د قرآن کریم د معناګانو ژباړه - خمیري ژبې ته د قرآن کریم د لنډ تفسیر ژباړه * - د ژباړو فهرست (لړلیک)


د معناګانو ژباړه آیت: (45) سورت: الأعراف
ٱلَّذِينَ يَصُدُّونَ عَن سَبِيلِ ٱللَّهِ وَيَبۡغُونَهَا عِوَجٗا وَهُم بِٱلۡأٓخِرَةِ كَٰفِرُونَ
ពួកដែលបំពានទាំងនេះ គឺជាពួកដែលធ្លាប់បានងាកចេញពីមាគ៌ារបស់អល់ឡោះដោយខ្លួនឯង ព្រមទាំងបានរារាំងអ្នកដទៃពីមាគ៌ារបស់អល់ឡោះថែមទៀត ហើយពួកគេមានបំណងធ្វើឲ្យមាគ៌ាដែលត្រឹមត្រូវនោះមានភាពវៀចវេរដើម្បីកុំឲ្យមនុស្សលោកដើរតាមវាបាន។ ហើយពួកគេ គឺជាពួកដែលគ្មានជំនឿនឹងថ្ងៃបរលោក ដោយពួកគេមិនបានត្រៀមខ្លួនសម្រាប់ថ្ងៃនោះនោះឡើយ។
عربي تفسیرونه:
په دې مخ کې د ایتونو د فایدو څخه:
• عدم الإيمان بالبعث سبب مباشر للإقبال على الشهوات.
• ការបដិសេធនឹងជំនឿចំពោះការពង្រស់ឡើងវិញ គឺជាមូលហេតុមួយដែលនាំឲ្យពួកគេដើរតាមចំណង់តណ្ហា និងទំនើងចិត្តរបស់ពួកគេ។

• يتيقن الناس يوم القيامة تحقق وعد الله لأهل طاعته، وتحقق وعيده للكافرين.
• មនុស្សលោកទាំងអស់នឹងបានដឹងយ៉ាងច្បាស់ប្រាកដនៅថ្ងៃបរលោកចំពោះអ្វីដែលអល់ឡោះទ្រង់ធ្លាប់បានសន្យាចំពោះបណ្តាអ្នកដែលគោរពប្រតិបត្តិទ្រង់ ហើយនិងអ្វីដែលទ្រង់ធ្លាប់បានព្រមានចំពោះពួកដែលប្រឆាំងមិនព្រមជឿ។

• الناس يوم القيامة فريقان: فريق في الجنة وفريق في النار، وبينهما فريق في مكان وسط لتساوي حسناتهم وسيئاتهم، ومصيرهم إلى الجنة.
• មនុស្សលោកទាំងអស់នៅថ្ងៃបរលោកមានពីរក្រុមគឺ ៖ មួយក្រុមស្ថិតក្នុងឋានសួគ៌ និងមួយក្រុមទៀតស្ថិតក្នុងឋាននរក ហើយនៅចន្លោះរវាងក្រុមទាំងពីរនេះ គឺមានក្រុមមួយដែលស្ថិតចន្លោះកណ្តាល ឬស្ថិតនៅលើជញ្ជាំងខណ្ឌមួយសម្រាប់អ្នកដែលអំពើល្អនិងអំពើអាក្រក់របស់ពួកគេស្មើគ្នា ហើយចុងក្រោយ ពួកគេក៏បានចូលក្នុងឋានសួគ៌ដែរ។

• على الذين يملكون المال والجاه وكثرة الأتباع أن يعلموا أن هذا كله لن يغني عنهم من الله شيئًا، ولن ينجيهم من عذاب الله.
• ចាំបាច់លើអ្នកដែលមានកម្មសិទ្ធិទ្រព្យសម្បត្តិច្រើន មានឋានៈសក្តិខ្ពង់ខ្ពស់ និងមានអ្នកដើរតាមច្រើនត្រូវដឹងថា របស់ទាំងអស់នេះ គឺមិនអាចការពារពួកគេពីទណ្ឌកម្មរបស់អល់ឡោះបន្តិចណាឡើយ ហើយរបស់ទាំងនោះ ក៏មិនអាចសង្ក្រោះពួកគេពីទណ្ឌកម្មរបស់អល់ឡោះបាននោះដែរ។

 
د معناګانو ژباړه آیت: (45) سورت: الأعراف
د سورتونو فهرست (لړلیک) د مخ نمبر
 
د قرآن کریم د معناګانو ژباړه - خمیري ژبې ته د قرآن کریم د لنډ تفسیر ژباړه - د ژباړو فهرست (لړلیک)

خمیري ژبې ته د قرآن کریم د لنډ تفسیر ژباړه، د قرآني علومو د مرکز، تفسیر لخوا خپره شوې ده.

بندول