Tradução dos significados do Nobre Qur’an. - Tradução Khmer de Explicação Abreviada do Alcorão * - Índice de tradução


Tradução dos significados Versículo: (145) Surah: Suratu An-Nisaa
إِنَّ ٱلۡمُنَٰفِقِينَ فِي ٱلدَّرۡكِ ٱلۡأَسۡفَلِ مِنَ ٱلنَّارِ وَلَن تَجِدَ لَهُمۡ نَصِيرًا
ពិតប្រាកដណាស់ពួកពុតត្បុតទាំងនោះ អល់ឡោះជាម្ចាស់នឹងឲ្យពួកគេស្ថិតនៅក្នុងបាតក្រោមបង្អស់នៃឋាននរកនៅថ្ងៃបរលោក ហើយអ្នក(ព្យាការីមូហាំម៉ាត់)នឹងមិនឃើញពួកគេមានអ្នកជួយដែលអាចជួយការពារពួកគេពីទណ្ឌកម្មនោះឡើយ។
Os Tafssir em língua árabe:
Das notas do versículo nesta página:
• بيان صفات المنافقين، ومنها: حرصهم على حظ أنفسهم سواء كان مع المؤمنين أو مع الكافرين.
• បកស្រាយបញ្ជាក់ពីលក្ខណៈសម្បត្តិរបស់ពួកពុតត្បុត ក្នុងនោះមានដូចជា ពួកគេព្យាយាមចង់ទទួលបានចំណែក(ផលប្រយោជន៍)សម្រាប់ខ្លួនរបស់ពួកគេ មិនថាពេលដែលពួកគេនៅជាមួយអ្នកមានជំនឿ ឬនៅជាមួយពួកគ្មានជំនឿនោះឡើយ។

• أعظم صفات المنافقين تَذَبْذُبُهم وحيرتهم واضطرابهم، فلا هم مع المؤمنين حقًّا ولا مع الكافرين.
• លក្ខណៈសម្បត្តិដ៏ចម្បងបំផុតរបស់ពួកពុតត្បុតគឺ ពួកគេមានភាពស្ទាក់ស្ទើរ ច្របូកច្របល់ និងស្រពេចស្រពិល ដោយពួកគេមិនស្ថិតក្នុងចំណោមអ្នកមានជំនឿឱ្យប្រាកដ ហើយក៏មិនស្ថិតនៅជាមួយពួកប្រឆាំង(ពួកគ្មានជំនឿ)ដែរ។

• النهي الشديد عن اتخاذ الكافرين أولياء من دون المؤمنين.
• ហាមឃាត់យ៉ាងដាច់អហង្ការចំពោះការយកពួកដែលប្រឆាំងមកធ្វើជាអ្នកគាំពារផ្សេងពីបណ្ដាអ្នកមានជំនឿ។

• أعظم ما يتقي به المرء عذاب الله تعالى في الآخرة هو الإيمان والعمل الصالح.
• កត្តាចម្បងដែលអ្នកមានជំនឿដែលខ្លាចទណ្ឌកម្មរបស់អល់ឡោះនាថ្ងៃបរលោកត្រូវធ្វើនោះ គឺការមានជំនឿ និងការសាងនូវទង្វើកុសល។

 
Tradução dos significados Versículo: (145) Surah: Suratu An-Nisaa
Índice de capítulos Número de página
 
Tradução dos significados do Nobre Qur’an. - Tradução Khmer de Explicação Abreviada do Alcorão - Índice de tradução

Tradução Khmer de "Explicação Abreviada do Alcorão" por Tafsir Center of Quranic Studies

Fechar