Check out the new design

Tradução dos significados do Nobre Qur’an. - Tradução Khmer de Explicação Abreviada do Alcorão * - Índice de tradução


Tradução dos significados Surah: Al-Qassas   Versículo:
۞ وَلَقَدۡ وَصَّلۡنَا لَهُمُ ٱلۡقَوۡلَ لَعَلَّهُمۡ يَتَذَكَّرُونَ
ហើយជាការពិតណាស់ យើងបានបញ្ជាក់ជារឿយៗដល់ពួកមុស្ហរីគីន និងពួកយូដានៃអម្បូរអ៊ីស្រាអែលតាមរយៈរឿងរ៉ាវរបស់ប្រជាជាតិជំនាន់មុនៗ ហើយនិងទណ្ឌកម្មដែលយើងបានទម្លាក់ទៅលើពួកគេនៅពេលដែលពួកគេបដិសេធនឹងបណ្តាអ្នកនាំសារទាំងឡាយរបស់យើង សង្ឃឹមថាពួកគេនឹងយករឿងទាំងនោះធ្វើជាមេរៀន ហើយពួកគេមានជំនឿ ដើម្បីកុំឲ្យពួកគេទទួលរងគ្រោះដូចអ្វីដែលពួកគេ(ប្រជាជាតិជំនាន់មុនៗ)បានទទួលរង។
Os Tafssir em língua árabe:
ٱلَّذِينَ ءَاتَيۡنَٰهُمُ ٱلۡكِتَٰبَ مِن قَبۡلِهِۦ هُم بِهِۦ يُؤۡمِنُونَ
បណ្តាអ្នកដែលនៅតែមានជំនឿនឹងគម្ពីរតាវរ៉តមុននឹងការបញ្ចុះគម្ពីរគួរអាននោះ ពួកគេក៏ជាអ្នកដែលមានជំនឿនឹងគម្ពីរគួរអានផងដែរ ដោយសារតែពួកគេបានប្រទះឃើញនួវដំណឹង និងលក្ខណៈរបស់វា(គម្ពីរគួរអាន)នៅក្នុងបណ្តាគម្ពីរបស់ពួកគេ។
Os Tafssir em língua árabe:
وَإِذَا يُتۡلَىٰ عَلَيۡهِمۡ قَالُوٓاْ ءَامَنَّا بِهِۦٓ إِنَّهُ ٱلۡحَقُّ مِن رَّبِّنَآ إِنَّا كُنَّا مِن قَبۡلِهِۦ مُسۡلِمِينَ
ហើយនៅពេលដែលគេសូត្រវា(គម្ពីរគួរអាន)ឲ្យពួកគេស្តាប់ ពួកគេនិយាយថាៈ ពួកយើងបានជឿនឹងវាហើយ។ ពិតប្រាកដណាស់ វាគឺជាការពិតដែលគ្មានការសង្ស័យចំពោះវានោះទេ ហើយដែលត្រូវបានបញ្ចុះមកពីម្ចាស់របស់ពួកយើង។ ពិតប្រាកដណាស់ ពួកយើងគឺជាអ្នកដែលព្រមទទួលយកសាសនាឥស្លាមមុននឹងការបញ្ចុះគម្ពីរគួរអាននេះទៅទៀតដោយសារតែពួកយើងមានជំនឿចំពោះអ្វីដែលបណ្តាអ្នកនាំសារទាំងឡាយបាននាំមកមុនវា(មុនគម្ពីរគួរអាន)។
Os Tafssir em língua árabe:
أُوْلَٰٓئِكَ يُؤۡتَوۡنَ أَجۡرَهُم مَّرَّتَيۡنِ بِمَا صَبَرُواْ وَيَدۡرَءُونَ بِٱلۡحَسَنَةِ ٱلسَّيِّئَةَ وَمِمَّا رَزَقۡنَٰهُمۡ يُنفِقُونَ
បណ្តាអ្នកដែលមានលក្ខណៈសម្បត្តិដូចបានលើកឡើងទាំងនេះ អល់ឡោះជាម្ចាស់នឹងប្រទានដល់ពួកគេនូវផលបុណ្យទៅលើទង្វើរបស់ពួកគេទ្វេដង ដោយសារតែការអត់ធ្មត់របស់ពួកគេលើការមានជំនឿនឹងគម្ពីររបស់ពួកគេ ហើយនិងការមានជំនឿរបស់ពួកគេចំពោះព្យាការីមូហាំម៉ាត់នៅពេលដែលគាត់ត្រូវបានគេតែងតាំង(ជាអ្នកនាំសារ)។ ពួកគេច្រានចោលប្រការអាក្រក់ដែលពួកគេធ្លាប់បានធ្វើនោះនឹងទង្វើកុសលទាំងឡាយ ហើយពួកគេបរិច្ចាគនូវអ្វីដែលយើងបានប្រទានជាលាភសក្ការៈដល់ពួកគេក្នុងផ្លួវល្អ។
