Check out the new design

د قرآن کریم د معناګانو ژباړه - خمیري ژباړه - د رواد الترجمة مرکز * - د ژباړو فهرست (لړلیک)

XML CSV Excel API
Please review the Terms and Policies

د معناګانو ژباړه سورت: بقره   آیت:
وَإِذَا طَلَّقۡتُمُ ٱلنِّسَآءَ فَبَلَغۡنَ أَجَلَهُنَّ فَأَمۡسِكُوهُنَّ بِمَعۡرُوفٍ أَوۡ سَرِّحُوهُنَّ بِمَعۡرُوفٖۚ وَلَا تُمۡسِكُوهُنَّ ضِرَارٗا لِّتَعۡتَدُواْۚ وَمَن يَفۡعَلۡ ذَٰلِكَ فَقَدۡ ظَلَمَ نَفۡسَهُۥۚ وَلَا تَتَّخِذُوٓاْ ءَايَٰتِ ٱللَّهِ هُزُوٗاۚ وَٱذۡكُرُواْ نِعۡمَتَ ٱللَّهِ عَلَيۡكُمۡ وَمَآ أَنزَلَ عَلَيۡكُم مِّنَ ٱلۡكِتَٰبِ وَٱلۡحِكۡمَةِ يَعِظُكُم بِهِۦۚ وَٱتَّقُواْ ٱللَّهَ وَٱعۡلَمُوٓاْ أَنَّ ٱللَّهَ بِكُلِّ شَيۡءٍ عَلِيمٞ
ហើយបើកាលណាពួកអ្នកបានលែងលះភរិយារបស់ពួកអ្នក ហើយពួកនាងជិតផុតកំណត់អ៊ិទហ្ទះ(រយៈពេលរង់ចាំ)របស់ពួកនាងហើយនោះ គឺពួកអ្នកអាចវិលត្រលប់មករួមរស់ជាមួយនឹងពួកនាងវិញដោយសមរម្យ ឬក៏លែងលះពួកនាង(បណ្តោយឱ្យផុតអ៊ិទហ្ទះ)ដោយល្អប្រពៃ។ ហើយពួកអ្នកមិនត្រូវវិលត្រលប់ទៅរួមរស់ជាមួយនឹងពួកនាងវិញក្នុងគោលបំណងអាក្រក់ដើម្បីបំពានលើពួកនាងនោះឡើយ។ ជនណាដែលធ្វើបែបនេះ ជាការពិតណាស់ គេពិតជាបានបំពានលើខ្លួនឯង។ ហើយចូរពួកអ្នកកុំយកវាក្យខណ្ឌរបស់អល់ឡោះមកធ្វើជាការលេងសើចឱ្យសោះ។ ចូរពួកអ្នកនឹកឃើញនូវឧបការគុណរបស់អល់ឡោះដែលទ្រង់បានប្រទានឱ្យពួកអ្នក ហើយនិងអ្វីដែលទ្រង់បានបញ្ចុះមកឱ្យពួកអ្នកនៃគម្ពីរគួរអាន និងស៊ុណ្ណះ(មាគ៌ារបស់ព្យាការីមូហាំម៉ាត់)ដើម្បីទ្រង់រំឭកពួកអ្នកតាមរយៈវា។ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះ និងត្រូវដឹងថា ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាដឹងបំផុតនូវរាល់អ្វីៗទាំងអស់។
عربي تفسیرونه:
وَإِذَا طَلَّقۡتُمُ ٱلنِّسَآءَ فَبَلَغۡنَ أَجَلَهُنَّ فَلَا تَعۡضُلُوهُنَّ أَن يَنكِحۡنَ أَزۡوَٰجَهُنَّ إِذَا تَرَٰضَوۡاْ بَيۡنَهُم بِٱلۡمَعۡرُوفِۗ ذَٰلِكَ يُوعَظُ بِهِۦ مَن كَانَ مِنكُمۡ يُؤۡمِنُ بِٱللَّهِ وَٱلۡيَوۡمِ ٱلۡأٓخِرِۗ ذَٰلِكُمۡ أَزۡكَىٰ لَكُمۡ وَأَطۡهَرُۚ وَٱللَّهُ يَعۡلَمُ وَأَنتُمۡ لَا تَعۡلَمُونَ
ហើយបើកាលណាពួកអ្នកបានលែងលះភរិយារបស់ពួកអ្នក(តិចជាងបីដង) ហើយបានផុតកំណត់រយៈពេលរង់ចាំ(អ៊ិតហ្ទះ)របស់នាងហើយនោះ ចូរពួកអ្នក(អាណាព្យាបាល)កុំរារាំងពួកនាងមិនឱ្យរៀបការជាមួយស្វាមីរបស់ពួកនាងវិញឲ្យសោះ ប្រសិនបើពួកគេទាំងពីរពេញចិត្តនឹងរួមរស់ជាមួយគ្នាវិញដោយល្អប្រសើរ។ នោះគឺជាការដាស់រំឭកដល់អ្នកដែលមានជំនឿនឹងអល់ឡោះនិងថ្ងៃបរលោក។ ទាំងនោះជាប្រការដែលល្អប្រសើរ និងស្អាតស្អំបំផុតសម្រាប់ពួកអ្នក។ ហើយអល់ឡោះទ្រង់ជ្រាបដឹងបំផុត ខណៈដែលពួកអ្នកមិនដឹងឡើយ។
