Tradução dos significados do Nobre Qur’an. - Tradução Khmer de Explicação Abreviada do Alcorão * - Índice de tradução


Tradução dos significados Versículo: (10) Surah: Suratu Al-Hujurat
إِنَّمَا ٱلۡمُؤۡمِنُونَ إِخۡوَةٞ فَأَصۡلِحُواْ بَيۡنَ أَخَوَيۡكُمۡۚ وَٱتَّقُواْ ٱللَّهَ لَعَلَّكُمۡ تُرۡحَمُونَ
ពិតប្រាកដណាស់ បណ្តាអ្នកដែលមានជំនឿ គឺជាបងប្អូននឹងគ្នាក្នុងសាសនាឥស្លាម ហើយភាពជាបងប្អូននឹងគ្នាក្នុងសាសនាឥស្លាម គឺទាមទារឲ្យពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)សម្រុះសម្រួល ផ្សះផ្សាគ្នារវាងបងប្អូនរបស់ពួកអ្នកដែលមានជម្លោះនឹងគ្នា។ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះជាម្ចាស់ដោយអនុវត្តន៍នូវរាល់បទបញ្ជាទាំងឡាយរបស់ទ្រង់ និងចៀសវាងពីបម្រាមទាំងឡាយរបស់ទ្រង់ដែលទ្រង់បានហាមឃាត់ សង្ឃឹមថាពួកអ្នកនឹងត្រូវបានគេអាណិតស្រឡាញ់។
Os Tafssir em língua árabe:
Das notas do versículo nesta página:
• وجوب التثبت من صحة الأخبار، خاصة التي ينقلها من يُتَّهم بالفسق.
• ចាំបាច់ត្រូវបញ្ជាក់និងផ្ទៀងផ្ទាត់ឲ្យបានដឹងច្បាស់លាស់នូវព័ត៌មានដែលទទួលបាន ថាតើជាព័ត៌មានពិតឬក្លែងក្លាយ ជាពិសេស ប្រសិនបើអ្នកដែលនាំព័ត៌មានមកនោះ ជាអ្នកដែលត្រូវបានគេចោទថា ជាមនុស្សមិនល្អ។

• وجوب الإصلاح بين من يتقاتل من المسلمين، ومشروعية قتال الطائفة التي تصر على الاعتداء وترفض الصلح.
• ចាំបាច់ត្រូវផ្សះផ្សា សម្រុះសម្រួលរវាងអ្នកមានជំនឿដែលមានជម្លោះនឹងគ្នា ហើយច្បាប់ឥស្លាមបង្គាប់ប្រើឲ្យប្រយុទ្ធនឹងក្រុមណាដែលនៅតែបន្តបំពាន មិនព្រមទទួលយកការផ្សះផ្សា សម្រុះសម្រួលគ្នានេះ។

• من حقوق الأخوة الإيمانية: الصلح بين المتنازعين والبعد عما يجرح المشاعر من السخرية والعيب والتنابز بالألقاب.
• ក្នុងចំណោមសិទ្ធិក្នុងភាពជាបងប្អូននៅក្នុងជំនឿគឺ ៖ ត្រូវផ្សះផ្សា សម្រុះសម្រួលរវាងភាគីដែលមានជម្លោះនឹងគ្នា និងត្រូវឃ្លាតឆ្ងាយពីអ្វីដែលធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ ដូចជាការមើលងាយ ការបន្តុះបង្អាប់គ្នា និងការដាក់ងារអាក្រក់ឲ្យគ្នា។

 
Tradução dos significados Versículo: (10) Surah: Suratu Al-Hujurat
Índice de capítulos Número de página
 
Tradução dos significados do Nobre Qur’an. - Tradução Khmer de Explicação Abreviada do Alcorão - Índice de tradução

Tradução Khmer de "Explicação Abreviada do Alcorão" por Tafsir Center of Quranic Studies

Fechar