د قرآن کریم د معناګانو ژباړه - خمیري ژبې ته د قرآن کریم د لنډ تفسیر ژباړه * - د ژباړو فهرست (لړلیک)


د معناګانو ژباړه آیت: (77) سورت: غافر
فَٱصۡبِرۡ إِنَّ وَعۡدَ ٱللَّهِ حَقّٞۚ فَإِمَّا نُرِيَنَّكَ بَعۡضَ ٱلَّذِي نَعِدُهُمۡ أَوۡ نَتَوَفَّيَنَّكَ فَإِلَيۡنَا يُرۡجَعُونَ
ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)អត់ធ្មត់ចំពោះការធ្វើទុក្ខបុកម្នេញពីសំណាក់ក្រុមរបស់អ្នក និងការបដិសេធ(មិនជឿ)របស់ពួកគេចុះ។ ពិតប្រាកដណាស់ ការសន្យារបស់អល់ឡោះថានឹងជួយដល់អ្នកនោះ គឺជាការពិតដោយគ្មានសង្ស័យចំពោះវាឡើយ។ ជួនកាល យើងនឹងឲ្យអ្នកបានឃើញក្នុងឆាកជីវិតរបស់អ្នកនូវទណ្ឌកម្មខ្លះៗដែលយើងបានសន្យាចំពោះពួកគេ ដូចអ្វីដែលបានកើតឡើងនៅក្នុងសមរភូមិហ្ពាទើរ ឬក៏យើងអាចឲ្យអ្នកស្លាប់មុននោះ(មុនពេលឃើញទណ្ឌកម្ម)។ ហើយពិតប្រាកដណាស់ ពួកគេនឹងត្រូវវិលត្រឡប់មកកាន់យើងតែមួយគត់នៅថ្ងៃបរលោក ហើយយើងនឹងតបស្នងដល់ពួកគេទៅលើទង្វើរបស់ពួកគេ រួចយើងនឹងបញ្ចូលពួកគេទៅក្នុងឋាននរក ដោយពួកគេស្ថិតនៅក្នុងនោះជាអមតៈ។
عربي تفسیرونه:
په دې مخ کې د ایتونو د فایدو څخه:
• التدرج في الخلق سُنَّة إلهية يتعلم منها الناس التدرج في حياتهم.
• ការបង្កើតអ្វីមួយជាដំណាក់កាលៗ គឺជាមាគ៌ារបស់ព្រះជាម្ចាស់ ដោយមនុស្សលោកអាចរៀនសូត្រអំពីវានៅក្នុងជីវិតរស់នៅរបស់ពួកគេ ដោយធ្វើអ្វីមួយមានដំណាក់កាលៗរបស់វា។

• قبح الفرح بالباطل.
• ការសប្បាយរីករាយនឹងប្រការដែលមិនត្រឹមត្រូវនោះ គឺអាក្រក់បំផុត។

• أهمية الصبر في حياة الناس، وبخاصة الدعاة منهم.
• សារៈសំខាន់នៃការអត់ធ្មត់ក្នុងជីវិតរស់នៅរបស់មនុស្ស ជាពិសេសសម្រាប់អ្នកដែលអំពាវនាវទៅកាន់អល់ឡោះ។

 
د معناګانو ژباړه آیت: (77) سورت: غافر
د سورتونو فهرست (لړلیک) د مخ نمبر
 
د قرآن کریم د معناګانو ژباړه - خمیري ژبې ته د قرآن کریم د لنډ تفسیر ژباړه - د ژباړو فهرست (لړلیک)

خمیري ژبې ته د قرآن کریم د لنډ تفسیر ژباړه، د قرآني علومو د مرکز، تفسیر لخوا خپره شوې ده.

بندول