Tradução dos significados do Nobre Qur’an. - Tradução Khmer de Explicação Abreviada do Alcorão * - Índice de tradução


Tradução dos significados Versículo: (205) Surah: Suratu Al-Baqarah
وَإِذَا تَوَلَّىٰ سَعَىٰ فِي ٱلۡأَرۡضِ لِيُفۡسِدَ فِيهَا وَيُهۡلِكَ ٱلۡحَرۡثَ وَٱلنَّسۡلَۚ وَٱللَّهُ لَا يُحِبُّ ٱلۡفَسَادَ
ហើយនៅពេលដែលគេ(ជនពុតត្បុតរូបនោះ)បានងាកចេញនិងបានចាកចេញពីអ្នក គេបានព្យាយាមនៅលើផែនដីនេះក្នុងគោលបំណងបង្កវិនាសកម្មដោយប្រព្រឹត្តអំពើល្មើស បំផ្លិចបំផ្លាញកសិផល និងសម្លាប់សត្វពាហនៈនានា។ ហើយអល់ឡោះជាម្ចាស់មិនស្រឡាញ់អំពើវិនាសកម្មនៅលើផែនដី និងមិនស្រឡាញ់ពួកអ្នកដែលប្រព្រឹត្តអំពើបែបនេះនោះឡើយ។
Os Tafssir em língua árabe:
Das notas do versículo nesta página:
• التقوى حقيقة لا تكون بكثرة الأعمال فقط، وإنما بمتابعة هدي الشريعة والالتزام بها.
• ការគោរពកោតខ្លាចពិតប្រាកដនោះ គឺមិនសំដៅតែទៅលើការធ្វើអំពើល្អច្រើនប៉ុណ្ណោះទេ តាមពិត គឺការធ្វើអំពើល្អឱ្យស្របទៅតាមការចង្អុលបង្ហាញនៃច្បាប់សាសនា និងត្រូវប្រកាន់ខ្ជាប់នឹងវាឲ្យបានខ្ជាប់ខ្ជួន។

• الحكم على الناس لا يكون بمجرد أشكالهم وأقوالهم، بل بحقيقة أفعالهم الدالة على ما أخفته صدورهم.
• ការវិនិច្ឆ័យលើមនុស្សលោក មិនត្រូវមើលតែទៅលើរូបរាងកាយ និងពាក្យសម្តីរបស់ពួកគេប៉ុណ្ណោះទេ ផ្ទុយទៅវិញ គឺត្រូវមើលទៅលើទង្វើរបស់ពួកគេដែលបង្ហាញពីអ្វីដែលបានលាក់បាំងនៅក្នុងដួងចិត្តរបស់ពួកគេ។

• الإفساد في الأرض بكل صوره من صفات المتكبرين التي تلازمهم، والله تعالى لا يحب الفساد وأهله.
• ការបង្កវិនាសកម្មនៅលើផែនដីគ្រប់រូបភាពទាំងអស់ គឺជាចរិតលក្ខណៈរបស់ពួកក្អេងក្អាងដែលស្ថិតជាប់ខ្លួនពួកគេ ហើយអល់ឡោះជាម្ចាស់ទ្រង់មិនស្រឡាញ់អំពើវិនាសកម្ម និងពួកដែលប្រព្រឹត្តអំពើវិនាសកម្មនោះឡើយ។

• لا يكون المرء مسلمًا حقيقة لله تعالى حتى يُسَلِّم لهذا الدين كله، ويقبله ظاهرًا وباطنًا.
• បុគ្គលម្នាក់មិនទាន់ក្លាយជាអ្នកឥស្លាមពេញលេញពិតប្រាកដសម្រាប់អល់ឡោះនៅឡើយទេ លុះត្រាតែគេទទួលយកអ្វីៗទាំងអស់ដែលមាននៅក្នុងសាសនានេះ ទាំងខាងក្រៅនិងខាងក្នុង។

 
Tradução dos significados Versículo: (205) Surah: Suratu Al-Baqarah
Índice de capítulos Número de página
 
Tradução dos significados do Nobre Qur’an. - Tradução Khmer de Explicação Abreviada do Alcorão - Índice de tradução

Tradução Khmer de "Explicação Abreviada do Alcorão" por Tafsir Center of Quranic Studies

Fechar