Check out the new design

د قرآن کریم د معناګانو ژباړه - خمیري ژبې ته د المختصر في تفسير القرآن الكريم ژباړه * - د ژباړو فهرست (لړلیک)


د معناګانو ژباړه آیت: (124) سورت: انعام
وَإِذَا جَآءَتۡهُمۡ ءَايَةٞ قَالُواْ لَن نُّؤۡمِنَ حَتَّىٰ نُؤۡتَىٰ مِثۡلَ مَآ أُوتِيَ رُسُلُ ٱللَّهِۘ ٱللَّهُ أَعۡلَمُ حَيۡثُ يَجۡعَلُ رِسَالَتَهُۥۗ سَيُصِيبُ ٱلَّذِينَ أَجۡرَمُواْ صَغَارٌ عِندَ ٱللَّهِ وَعَذَابٞ شَدِيدُۢ بِمَا كَانُواْ يَمۡكُرُونَ
ហើយនៅពេលដែលភស្តុតាងណាមួយក្នុងចំណោមបណ្តាភស្តុតាងទាំងឡាយដែលអល់ឡោះបានបញ្ចុះទៅលើព្យាការីរបស់ទ្រង់បានមកដល់ពួកមេដឹកនាំនៃពួកគ្មានជំនឿទាំងនោះ ពួកគេបាននិយាយថាៈ ពួកយើងនឹងមិនមានជំនឿជាដាច់ខាត លុះត្រាតែអល់ឡោះទ្រង់ប្រទានឲ្យពួកយើងដូចអ្វីដែលទ្រង់បានប្រទានទៅឲ្យបណ្តាព្យាការីៗទាំងឡាយនៃភាពជាព្យាការីនិងសាររបស់ទ្រង់។ ពេលនោះ អល់ឡោះជាម្ចាស់ក៏បានតបទៅកាន់ពួកគេវិញថាៈ ជាការពិតណាស់ ទ្រង់ដឹងបំផុតចំពោះជនណាដែលសាកសមនឹងទទួលសាររបស់ទ្រង់ និងអនុវត្តតាមអ្វីដែលមាននៅក្នុងវា។ ដូច្នេះ អល់ឡោះទ្រង់ជ្រើសរើសរូបគេសម្រាប់ទទួលតំណែងជាព្យាការី និងទទួលនូវសាររបស់ទ្រង់។ ពួកជនដែលក្រអឺតក្រទមទាំងនោះនឹងទទួលនូវភាពអាម៉ាសនិងភាពថោកទាបបំផុតព្រោះតែភាពអំណួតក្អេងក្អាងរបស់ពួកគេអំពីការពិត ហើយនិង(ទទួល)ទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុតដោយសារតែកលល្បិចរបស់ពួកគេដែលពួកគេបានរៀបចំ។
عربي تفسیرونه:
په دې مخ کې د ایتونو د فایدو څخه:
• الأصل في الأشياء والأطعمة الإباحة، وأنه إذا لم يرد الشرع بتحريم شيء منها فإنه باق على الإباحة.
• ធាតុដើមនៃអ្វីៗគ្រប់យ៉ាង និងចំណីអាហារទាំងឡាយ គឺត្រូវបានគេអនុញ្ញាត(ឲ្យបរិភោគ)។ ប្រសិនបើគ្មានភស្តុតាងណាមួយពីច្បាប់ឥស្លាមដែលបញ្ជាក់ថាវាត្រូវបានគេហាមឃាត់ទេនោះ របស់នោះឬក៏ចំណីអាហារនោះនៅតែត្រូវបានគេអនុញ្ញាត(ហាឡាល់)។

• كل من تكلم في الدين بما لا يعلمه، أو دعا الناس إلى شيء لا يعلم أنه حق أو باطل، فهو معتدٍ ظالم لنفسه وللناس، وكذلك كل من أفتى وليس هو بكفء للإفتاء.
• រាល់បុគ្គលដែលនិយាយពីរឿងសាសនានូវអ្វីដែលពួកគេមិនដឹង ឬក៏អំពាវនាវមនុស្សទៅកាន់អ្វីមួយដែលពួកគេមិនដឹងថា តើវាជាការពិត ឬមិនពិតទេនោះ ជាការពិតណាស់ រូបគេគឺជាជនដែលបំពានលើខ្លួនឯងនិងបំពានលើមនុស្សលោកទូទៅ។ ដូចគ្នាដែរ ចំពោះជនដែលកាត់សេចក្តីនូវអ្វីមួយដែលពួកគេមិនមានសមត្ថភាពកាត់សេចក្តី។

• منفعة المؤمن ليست مقتصرة على نفسه، بل مُتَعدِّية لغيره من الناس.
• អត្ថប្រយោជន៍របស់អ្នកមានជំនឿនោះ គឺមិនមែនសម្រាប់តែរូបគេខ្លួនឯងប៉ុណ្ណោះទេ តែក៏សម្រាប់មនុស្សទូទៅផងដែរ។

 
د معناګانو ژباړه آیت: (124) سورت: انعام
د سورتونو فهرست (لړلیک) د مخ نمبر
 
د قرآن کریم د معناګانو ژباړه - خمیري ژبې ته د المختصر في تفسير القرآن الكريم ژباړه - د ژباړو فهرست (لړلیک)

د مرکز تفسیر للدراسات القرآنیة لخوا خپور شوی.

بندول