Tradução dos significados do Nobre Qur’an. - Tradução Khmer de Explicação Abreviada do Alcorão * - Índice de tradução


Tradução dos significados Versículo: (28) Surah: Suratu An-Nisaa
يُرِيدُ ٱللَّهُ أَن يُخَفِّفَ عَنكُمۡۚ وَخُلِقَ ٱلۡإِنسَٰنُ ضَعِيفٗا
អល់ឡោះទ្រង់មានបំណងចង់បន្ធូរបន្ថយនូវអ្វីដែលទ្រង់បានដាក់ច្បាប់បញ្ញត្តិលើពួកអ្នក ដោយទ្រង់មិនដាក់បន្ទុកលើពួកអ្នកនូវអ្វីដែលពួកអ្នកគ្មានសមត្ថភាពធ្វើនោះឡើយ ពីព្រោះទ្រង់ដឹងបំផុតពីភាពទន់ខ្សោយរបស់មនុស្ស ទាំងរូបសម្បត្តិ និងចរិយាសម្បត្តិ។
Os Tafssir em língua árabe:
Das notas do versículo nesta página:
• سعة رحمة الله بعباده؛ فهو سبحانه يحب التوبة منهم، والتخفيف عنهم، وأما أهل الشهوات فإنما يريدون بهم ضلالًا عن الهدى.
• ក្ដីមេត្តាករុណាដ៏ទូលំទូលាយរបស់អល់ឡោះជាម្ចាស់ចំពោះខ្ញុំបម្រើរបស់ទ្រង់ ដោយទ្រង់ស្រឡាញ់ពេញចិត្តចំពោះជនណាដែលបានសារភាពកំហុសក្នុងចំណោមពួកគេ និងបន្ធូរបន្ថយ (បាបកម្ម)ពីពួកគេ។ រីឯពួកដែលធ្វើអ្វីតាមតែទំនើងចិត្តវិញនោះ ពិតណាស់ ពួកគេចង់ឱ្យខ្ញុំបម្រើអល់ឡោះដែលមានជំនឿវង្វេងចេញពីមាគ៌ាដ៏ត្រឹមត្រូវ។

• حفظت الشريعة حقوق الناس؛ فحرمت الاعتداء على الأنفس والأموال والأعراض، ورتبت أعظم العقوبة على ذلك.
• ច្បាប់ឥស្លាមបានរក្សាការពារសិទ្ធិរបស់មនុស្ស ដោយបានហាមឃាត់ពីការបំពានលើអាយុជីវិត ទ្រព្យសម្បត្តិ និងកិត្តិយសអ្នកដ៏ទៃ ហើយច្បាប់ឥស្លាមបានចែងថា ការបំពានទាំងនោះ គឺជាបាបកម្មដ៏ធំធេងបំផុត។

• الابتعاد عن كبائر الذنوب سبب لدخول الجنة ومغفرة للصغائر.
• ការជៀសវាងពីអំពើបាបធំៗ គឺជាមូលហេតុមួយដែលនាំឲ្យបានចូលឋានសួគ៌ និងទទួលបានការអភ័យទោសចំពោះបាបកម្មតូចៗ។

• الرضا بما قسم الله، وترك التطلع لما في يد الناس؛ يُجنِّب المرء الحسد والسخط على قدر الله تعالى.
• ការពេញចិត្តចំពោះអ្វីដែលអល់ឡោះបានបែងចែង(កំណត់) និងបោះបង់ការសម្លឹងមើលទៅកាន់អ្វីដែលអ្នកដទៃមាន គឺធ្វើឱ្យបុគ្គលនោះជៀសផុតពីការច្រណែនឈ្នានីស និងការខឹងសម្បាចំពោះការកំណត់របស់អល់ឡោះជាម្ចាស់។

 
Tradução dos significados Versículo: (28) Surah: Suratu An-Nisaa
Índice de capítulos Número de página
 
Tradução dos significados do Nobre Qur’an. - Tradução Khmer de Explicação Abreviada do Alcorão - Índice de tradução

Tradução Khmer de "Explicação Abreviada do Alcorão" por Tafsir Center of Quranic Studies

Fechar