Tradução dos significados do Nobre Qur’an. - Tradução Khmer de Explicação Abreviada do Alcorão * - Índice de tradução


Tradução dos significados Versículo: (111) Surah: Suratu Al-Israa
وَقُلِ ٱلۡحَمۡدُ لِلَّهِ ٱلَّذِي لَمۡ يَتَّخِذۡ وَلَدٗا وَلَمۡ يَكُن لَّهُۥ شَرِيكٞ فِي ٱلۡمُلۡكِ وَلَمۡ يَكُن لَّهُۥ وَلِيّٞ مِّنَ ٱلذُّلِّۖ وَكَبِّرۡهُ تَكۡبِيرَۢا
ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថាៈ រាល់ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះដែលជាអ្នកសាកសមនឹងទទួលការកោតសរសើរទាំងឡាយ ដែលទ្រង់ជ្រះស្អាតបរិសុទ្ធអំពីការមានបុត្រ ហើយទ្រង់ជ្រះស្អាតបរិសុទ្ធអំពីការមានដៃគូ ដោយទ្រង់គ្មានដៃគូរួមជាមួយទ្រង់នៅក្នុងការគ្រប់គ្រងរបស់ទ្រង់ឡើយ ហើយទ្រង់ក៏មិនទទួលរងនូវភាពអាប់ឱន និងអាម៉ាស់នោះដែរ ពីព្រោះទ្រង់មិនត្រូវអ្នកជួយ និងអ្នកធ្វើឲ្យទ្រង់ខ្លាំងក្លាឡើយ។ ហើយចូរអ្នកលើកតម្កើងទ្រង់ឲ្យបានថ្កុំថ្កើងបំផុត ដោយអ្នកមិនត្រូវចោទថាទ្រង់មានបុត្រ ឬទ្រង់មានដៃគូនៅក្នុងការគ្រប់គ្រង ឬត្រូវការអ្នកជួយទ្រង់នោះឡើយ។
Os Tafssir em língua árabe:
Das notas do versículo nesta página:
• أنزل الله القرآن متضمنًا الحق والعدل والشريعة والحكم الأمثل .
• អល់ឡោះជាម្ចាស់ទ្រង់បានបញ្ចុះគម្ពីរគួរអានដែលពោរពេញទៅដោយសេចក្តីពិត ភាពយុត្តិធម៌ ច្បាប់បញ្ញត្តិ និងឧទាហរណ៍ជាច្រើន។

• جواز البكاء في الصلاة من خوف الله تعالى.
• អនុញ្ញាតឲ្យយំនៅក្នុងការប្រតិបត្តិសឡាតដោយសារការខ្លាចចំពោះអល់ឡោះ។

• الدعاء أو القراءة في الصلاة يكون بطريقة متوسطة بين الجهر والإسرار.
• ការបួងសួង និងការសូត្រនៅក្នុងការប្រតិបត្តិសឡាត គឹត្រូវប្រកាន់យកផ្លូវកណ្ដាល ដោយមិនត្រូវសូត្រឮពេក ឬសូត្រតិចៗពេក។

• القرآن الكريم قد اشتمل على كل عمل صالح موصل لما تستبشر به النفوس وتفرح به الأرواح.
• គម្ពីរគួរអាន គឺពោរពេញទៅដោយរាល់អំពើល្អទាំងឡាយដែលនាំទៅកាន់អ្វីដែលធ្វើឲ្យចិត្តនិងវិញ្ញាណមានភាពរីករាយ។

 
Tradução dos significados Versículo: (111) Surah: Suratu Al-Israa
Índice de capítulos Número de página
 
Tradução dos significados do Nobre Qur’an. - Tradução Khmer de Explicação Abreviada do Alcorão - Índice de tradução

Tradução Khmer de "Explicação Abreviada do Alcorão" por Tafsir Center of Quranic Studies

Fechar