Tradução dos significados do Nobre Qur’an. - Tradução Khmer de Explicação Abreviada do Alcorão * - Índice de tradução


Tradução dos significados Versículo: (13) Surah: Suratu Fatir
يُولِجُ ٱلَّيۡلَ فِي ٱلنَّهَارِ وَيُولِجُ ٱلنَّهَارَ فِي ٱلَّيۡلِ وَسَخَّرَ ٱلشَّمۡسَ وَٱلۡقَمَرَۖ كُلّٞ يَجۡرِي لِأَجَلٖ مُّسَمّٗىۚ ذَٰلِكُمُ ٱللَّهُ رَبُّكُمۡ لَهُ ٱلۡمُلۡكُۚ وَٱلَّذِينَ تَدۡعُونَ مِن دُونِهِۦ مَا يَمۡلِكُونَ مِن قِطۡمِيرٍ
អល់ឡោះជាម្ចាស់ទ្រង់បញ្ចូលពេលយប់ទៅក្នុងពេលថ្ងៃដែលធ្វើឲ្យពេលថ្ងៃមានរយៈពេលវែង ហើយទ្រង់បញ្ចូលពេលថ្ងៃទៅក្នុងពេលយប់ដែលធ្វើឲ្យពេលយប់កាន់តែមានរយៈពេលវែង។ ហើយទ្រង់បានបង្កើតព្រះអាទិត្យនិងព្រះចន្ទ ដោយវាទាំងពីរធ្វើដំណើររហូតដល់ពេលវេលាដែលត្រូវបានកំណត់ ដែលមានតែអល់ឡោះប៉ុណ្ណោះដែលដឹង នោះគឺថ្ងៃបរលោក។ អ្នកដែលមានសមត្ថភាពអាចធ្វើរឿងទាំងអស់នោះ ហើយអាចឲ្យវាមានដំណើរការនោះ គឺអល់ឡោះដែលជាម្ចាស់របស់ពួកអ្នក។ អំណាចគ្រប់គ្រងទាំងឡាយ គឺជាកម្មសិទ្ធិរបស់ទ្រង់តែមួយគត់។ រីឯរូបបដិមាទាំងឡាយដែលពួកអ្នកគោរពសក្ការៈចំពោះវាក្រៅពីអល់ឡោះនោះ ពួកវាគ្មានសមត្ថភាពអ្វីនោះឡើយ សូម្បីតែប៉ុនស្រទាប់គ្រាប់ល្មើក៏ដោយ។ ហេតុនេះ តើពួកអ្នកនាំគ្នាគោរពសក្ការៈចំពោះពួកវាក្រៅពីយើងយ៉ាងដូចម្តេច?
Os Tafssir em língua árabe:
Das notas do versículo nesta página:
• تسخير البحر، وتعاقب الليل والنهار، وتسخير الشمس والقمر: من نعم الله على الناس، لكن الناس تعتاد هذه النعم فتغفل عنها.
• ការបង្កើតសមុទ្រ ការផ្លាស់ប្តូរយប់ថ្ងៃ ការបង្កើតព្រះអាទិត្យនិងព្រះចន្ទ ទាំងអស់នេះគឺជាឧបការគុណរបស់អល់ឡោះមកលើមនុស្សលោក ប៉ុន្តែមនុស្សបានទម្លាប់ជាមួយឧបការគុណទាំងនេះ ហើយក៏បានភ្លេចវា។

• سفه عقول المشركين حين يدعون أصنامًا لا تسمع ولا تعقل.
• ភាពខ្សោយប្រាជ្ញារបស់ពួកមុស្ហរីគីន ដោយពួកគេបួងសួងទៅកាន់រូបបដិមាដែលស្តាប់មិនឮ និងមិនចេះគិត។

• الافتقار إلى الله صفة لازمة للبشر، والغنى صفة كمال لله.
• ការបង្ហាញពីភាពខ្វះខាតទៅកាន់អល់ឡោះ គឺជាលក្ខណៈសម្បត្តិដែលមនុស្សលោកត្រូវប្រកាន់ខ្ជាប់ ហើយភាពមានបានដោយមិនត្រូវការអ្នកដទៃ គឺជាលក្ខណៈសម្បត្តិដ៏ពេញលក្ខណៈរបស់អល់ឡោះជាម្ចាស់។

• تزكية النفس عائدة إلى العبد؛ فهو يحفظها إن شاء أو يضيعها.
• ផលប្រយោជន៍នៃការសម្អាតខ្លួនពីអំពើបាប គឺវិលត្រឡប់ទៅកាន់ខ្លួនគេផ្ទាល់។ ដូច្នេះ គេអាចថែរក្សាវាប្រសិនបើគេចង់ល្អ ឬក៏បំផ្លាញវា។

 
Tradução dos significados Versículo: (13) Surah: Suratu Fatir
Índice de capítulos Número de página
 
Tradução dos significados do Nobre Qur’an. - Tradução Khmer de Explicação Abreviada do Alcorão - Índice de tradução

Tradução Khmer de "Explicação Abreviada do Alcorão" por Tafsir Center of Quranic Studies

Fechar