Tradução dos significados do Nobre Qur’an. - Tradução Khmer de Explicação Abreviada do Alcorão * - Índice de tradução


Tradução dos significados Versículo: (15) Surah: Suratu Al-Qassas
وَدَخَلَ ٱلۡمَدِينَةَ عَلَىٰ حِينِ غَفۡلَةٖ مِّنۡ أَهۡلِهَا فَوَجَدَ فِيهَا رَجُلَيۡنِ يَقۡتَتِلَانِ هَٰذَا مِن شِيعَتِهِۦ وَهَٰذَا مِنۡ عَدُوِّهِۦۖ فَٱسۡتَغَٰثَهُ ٱلَّذِي مِن شِيعَتِهِۦ عَلَى ٱلَّذِي مِنۡ عَدُوِّهِۦ فَوَكَزَهُۥ مُوسَىٰ فَقَضَىٰ عَلَيۡهِۖ قَالَ هَٰذَا مِنۡ عَمَلِ ٱلشَّيۡطَٰنِۖ إِنَّهُۥ عَدُوّٞ مُّضِلّٞ مُّبِينٞ
ហើយមូសាបានចូលទៅក្នុងទីក្រុងក្នុងពេលដែលមនុស្សម្នាសម្រាកនៅក្នុងផ្ទះរបស់ពួកគេ ហើយគាត់ក៏បានប្រទះឃើញបុរសពីរនាក់កំពុងតែឈ្លោះប្រកែកគ្នា និងវាយតប់គ្នាទៅវិញទៅមក ដោយម្នាក់ក្នុងចំណោមគេទាំងពីរនោះ គឺមកពីអម្បូរអ៊ីស្រាអែលដែលជាក្រុមរបស់គេ(ព្យាការីមូសា) ហើយម្នាក់ទៀត គឺមកពីអម្បូរ”គិបទី” ជាក្រុមរបស់ហ្វៀរអោនដែលជាសត្រូវរបស់ព្យាការីមូសា។ ពេលនោះ បុរសដែលជាក្រុមរបស់មូសាបានសុំឲ្យមូសាជួយគេតទល់នឹងបុរសអម្បូរគិបទីដែលជាសត្រូវរបស់គេ។ ពេលនោះ ព្យាការីមូសាក៏បានដាល់បុរសអេហ៊្សីបនោះមួយដៃ។ ភ្លាមនោះ គេក៏បានស្លាប់ដោយសារតែកម្លាំង(ដ៏ខ្លាំង)នៃការដាល់នោះ។ ហើយព្យាការីមូសាក៏បានពោលថាៈ នេះគឺជាការតុបតែងលម្អររបស់ស្ហៃតន និងបក្សពួករបស់វាប៉ុណ្ណោះ។ ពិតប្រាកដណាស់ ស្ហៃតន គឺជាសត្រូវដែលធ្វើឲ្យវង្វេងចំពោះអ្នកដែលដើរតាមវា ជាសត្រូវក៏ច្បាស់លាស់។ ហើយអ្វីដែលកើតឡើងចេញអំពីខ្ញុំ គឺដោយសារភាពជាសត្រូវរបស់វា និងដោយសារតែវាជាអ្នកដែលធ្វើឲ្យគេវង្វេង ទើបវាមានបំណងធ្វើឲ្យខ្ញុំវង្វេងដែរ។
Os Tafssir em língua árabe:
Das notas do versículo nesta página:
• الاعتراف بالذنب من آداب الدعاء.
• ការទទួលស្គាល់បាបកម្ម គឺស្ថិតក្នុងចំណោមសុជីវធម៌នៅក្នុងការបួងសួង។

• الشكر المحمود هو ما يحمل العبد على طاعة ربه، والبعد عن معصيته.
• ការថ្លែងអំណរគុណដែលគេកោតសរសើរ គឺការដែលខ្ញុំបម្រើអល់ឡោះគោរពប្រតិបត្តិចំពោះម្ចាស់របស់គេ ហើយចាកឆ្ងាយពីបទល្មើសទាំងឡាយ។

• أهمية المبادرة إلى النصح خاصة إذا ترتب عليه إنقاذ مؤمن من الهلاك.
• សារសំខាន់នៃការរួសរាន់ក្នុងការទូន្មានណែនាំចំពោះគ្នា ជាពិសេស នៅពេលដែលការណែនាំនោះអាចជួយសង្គ្រោះអ្នកដែលមានជំនឿពីក្តីអន្តរាយ។

• وجوب اتخاذ أسباب النجاة، والالتجاء إلى الله بالدعاء.
• ចាំបាច់ត្រូវប្រកាន់យក(ធ្វើ)នូវមូលហេតុទាំងឡាយដែលនាំទៅរកជោគជ័យ ហើយត្រូវជ្រកកោននឹងអល់ឡោះតាមរយៈការបួងសួង។

 
Tradução dos significados Versículo: (15) Surah: Suratu Al-Qassas
Índice de capítulos Número de página
 
Tradução dos significados do Nobre Qur’an. - Tradução Khmer de Explicação Abreviada do Alcorão - Índice de tradução

Tradução Khmer de "Explicação Abreviada do Alcorão" por Tafsir Center of Quranic Studies

Fechar