عربي تفسیرونه:
۞ وَٱلۡوَٰلِدَٰتُ يُرۡضِعۡنَ أَوۡلَٰدَهُنَّ حَوۡلَيۡنِ كَامِلَيۡنِۖ لِمَنۡ أَرَادَ أَن يُتِمَّ ٱلرَّضَاعَةَۚ وَعَلَى ٱلۡمَوۡلُودِ لَهُۥ رِزۡقُهُنَّ وَكِسۡوَتُهُنَّ بِٱلۡمَعۡرُوفِۚ لَا تُكَلَّفُ نَفۡسٌ إِلَّا وُسۡعَهَاۚ لَا تُضَآرَّ وَٰلِدَةُۢ بِوَلَدِهَا وَلَا مَوۡلُودٞ لَّهُۥ بِوَلَدِهِۦۚ وَعَلَى ٱلۡوَارِثِ مِثۡلُ ذَٰلِكَۗ فَإِنۡ أَرَادَا فِصَالًا عَن تَرَاضٖ مِّنۡهُمَا وَتَشَاوُرٖ فَلَا جُنَاحَ عَلَيۡهِمَاۗ وَإِنۡ أَرَدتُّمۡ أَن تَسۡتَرۡضِعُوٓاْ أَوۡلَٰدَكُمۡ فَلَا جُنَاحَ عَلَيۡكُمۡ إِذَا سَلَّمۡتُم مَّآ ءَاتَيۡتُم بِٱلۡمَعۡرُوفِۗ وَٱتَّقُواْ ٱللَّهَ وَٱعۡلَمُوٓاْ أَنَّ ٱللَّهَ بِمَا تَعۡمَلُونَ بَصِيرٞ
ហើយមាតាទាំងឡាយគប្បីបំបៅកូនៗរបស់ពួកនាងរយៈពេលពីរឆ្នាំពេញសម្រាប់ជនណាដែលមានបំណងចង់បំពេញឱ្យគ្រប់នូវការបំបៅ(កូនរបស់ខ្លួន)។ ហើយចាំបាច់លើឪពុកទារក ត្រូវផ្គត់ផ្គង់ជីវភាព និងសម្លៀកបំពាក់ដល់ពួកនាង(ទៅតាមលទ្ធភាព)ដោយសមរម្យ។ អល់ឡោះមិនដាក់បន្ទុកទៅលើនរណាម្នាក់ឱ្យហួសពីលទ្ធភាពរបស់គេឡើយ។ ហើយចំពោះឪពុកម្តាយមិនត្រូវបានអនុញ្ញាតឱ្យយកកូនរបស់ខ្លួនធ្វើជាមធ្យោបាយដើម្បីធ្វើឱ្យប៉ះពាល់ដល់ភាគីម្ខាងទៀតឡើយ។ ហើយចំពោះអ្នកដែលទទួលមរតកទារក(អាណាព្យាបាល) គឺត្រូវទទួលបន្ទុកបំពេញកាតព្វកិច្ចដូចឪពុកទារកនោះផងដែរ។ ប្រសិនបើគេទាំងពីរ(ឪពុកម្តាយ)ចង់ផ្តាច់ដោះកូនមុនពេលគ្រប់រយៈពេលពីរឆ្នាំ ហើយគេទាំងពីរបានពិភាក្សាព្រមព្រៀងគ្នានោះ គឺគ្មានទោសពៃរ៍អ្វីឡើយចំពោះគេទាំងពីរ(ក្នុងការធ្វើដូច្នោះ)។ ហើយប្រសិនបើពួកអ្នកចង់ស្វែងរកអ្នកបំបៅ(ម៉ែដោះ)ឱ្យកូនៗរបស់ពួកអ្នក ក៏គ្មានទោសពៃរ៍អ្វីឡើយទៅលើពួកអ្នក ប្រសិនបើពួកអ្នកប្រគល់ឲ្យពួកគេនូវអ្វីដែលពួកអ្នកបាននាំមក(ជាថ្លៃឈ្នួល)ដោយសមរម្យ។ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះ និងត្រូវដឹងថា ជាការពិតណាស់ អល់ឡោះទ្រង់ឃើញបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ត។
عربي تفسیرونه:
 
د معناګانو ژباړه سورت: بقره
د سورتونو فهرست (لړلیک) د مخ نمبر
 
د قرآن کریم د معناګانو ژباړه - خمیري ژباړه - د رواد الترجمة مرکز - د ژباړو فهرست (لړلیک)

دا ژباړه د مرکز رواد الترجمة ټیم لخوا د ربوہ د تبلیغ ټولنې او د اسلامي منځپانګې د خدماتو ټولنې په همکارۍ شوې.

بندول