د قرآن کریم د معناګانو ژباړه - خمیري ژبې ته د قرآن کریم د لنډ تفسیر ژباړه * - د ژباړو فهرست (لړلیک)


د معناګانو ژباړه آیت: (130) سورت: الأعراف
وَلَقَدۡ أَخَذۡنَآ ءَالَ فِرۡعَوۡنَ بِٱلسِّنِينَ وَنَقۡصٖ مِّنَ ٱلثَّمَرَٰتِ لَعَلَّهُمۡ يَذَّكَّرُونَ
ហើយជាការពិតណាស់ យើងបានដាក់ទណ្ឌកម្មចំពោះក្រុមហ្វៀរអោនដោយឲ្យពួកគេទទួលរងនូវគ្រោះរាំងស្ងួត និងគ្រោះទុរ្ភឹក្ស និងបានសាកល្បងពួកគេដោយធ្វើឲ្យផលានុផលនានា(របស់ពួកគេ)នៅលើផែនដីបានផលតិច(មិនគ្រប់គ្រាន់)។ សង្ឃឹមថា ពួកគេនឹងចងចាំ ហើយយកវាធ្វើជាមេរៀនថា ពិតណាស់អ្វីដែលពួកគេទទួលរងនេះ គឺជាទណ្ឌកម្មសម្រាប់ពួកគេទៅលើការប្រឆាំងរបស់ពួកគេ។ ដូច្នេះ ពួកគេនឹងវិលត្រឡប់(សារភាពកំហុស)ទៅកាន់អល់ឡោះជាម្ចាស់។
عربي تفسیرونه:
په دې مخ کې د ایتونو د فایدو څخه:
• موقف السّحرة وإعلان إيمانهم بجرأة وصراحة يدلّ على أنّ الإنسان إذا تجرّد عن هواه، وأذعن للعقل والفكر السّليم بادر إلى الإيمان عند ظهور الأدلّة عليه.
• គោលជំហររបស់គ្រូមន្តអាគម និងការប្រកាសពីការមានជំនឿរបស់ពួកគេយ៉ាងក្លាហាននិងច្បាស់លាស់ គឺបង្ហាញឲ្យឃើញថា ជាការពិតណាស់មនុស្សលោក នៅពេលដែលពួកគេបោះបង់ចោលទំនើងចិត្តរបស់ខ្លួន ហើយធ្វើតាមសតិបញ្ហា និងគំនិតដ៏ត្រឹមត្រូវរបស់ខ្លួន គឺពួកគេនឹងរួសរាន់ទៅកាន់ការមានជំនឿវិញនៅពេលដែលភស្តុតាងបានបង្ហាញចំពោះពួកគេ។

• أهل الإيمان بالله واليوم الآخر هم أشدّ الناس حزمًا، وأكثرهم شجاعة وصبرًا في أوقات الأزمات والمحن والحروب.
• អ្នកដែលមានជំនឿចំពោះអល់ឡោះនិងថ្ងៃបរលោក ពួកគេគឺជាមនុស្សដែលអង់អាចក្លាហាន និងអត់ធ្មត់ច្រើនជាងគេបំផុតគ្រប់ពេលដែលមានវិបត្តិ ពេលដែលមានគ្រោះ និងពេលដែលមានសង្គ្រាម។

• المنتفعون من السّلطة يُحرِّضون ويُهيِّجون السلطان لمواجهة أهل الإيمان؛ لأن في بقاء السلطان بقاء لمصالحهم.
• អ្នកដែលទទួលបានផលប្រយោជន៍ពីអំណាច គឺពួកគេជម្រុញនិងញុះញង់អ្នកកាន់អំណាចឲ្យប្រឆាំងនឹងអ្នកដែលមានជំនឿ ពីព្រោះនៅពេលដែលអំណាចអាចរក្សាបាន ពួកគេនៅតែអាចទទួលបានផលប្រយោជន៍។

• من أسباب حبس الأمطار وغلاء الأسعار: الظلم والفساد.
• ក្នុងចំណោមមូលហេតុដែលនាំឲ្យមានគ្រោះរាំងស្ងួត និងទំនិញឡើងថ្លៃនោះ គឺការប្រព្រឹត្តអយុត្តិធម៌ បំពាន និងការបង្កវិនាសកម្ម។

 
د معناګانو ژباړه آیت: (130) سورت: الأعراف
د سورتونو فهرست (لړلیک) د مخ نمبر
 
د قرآن کریم د معناګانو ژباړه - خمیري ژبې ته د قرآن کریم د لنډ تفسیر ژباړه - د ژباړو فهرست (لړلیک)

خمیري ژبې ته د قرآن کریم د لنډ تفسیر ژباړه، د قرآني علومو د مرکز، تفسیر لخوا خپره شوې ده.

بندول