د قرآن کریم د معناګانو ژباړه - خمیري ژبې ته د قرآن کریم د لنډ تفسیر ژباړه * - د ژباړو فهرست (لړلیک)


د معناګانو ژباړه آیت: (48) سورت: النساء
إِنَّ ٱللَّهَ لَا يَغۡفِرُ أَن يُشۡرَكَ بِهِۦ وَيَغۡفِرُ مَا دُونَ ذَٰلِكَ لِمَن يَشَآءُۚ وَمَن يُشۡرِكۡ بِٱللَّهِ فَقَدِ ٱفۡتَرَىٰٓ إِثۡمًا عَظِيمًا
ពិតប្រាកដណាស់ អល់ឡោះទ្រង់មិនអភ័យទោសឲ្យអ្នកដែលធ្វើស្ហ៊ីរិកចំពោះទ្រង់នឹងអ្វីមួយអំពីម៉ាខ្លូករបស់ទ្រង់ឡើយ តែទ្រង់នឹងអភ័យទោសឲ្យចំពោះបាបកម្មទាំងឡាយណាក្រៅពីទង្វើស្ហ៊ីរិក និងភាពគ្មានជំនឿ ចំពោះជនណាដែលទ្រង់មានចេតនាដោយការប្រោសប្រណីរបស់ទ្រង់ ឬក៏ទ្រង់ដាក់ទណ្ឌកម្មចំពោះជនណាដែលទ្រង់មានចេតនាទៅតាមកម្រិតនៃបាបកម្មរបស់ពួកគេដោយភាពយុត្តិធម៌របស់ទ្រង់។ ហើយជនណាដែលធ្វើស្ហ៊ីរិកនឹងអល់ឡោះជាម្ចាស់នោះ គឺគេពិតជាបានប្រព្រឹត្តបាបកម្មមួយដ៏ធំធេងបំផុត ដោយគេ(អល់ឡោះ)នឹងមិនអភ័យទោសឡើយចំពោះជនណាដែលបានស្លាប់នៅលើភាពស្ហ៊ីរិក(ដោយមិនបានសារភាពកំហុស)នោះ។
عربي تفسیرونه:
په دې مخ کې د ایتونو د فایدو څخه:
• كفاية الله للمؤمنين ونصره لهم تغنيهم عما سواه.
• គ្រប់គ្រាន់ហើយចំពោះបណ្ដាអ្នកមានជំនឿនូវការគាំពាររបស់អល់ឡោះ និងការជួយរបស់ទ្រង់ដល់ពួកគេ ដោយពួកគេមិនត្រូវការអ្នកណាផ្សេងពីទ្រង់ទៀតឡើយ។

• بيان جرائم اليهود، كتحريفهم كلام الله، وسوء أدبهم مع رسوله صلى الله عليه وسلم، وتحاكمهم إلى غير شرعه سبحانه.
• បញ្ជាក់អំពីបទឧក្រិដ្ឋរបស់ពួកយូដាដូចជា ពួកគេបានកែប្រែបន្ទូលរបស់អល់ឡោះ និងភាពអសីលធម៌របស់ពួកគេជាមួយអ្នកនាំសាររបស់អល់ឡោះ(ព្យាការៅមូហាំម៉ាត់) និងការកាត់សេចក្តីរបស់ពួកគេខុសពីពីច្បាប់របស់ទ្រង់ដែលបានបញ្ញត្តិ។

• بيان خطر الشرك والكفر، وأنه لا يُغْفر لصاحبه إذا مات عليه، وأما ما دون ذلك فهو تحت مشيئة الله تعالى.
• បញ្ជាក់អំពីគ្រោះថ្នាក់នៃអំពើស្ហ៊ីរិកនិងភាពគ្មានជំនឿ ដោយអល់ឡោះទ្រង់នឹងមិនអភ័យទោសឲ្យជនណាដែលគេបានស្លាប់នៅលើវាឡើយ។ ចំណែកឯបាបកម្មផ្សេងពីនោះ គឺស្ថិតនៅក្រោមចេតនារបស់អល់ឡោះ(បើទ្រង់មានចេតនា ទ្រង់នឹងអភ័យទោសឱ្យ)។

 
د معناګانو ژباړه آیت: (48) سورت: النساء
د سورتونو فهرست (لړلیک) د مخ نمبر
 
د قرآن کریم د معناګانو ژباړه - خمیري ژبې ته د قرآن کریم د لنډ تفسیر ژباړه - د ژباړو فهرست (لړلیک)

خمیري ژبې ته د قرآن کریم د لنډ تفسیر ژباړه، د قرآني علومو د مرکز، تفسیر لخوا خپره شوې ده.

بندول