Os Tafssir em língua árabe:
وَإِذَا سَمِعُواْ ٱللَّغۡوَ أَعۡرَضُواْ عَنۡهُ وَقَالُواْ لَنَآ أَعۡمَٰلُنَا وَلَكُمۡ أَعۡمَٰلُكُمۡ سَلَٰمٌ عَلَيۡكُمۡ لَا نَبۡتَغِي ٱلۡجَٰهِلِينَ
ហើយនៅពេលដែលបណ្តាអ្នកមានជំនឿទាំងនោះបានលឺពីពួកដែលគេផ្តល់គម្ពីរឲ្យ(ពួកយូដានិងពួកគ្រឹស្ទាន)នូវពាក្យសម្តីដែលមិនត្រឹមត្រូវ(គ្មានប្រយោជន៍)នោះ ពួកគេងាកចេញពីវាដោយមិនងាកទៅរកវាឡើយ ហើយពួកគេ(អ្នកមានជំនឿ)បាននិយាយទៅកាន់ពួកទាំងនោះថាៈ ការតបស្នងចំពោះទង្វើរបស់ពួកយើងនោះ គឺសម្រាប់ពួកយើង ហើយការតបស្នងចំពោះទង្វើរបស់ពួកអ្នកនោះ គឺសម្រាប់ពួកអ្នក។ ពួកអ្នកទទួលបាននូវសុខសន្តិភាពពីពួកយើងអំពីការជេរប្រទេចនិងការបង្កនូវគ្រោះថ្នាក់នានា។ ពួកយើងមិនគប្បីរាប់អានពួកដែលល្ងង់ខ្លៅនោះទេ ដោយសារតែការរាប់អានពួកដែលល្ងង់ខ្លៅនោះ គឺនាំមកនូវគ្រោះថ្នាក់ និងប្រការអាក្រក់ ទាំងទៅលើសាសនានិង(ការរស់នៅ)ក្នុងលោកិយ។
Os Tafssir em língua árabe:
إِنَّكَ لَا تَهۡدِي مَنۡ أَحۡبَبۡتَ وَلَٰكِنَّ ٱللَّهَ يَهۡدِي مَن يَشَآءُۚ وَهُوَ أَعۡلَمُ بِٱلۡمُهۡتَدِينَ
ពិតប្រាកដណាស់ អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនអាចផ្តល់ការចង្អុលបង្ហាញចំពោះជនណាដែលអ្នកស្រឡាញ់ ដូចជាអាពូតឡឹប និងអ្នកផ្សេងទៀតជាដើម តាមរយៈការផ្តល់ការចង្អុលបង្ហាញដល់គេឲ្យមានជំនឿនោះឡើយ។ ក៏ប៉ុន្តែ អល់ឡោះជាម្ចាស់តែមួយគត់ដែលអាចផ្តល់ការចង្អុលបង្ហាញចំពោះជនណាដែលទ្រង់មានចេតនាឲ្យគេទទួលបានការចង្អុលបង្ហាញ។ ហើយទ្រង់ក៏បានដឹងពីមុនរួចស្រេចដែរដែលថា ជនណាដែលស្ថិតក្នុងចំណោមអ្នកដែលទទួលបានការចង្អុលបង្ហាញទៅកាន់មាគ៌ាដែលត្រឹមត្រូវនោះ។
Os Tafssir em língua árabe:
وَقَالُوٓاْ إِن نَّتَّبِعِ ٱلۡهُدَىٰ مَعَكَ نُتَخَطَّفۡ مِنۡ أَرۡضِنَآۚ أَوَلَمۡ نُمَكِّن لَّهُمۡ حَرَمًا ءَامِنٗا يُجۡبَىٰٓ إِلَيۡهِ ثَمَرَٰتُ كُلِّ شَيۡءٖ رِّزۡقٗا مِّن لَّدُنَّا وَلَٰكِنَّ أَكۡثَرَهُمۡ لَا يَعۡلَمُونَ
ហើយពួកមុស្ហរីគីនម៉ាក្កះបាននិយាយដោះសារចំពោះការប្រកាន់តាមសាសនាឥស្លាម និងការមានជំនឿនឹងវាថាៈ ប្រសិនបើពួកយើងតាមសាសនាឥស្លាមដែលអ្នកបាននាំវាមកនេះ សត្រូវរបស់ពួកយើងប្រាកដជានឹងបណ្តេញពួកយើងចេញពីទឹកដីរបស់ពួកយើងយ៉ាងឆាប់រហ័សជាមិនខាន។ តើយើង(អល់ឡោះ)មិនបានផ្តល់ឲ្យពួកមុស្ហរីគីនទាំងនោះនូវទឹកដីពិសិដ្ឋ(ទឹកដីម៉ាក្កះ)ដែលគេហាមឃាត់នៅក្នុងវានូវការបង្ហូរឈាមគ្នានិងការបំពាន(ទៅលើគ្នា) ដោយពួកគេរស់នៅក្នុងវាប្រកបដោយសុខសុវត្ថិភាពអំពីការវាយប្រហារពីសំណាក់អ្នកដទៃទៅលើពួកគេ និងទទួលបាននូវផល្លានុផលគ្រប់ប្រភេទ ជាលាភសក្ការៈអំពីយើងដែលយើងប្រទានវាទៅឲ្យពួកគេទេឬ? ក៏ប៉ុន្តែ ភាគច្រើននៃពួកគេមិនបានដឹងនូវឧបការគុណដែលអល់ឡោះបានប្រទានដល់ពួកគេ ហើយថ្លែងអំណគុណទ្រង់ចំពោះវានោះទេ។
Os Tafssir em língua árabe:
وَكَمۡ أَهۡلَكۡنَا مِن قَرۡيَةِۭ بَطِرَتۡ مَعِيشَتَهَاۖ فَتِلۡكَ مَسَٰكِنُهُمۡ لَمۡ تُسۡكَن مِّنۢ بَعۡدِهِمۡ إِلَّا قَلِيلٗاۖ وَكُنَّا نَحۡنُ ٱلۡوَٰرِثِينَ
ហើយមានភូមិស្រុកជាច្រើនដែលរមិលគុណនឹងឧបការគុណរបស់អល់ឡោះដែលទ្រង់ប្រទានដល់វា(ស្រុកភូមិ) ដោយពួកគេលិចលង់ក្នុងអំពើបាបកម្មនិងអំពើល្មើសនានា។ ដូច្នេះ យើងក៏បានបញ្ជូនទណ្ឌកម្មទៅកាន់វា(ភូមិស្រុក) ហើយយើងក៏បានបំផ្លាញវា(ភូមិស្រុក)នឹងទណ្ឌកម្មនោះ។ ហើយលំនៅដ្ឋានរបស់ពួកគេដែលត្រូវបានបំផ្លាញនោះ មនុស្សលោកបានដើរឆ្លងកាត់វា តែគ្មានអ្នកណារស់នៅបន្ទាប់ពីពួកគេឡើយ លើកលែងតែបន្តិចបន្តួចនៃអ្នកដំណើរ(ដែលរស់នៅបណ្តោះអាសន្តនៅទីនោះ)ប៉ុណ្ណោះ។ ហើយយើងគឺជាអ្នកដែលទទួលមត៌ក ដែលយើងទទួលមត៌កមេឃជាច្រើនជាន់និងផែនដី ហើយនិងអ្នកដែលនៅក្នុងវាទាំងពីរ។
Os Tafssir em língua árabe:
وَمَا كَانَ رَبُّكَ مُهۡلِكَ ٱلۡقُرَىٰ حَتَّىٰ يَبۡعَثَ فِيٓ أُمِّهَا رَسُولٗا يَتۡلُواْ عَلَيۡهِمۡ ءَايَٰتِنَاۚ وَمَا كُنَّا مُهۡلِكِي ٱلۡقُرَىٰٓ إِلَّا وَأَهۡلُهَا ظَٰلِمُونَ
ហើយម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនដែលបំផ្លាញភូមិស្រុកណាមួយឡើយ លុះត្រាតែទ្រង់បានផ្តល់ហេតុផលដល់ពួកគេតាមរយៈការតែងតាំងនូវអ្នកនាំសារម្នាក់នៅក្នុងភូមិស្រុកដ៏ធំមួយនោះ ដូចដែលយើងបានតែងតាំងអ្នក(ព្យាការីមូហាំម៉ាត់)នៅក្នុងទឹកដីម៉ាក្កះនេះដូច្នោះដែរ។ ហើយយើងមិនមែនជាអ្នកដែលបំផ្លាញភូមិស្រុកណាមួយឡើយខណៈដែលពួកគេស្ថិតនៅលើការពិតនោះ។ តាមពិត យើងបំផ្លាញពួកគេ ដោយសារតែពួកគេជាពួកដែលបំពានដោយការប្រឆាំង និងការសាងទង្វើបាបកម្មនានាប៉ុណ្ណោះ។
Os Tafssir em língua árabe:
Das notas do versículo nesta página:
• فضل من آمن من أهل الكتاب بالنبي محمد صلى الله عليه وسلم، وأن له أجرين.
តមភាពរបស់ពួកដែលគេផ្តល់គម្ពីរឲ្យ(ពួកយូដានិងពួកគ្រឹស្ទាន)រូបណាដែលមានជំនឿនឹងព្យាការីមូហាំម៉ាត់ ហើយសម្រាប់ពួកគេ គឺនឹងទទួលបាននូវផលបុណ្យពីរ។

