Tradução dos significados do Nobre Qur’an. - Tradução Khmer de Explicação Abreviada do Alcorão * - Índice de tradução


Tradução dos significados Versículo: (85) Surah: Suratu Al-Hijr
وَمَا خَلَقۡنَا ٱلسَّمَٰوَٰتِ وَٱلۡأَرۡضَ وَمَا بَيۡنَهُمَآ إِلَّا بِٱلۡحَقِّۗ وَإِنَّ ٱلسَّاعَةَ لَأٓتِيَةٞۖ فَٱصۡفَحِ ٱلصَّفۡحَ ٱلۡجَمِيلَ
ហើយយើងមិនបានបង្កើតមេឃជាច្រើនជាន់និងផែនដី ហើយនិងអ្វីៗដែលនៅចន្លោះវាទាំងពីរនេះដោយឥតប្រយោជន៍ គ្មានមូលហេតុនោះឡើយ។ យើងមិនបានបង្កើតអ្វីៗទាំងអស់នោះដោយគ្មានមូលហេតុត្រឹមត្រូវនោះឡើយ។ ហើយជាការពិតណាស់ ថ្ងៃបរលោកនឹងកើតឡើង(យ៉ាងពិតប្រាកដ)ដោយចៀសមិនផុតឡើយ។ ហេតុនេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បែរចេញពីពួកដែលបដិសេធនឹងអ្នកចុះ ព្រមទាំងអនុគ្រោះដល់ពួកគេនូវការអនុគ្រោះមួយដ៏ល្អប្រពៃ។
Os Tafssir em língua árabe:
Das notas do versículo nesta página:
• أن الله تعالى إذا أراد أن يهلك قرية ازداد شرهم وطغيانهم، فإذا انتهى أوقع بهم من العقوبات ما يستحقونه.
• ពិតប្រាកដណាស់អល់ឡោះជាម្ចាស់ កាលណាទ្រង់មានបំណងចង់កម្ទេចភូមិស្រុកណាមួយនោះ ទ្រង់នឹងបន្ថែមភាពអាក្រក់ និងភាពវង្វេងរបស់ពួកគេ។ ហើយនៅពេលដែលវាបានបញ្ចប់ ទ្រង់នឹងទម្លាក់ទណ្ឌកម្មទៅកាន់ពួកគេនូវអ្វីដែលពួកគេសមនឹងទទួលបាន។

• كراهة دخول مواطن العذاب، ومثلها دخول مقابر الكفار، فإن دخل الإنسان إلى تلك المواضع والمقابر فعليه الإسراع.
• មិនគប្បីនោះឡើយក្នុងការចូលទៅកាន់ទឹកដីឬកន្លែងដែលមានអ្នកទទួលរងទណ្ឌកម្មពីអល់ឡោះ។ ក៏ដូចគ្នាដែរ ការចូលទៅកាន់ទីផ្នូររបស់ពួកប្រឆាំង។ ហើយប្រសិនបើបុគ្គលណាបានចូលទៅកាន់ទីកន្លែង និងទីផ្នូរទាំងនោះ គប្បីលើគេត្រូវដើរឲ្យបានលឿន។

• ينبغي للمؤمن ألا ينظر إلى زخارف الدنيا وزهرتها، وأن ينظر إلى ما عند الله من العطاء.
អ្នកដែលមានជំនឿ មិនគួរគប្បីសម្លឹងមើលទៅកាន់ទ្រព្យសម្បត្តិលោកិយ និងភាពស្រស់ផូរផង់របស់វានោះឡើយ ដោយគេត្រូវសម្លឹងមើលទៅកាន់ការប្រោសប្រទានរបស់អល់ឡោះដែលទ្រង់បានប្រោសប្រទានដល់គេវិញ។

• على المؤمن أن يكون بعيدًا من المشركين، ولا يحزن إن لم يؤمنوا، قريبًا من المؤمنين، متواضعًا لهم، محبًّا لهم ولو كانوا فقراء.
• គប្បីលើអ្នកមានជំនឿត្រូវស្ថិតនៅឲ្យឆ្ងាយពីពួកមុស្ហរីគីន ហើយមិនត្រូវកើតទុក្ខនោះទេប្រសិនបើពួកគេគ្មានជំនឿ ហើយត្រូវនៅជិតបណ្តាអ្នកដែលមានជំនឿ ឱនលំទោនចំពោះពួកគេ និងត្រូវស្រឡាញ់ពួកគេបើទោះបីជាពួកគេជាអ្នកក្រខ្សត់ក៏ដោយ។

 
Tradução dos significados Versículo: (85) Surah: Suratu Al-Hijr
Índice de capítulos Número de página
 
Tradução dos significados do Nobre Qur’an. - Tradução Khmer de Explicação Abreviada do Alcorão - Índice de tradução

Tradução Khmer de "Explicação Abreviada do Alcorão" por Tafsir Center of Quranic Studies

Fechar