Tradução dos significados do Nobre Qur’an. - Tradução Khmer de Explicação Abreviada do Alcorão * - Índice de tradução


Tradução dos significados Versículo: (69) Surah: Suratu Al-Maidah
إِنَّ ٱلَّذِينَ ءَامَنُواْ وَٱلَّذِينَ هَادُواْ وَٱلصَّٰبِـُٔونَ وَٱلنَّصَٰرَىٰ مَنۡ ءَامَنَ بِٱللَّهِ وَٱلۡيَوۡمِ ٱلۡأٓخِرِ وَعَمِلَ صَٰلِحٗا فَلَا خَوۡفٌ عَلَيۡهِمۡ وَلَا هُمۡ يَحۡزَنُونَ
ពិតប្រាកដណាស់ បណ្តាអ្នកដែលមានជំនឿ ពួកយូដា និងពួកសពីអ៊ីន(ពួកគេគឺជាក្រុមមួយនៃអ្នកដែលដើរតាមបណ្តាព្យាការីមួយចំនួន) ព្រមទាំងពួកណាសរ៉នី បើបុគ្គលណាដែលមានជំនឿចំពោះអល់ឡោះនិងថ្ងៃបរលោក ព្រមទាំងបានសាងនូវទង្វើកុសលនោះ ពិតប្រាកដណាស់ ពួកគេមិនមានការភ័យខ្លាចចំពោះអ្វីដែលនឹងជួបប្រទះនៅថ្ងៃខាងមុខនោះទេ ហើយពួកគេក៏មិនមានការព្រួយបារម្ភចំពោះអ្វីដែលបានកន្លងផុតទៅនៃលាភសំណាងក្នុងលោកិយនោះដែរ។
Os Tafssir em língua árabe:
Das notas do versículo nesta página:
• العمل بما أنزل الله تعالى سبب لتكفير السيئات ودخول الجنة وسعة الأرزاق.
• ការអនុវត្តតាមអ្វីដែលអល់ឡោះបានបញ្ចុះមក គឺជាមូលហេតុមួយក្នុងការទទួលបានការលុបលាងទោសកំហុស និងទទួលបាននូវឋានសួគ៌ ព្រមទាំងទទួលបានលាភសក្ការៈដ៏ទូលាយ។

• توجيه الدعاة إلى أن التبليغ المُعتَدَّ به والمُبْرِئ للذمة هو ما كان كاملًا غير منقوص، وفي ضوء ما ورد به الوحي.
• ចង្អុលបង្ហាញ និងណែនាំដល់អ្នកដែលផ្សព្វផ្សាយសាសនាថា ការផ្សព្វផ្សាយសាសនាដ៏ត្រឹមត្រូវហើយចាកផុតពីប្រការអាក្រក់នោះ គឺជាការផ្សព្វផ្សាយមួយដ៏ពេញលេញ ដោយគ្មានខ្វះចន្លោះណាមួយឡើយ ហើយស្ថិតនៅក្រោមការបំភ្លឺដែលវ៉ាហ៊ី(សារពីអល់ឡោះ)បាននាំមក។

• لا يُعْتد بأي معتقد ما لم يُقِمْ صاحبه دليلًا على أنه من عند الله تعالى.
• មិនអាចចាត់ទុកថា បុគ្គលណាម្នាក់ប្រកាន់យកគោលជំនឿណាមួយត្រឹមត្រូវនោះឡើយ ដរាបណារូបគេមិនមានភស្តុតាងបញ្ជាក់ថា គោលជំនឿនោះពិតជាត្រឹមត្រូវមកពីអល់ឡោះជាម្ចាស់ទេនោះ។

 
Tradução dos significados Versículo: (69) Surah: Suratu Al-Maidah
Índice de capítulos Número de página
 
Tradução dos significados do Nobre Qur’an. - Tradução Khmer de Explicação Abreviada do Alcorão - Índice de tradução

Tradução Khmer de "Explicação Abreviada do Alcorão" por Tafsir Center of Quranic Studies

Fechar