Tradução dos significados do Nobre Qur’an. - Tradução Khmer de Explicação Abreviada do Alcorão * - Índice de tradução


Tradução dos significados Versículo: (227) Surah: Suratu Al-Baqarah
وَإِنۡ عَزَمُواْ ٱلطَّلَٰقَ فَإِنَّ ٱللَّهَ سَمِيعٌ عَلِيمٞ
ហើយប្រសិនបើពួកគេមានបំណងចង់លែងលះ(ភរិយា)ដោយបន្តលើការបោះបង់ការរួមភេទជាមួយភរិយារបស់ពួកគេ និងមិនវិលត្រលប់ទៅរកពួកនាងវិញទេនោះ ពិតប្រាកដណាស់ អល់ឡោះមហាឮបំផុតចំពោះពាក្យសម្ដីរបស់ពួកគេ ដែលក្នុងនោះគឺពាក្យលែងលះរបស់ពួកគេ និងមហាជ្រាបដឹងបំផុតពីស្ថានភាពរបស់ពួកគេ និងគោលបំណងរបស់ពួកគេ ហើយទ្រង់នឹងតបស្នងចំពោះពួកគេវិញទៅលើរឿងនោះ។
Os Tafssir em língua árabe:
Das notas do versículo nesta página:
• بيَّن الله تعالى أحكام النكاح والطلاق بيانًا شاملًا حتى يعرف الناس حدود الحلال والحرام فلا يتجاوزونها.
• អល់ឡោះជាម្ចាស់បានបញ្ជាក់យ៉ាងច្បាស់លាស់បំផុតអំពីច្បាប់អាពាហ៍ពិពាហ៍ និងការលែងលះ ដើម្បីឲ្យមនុស្សលោកបានដឹងពីព្រំដែននៃប្រការដែលត្រូវបានអនុញ្ញាត និងប្រការដែលមិនត្រូវបានអនុញ្ញាត ដើម្បីកុំឱ្យពួកគេបំពានលើវា។

• عظَّم الله شأن النكاح وحرم التلاعب فيه بالألفاظ فجعلها ملزمة، وألغى التلاعب بكثرة الطلاق والرجعة فجعل لها حدًّا بطلقتين رجعيتين ثم تحرم عليه إلا أن تنكح زوجا غيره ثم يطلقها، أو يموت عنها.
អល់ឡោះជាម្ចាស់បានលើកតម្កើងកិច្ចការនៃការរៀបអាពាហ៍ពិពាហ៍ និងហាមឃាត់ចំពោះការលេងសើចនឹងវាតាមរយៈពាក្យសម្ដីដែលនឹងធ្វើឱ្យវាក្លាយជាកាតព្វកិច្ចដែលត្រូវតែធ្វើ។ ហើយទ្រង់បានលុបចោលការលេងសើចនឹងការលែងលះគ្នារួចហើយត្រឡប់មករួមរស់នឹងគ្នាវិញជាច្រើនដង ដោយទ្រង់បានបង្កើតព្រំដែនកំណត់មួយ ដោយការលែងលះគ្នានិងការវិលត្រលប់មកជានានឹងគ្នាវិញត្រឹមតែពីរដងប៉ុណ្ណោះ។ បន្ទាប់មក គេបានហាមឃាត់ប្តីដើមក្នុងការវិលត្រឡប់ជាលើកទីបី លុះត្រាតែនាងរៀបការជាមួយប្តីថ្មីសិន និងបានលែងលះជាមួយនឹងប្តីក្រោយដាច់ស្រេច។• អល់ឡោះបានលើកតម្កើងកិច្ចការនៃការរៀបអាពាហ៍ពិពាហ៍ និងហាមឃាត់ចំពោះការលេងសើចនឹងវាតាមរយៈពាក្យសម្ដីដែលនឹងធ្វើឲ្យវាក្លាយជាកាតព្វកិច្ចដែលត្រូវតែធ្វើ។ ហើយទ្រង់បានលុបចោលការលេងសើចនឹងអាពាហ៍ពិពាហ៍ ដោយការលែងលះគ្នារួចហើយត្រឡប់មករួមរស់នឹងគ្នាវិញជាច្រើនដង ដោយទ្រង់បានបង្កើតព្រំដែនកំណត់មួយ ដោយការលែងលះគ្នានិងការវិលត្រលប់មកជានានឹងគ្នាវិញត្រឹមតែពីរដងប៉ុណ្ណោះ។ បន្ទាប់មក គេបានហាមឃាត់ប្តីដើមក្នុងការវិលត្រឡប់ជាលើកទីបី លុះត្រាតែនាងរៀបការជាមួយប្តីថ្មីសិន និងបានលែងលះជាមួយនឹងប្តីក្រោយដាច់ស្រេច។

• المعاشرة الزوجية تكون بالمعروف، فإن تعذر ذلك فلا بأس من الطلاق، ولا حرج على أحد الزوجين أن يطلبه.
• ការរួមរស់ជាលក្ខណៈប្តីប្រពន្ធត្រូវស្ថិតក្នុងលក្ខណៈសមរម្យ។ ប្រសិនបើមិនអាចធ្វើបានដូច្នោះទេ គឺគ្មានបញ្ហានោះទេក្នុងការលែងលះ ហើយក៏គ្មានទោសពៃអ្វីនោះដែរលើនរណាម្នាក់ក្នុងចំណោមប្តីប្រពន្ធក្នុងការសុំការលែងលះនោះ។

 
Tradução dos significados Versículo: (227) Surah: Suratu Al-Baqarah
Índice de capítulos Número de página
 
Tradução dos significados do Nobre Qur’an. - Tradução Khmer de Explicação Abreviada do Alcorão - Índice de tradução

Tradução Khmer de "Explicação Abreviada do Alcorão" por Tafsir Center of Quranic Studies

Fechar