• هداية التوفيق بيد الله لا بيد غيره من الرسل وغيرهم.
• ការផ្តល់ការចង្អុលបង្ហាញ(ទៅកាន់មាគ៌ាត្រឹមត្រូវ) គឺស្ថិតនៅក្នុងកណ្តាប់ដៃអល់ឡោះតែមួយគត់ មិនមែនស្ថិតនៅក្នុងដៃអ្នកផ្សេងក្រៅពីទ្រង់នោះឡើយ មិនថាបណ្តាអ្នកនាំសារទាំងឡាយ ឬអ្នកផ្សេងពីពួកគេនោះទេ។

• اتباع الحق وسيلة للأمن لا مَبْعث على الخوف كما يدعي المشركون.
• ការដើរតាមប្រការដែលពិត គឺជាមធ្យោបាយដែលនាំឲ្យទទួលបាននូវសុវត្ថិភាព មិនមែនជាមូលហេតុឬជាកត្តាដែលនាំឲ្យទទួលនូវភាពភ័យខ្លាចដូចដែលពួកមុស្ហរីគីនអះអាងនោះទេ។

• خطر الترف على الفرد والمجتمع.
• គ្រោះថ្នាក់នៃភាពមានបានហួសហេតុទៅលើបុគ្គលម្នាក់ៗ និងសង្គមទាំងមូល។

• من رحمة الله أنه لا يهلك الناس إلا بعد الإعذار إليهم بإرسال الرسل.
• ក្នុងចំណោមក្តីមេត្តាករុណារបស់អល់ឡោះជាម្ចាស់ គឺទ្រង់មិនបំផ្លាញមនុស្សលោកនោះទេ លើកលែងតែក្រោយពីទ្រង់បានផ្តល់ហេតុផលដល់ពួកគេ តាមរយៈការបញ្ជូនបណ្តាអ្នកនាំសារទាំងឡាយទៅកាន់ពួកគេ។

 
Tradução dos significados Surah: Al-Qassas
Índice de capítulos Número de página
 
Tradução dos significados do Nobre Qur’an. - Tradução Khmer de Explicação Abreviada do Alcorão - Índice de tradução

Emitido pelo Centro de Tafssir para Estudos do Alcorão.

Fechar