអ្នក និងប្រទានលាភសក្ការៈដល់ពួកអ្នកនោះ?
عربي تفسیرونه:
په دې مخ کې د ایتونو د فایدو څخه:
• مشهد فزع الكفار يوم القيامة مشهد عظيم.
• ទិដ្ឋភាពនៃភាពភ័យរន្ធត់របស់ពួកប្រឆាំងនៅថ្ងៃបរលោក គឺជាទិដ្ឋភាពមួយដ៏គួរឲ្យតក់ស្លុត។

• محل نفع الإيمان في الدنيا؛ لأنها هي دار العمل.
• កន្លែងដែលការមានជំនឿអាចមានផលប្រយោជន៍នោះ គឺនៅក្នុងលោកិយ ព្រោះវាជាកន្លែងសាងទង្វើ។

• عظم خلق الملائكة يدل على عظمة خالقهم سبحانه.
• ភាពអស្ចារ្យនៃការបង្កើតម៉ាឡាអ៊ីកាត់ គឺជាភស្តុតាងដែលបញ្ជាក់ទៅលើភាពអស្ចារ្យនៃអ្នកដែលបង្កើតពួកគេ(អល់ឡោះជាម្ចាស់)។

 
د معناګانو ژباړه آیت: (3) سورت: فاطر
د سورتونو فهرست (لړلیک) د مخ نمبر
 
د قرآن کریم د معناګانو ژباړه - خمیري ژبې ته د قرآن کریم د لنډ تفسیر ژباړه - د ژباړو فهرست (لړلیک)

خمیري ژبې ته د قرآن کریم د لنډ تفسیر ژباړه، د قرآني علومو د مرکز، تفسیر لخوا خپره شوې ده.

بندول