د قرآن کریم د معناګانو ژباړه - خمیري ژبې ته د قرآن کریم د لنډ تفسیر ژباړه * - د ژباړو فهرست (لړلیک)


د معناګانو ژباړه آیت: (4) سورت: الزمر
لَّوۡ أَرَادَ ٱللَّهُ أَن يَتَّخِذَ وَلَدٗا لَّٱصۡطَفَىٰ مِمَّا يَخۡلُقُ مَا يَشَآءُۚ سُبۡحَٰنَهُۥۖ هُوَ ٱللَّهُ ٱلۡوَٰحِدُ ٱلۡقَهَّارُ
ប្រសិនបើអល់ឡោះមានចេតនាចង់យកនរណាម្នាក់ធ្វើជាបុត្រនោះ ទ្រង់ប្រាកដជានឹងជ្រើសរើសនរណាម្នាក់ក្នុងចំណោមម៉ាខ្លូករបស់ទ្រង់នូវអ្វីដែលទ្រង់មានចេតនា ហើយផ្តល់ឋានៈជាបុត្រដល់គេមិនខានឡើយ។ ទ្រង់មហាស្អាតស្អំ និងមហាខ្ពង់ខ្ពស់បំផុតពីអ្វីដែលពួកមុស្ហរីគីនទាំងនោះបានចោទប្រកាន់។ ទ្រង់គឺជាព្រះជាម្ចាស់តែមួយ ដោយខ្លួនទ្រង់ផ្ទាល់ លក្ខណៈសម្បត្តិរបស់ទ្រង់ និងទង្វើទាំងឡាយរបស់ទ្រង់ ដោយគ្មានដៃគូណាមករួមជាមួយទ្រង់ក្នុងរឿងទាំងនោះឡើយ។ ទ្រង់ជាម្ចាស់មហាខ្លាំងក្លាបំផុតលើម៉ាខ្លួកទាំងឡាយរបស់ទ្រង់។
عربي تفسیرونه:
په دې مخ کې د ایتونو د فایدو څخه:
• الداعي إلى الله يحتسب الأجر من عنده، لا يريد من الناس أجرًا على ما يدعوهم إليه من الحق.
• អ្នកដែលអំពាវនាវទៅកាន់អល់ឡោះ គឺរំពឹងផលបុណ្យអំពីទ្រង់ ដោយរូបគេពុំទាមទារចង់បានកម្រៃពីមនុស្សលោកទៅលើអ្វីដែលគេបានអំពាវនាវពួកគេទៅកាន់សេចក្តីពិតនោះឡើយ។

• التكلّف ليس من الدِّين.
• ការដាក់បន្ទុកដ៏ធ្ងន់ធ្ងរហួសហេតុ ពុំមែនអំពីសាសនាឡើយ។

• التوسل إلى الله يكون بأسمائه وصفاته وبالإيمان وبالعمل الصالح لا غير.
• ការបួងសួងដោយទទួចអង្វរករទៅកាន់អល់ឡោះ គឺអាចតាមរយៈព្រះនាមទាំងឡាយរបស់ទ្រង់ តាមរយៈលក្ខណៈសម្បត្តិរបស់ទ្រង់ និងតាមរយៈទង្វើកុសល ពុំមែនតាមរយៈអ្វីផ្សេងនោះឡើយ។

 
د معناګانو ژباړه آیت: (4) سورت: الزمر
د سورتونو فهرست (لړلیک) د مخ نمبر
 
د قرآن کریم د معناګانو ژباړه - خمیري ژبې ته د قرآن کریم د لنډ تفسیر ژباړه - د ژباړو فهرست (لړلیک)

خمیري ژبې ته د قرآن کریم د لنډ تفسیر ژباړه، د قرآني علومو د مرکز، تفسیر لخوا خپره شوې ده.

بندول