Tradução dos significados do Nobre Qur’an. - Tradução Khmer de Explicação Abreviada do Alcorão * - Índice de tradução


Tradução dos significados Versículo: (125) Surah: Suratu Ta-Ha
قَالَ رَبِّ لِمَ حَشَرۡتَنِيٓ أَعۡمَىٰ وَقَدۡ كُنتُ بَصِيرٗا
អ្នកដែលងាកចេញពីការដាស់តឿននេះបាននិយាយថាៈ ឱម្ចាស់របស់ខ្ញុំ! នៅថ្ងៃ(បរលោក)នេះ ហេតុអ្វីបានជាទ្រង់ប្រមូលផ្ដុំខ្ញុំមកវិញក្នុងនាមជាអ្នកដែលខ្វាក់ភ្នែកបែបនេះ ខណៈដែលកាលនៅក្នុងលោកិយ ខ្ញុំធ្លាប់ជាអ្នកភ្នែកភ្លឺ(មើលឃើញ)ទេតើ?
Os Tafssir em língua árabe:
Das notas do versículo nesta página:
• الأدب في تلقي العلم، وأن المستمع للعلم ينبغي له أن يتأنى ويصبر حتى يفرغ المُمْلِي والمعلم من كلامه المتصل بعضه ببعض.
• សុជីវធម៌នៅក្នុងការទទួលយកនូវចំណេះដឹង ហើយចាំបាច់លើអ្នកដែលរៀនសូត្រ ទទួលចំណេះដឹង គឺត្រូវផ្ទៀងស្តាប់(អ្វីដែលគេបង្រៀន) និងមានភាពអត់ធ្មត់ រហូតដល់អ្នកផ្តល់ចំណេះដឹងបញ្ចប់នូវសំដីរបស់គេ។

• نسي آدم فنسيت ذريته، ولم يثبت على العزم المؤكد، وهم كذلك، وبادر بالتوبة فغفر الله له، ومن يشابه أباه فما ظلم.
• ព្យាការីអាហ្ទាំមានការភ្លេចភ្លាំង ដូចនេះ កូនចៅរបស់គាត់ក៏មានការភ្លេចភ្លាំងដែរ។ ហើយគាត់មិនបានបង្ហាញពីការបេ្ដជ្ញាចិត្តដ៏ជាក់លាក់(ក្នុងការអនុវត្តតាមបទបញ្ជារបស់អល់ឡោះ)នោះទេ ហើយពួកគេ(កូនចៅរបស់គាត់)ក៏ដូច្នោះដែរ។ គាត់បានរួសរាន់ក្នុងការសារភាពកំហុស ហើយអល់ឡោះក៏បានអភ័យទោសឲ្យគាត់។ ដូចនេះ ជនណាហើយដែលធ្វើដូចឪពុករបស់ពួកគេ(ព្យាការីអាហ្ទាំ) គឺគេមិនមែនជាអ្នកដែលបំពានឡើយ(ធ្វើខុសចេះទទួលសារភាពកំហុស)។

• فضيلة التوبة؛ لأن آدم عليه السلام كان بعد التوبة أحسن منه قبلها.
• បញ្ជាក់ពីឧត្តមភាពនៃការសារភាពកំហុស ពីព្រោះព្យាការីអាហ្ទាំ មានភាពល្អប្រសើរជាងកាលពីមុន បន្ទាប់ពីគាត់បានសាភាពកំហុសហើយ។

• المعيشة الضنك في دار الدنيا، وفي دار البَرْزَخ، وفي الدار الآخرة لأهل الكفر والضلال.
• ការរស់នៅយ៉ាងលំបាកវេទនានៅក្នុងលោកិយ នៅក្នុងផ្នូរ និងនៅក្នុងថ្ងៃបរលោក គឺសម្រាប់ពួកប្រឆាំង និងពួកដែលវង្វេង។

 
Tradução dos significados Versículo: (125) Surah: Suratu Ta-Ha
Índice de capítulos Número de página
 
Tradução dos significados do Nobre Qur’an. - Tradução Khmer de Explicação Abreviada do Alcorão - Índice de tradução

Tradução Khmer de "Explicação Abreviada do Alcorão" por Tafsir Center of Quranic Studies

Fechar