Tradução dos significados do Nobre Qur’an. - Tradução Khmer de Explicação Abreviada do Alcorão * - Índice de tradução


Tradução dos significados Versículo: (90) Surah: Suratu Al-Araaf
وَقَالَ ٱلۡمَلَأُ ٱلَّذِينَ كَفَرُواْ مِن قَوۡمِهِۦ لَئِنِ ٱتَّبَعۡتُمۡ شُعَيۡبًا إِنَّكُمۡ إِذٗا لَّخَٰسِرُونَ
ពួកមេដឹកនាំនិងពួកដែលមានឋានៈសក្តិដែលគ្មានជំនឿក្នុងចំណោមក្រុមរបស់គេដែលជាអ្នកបដិសេធចំពោះការអំពាវនាវទៅកាន់ការមានជំនឿចំពោះអល់ឡោះជាម្ចាស់តែមួយគត់ បាននិយាយព្រមាន(ក្រុមរបស់ពួកគេ)ឲ្យប្រុងប្រយ័ត្នអំពីព្យាការីស៊្ហូអែបនិងសាសនារបស់គាត់ថាៈ ប្រសិនបើពួកអ្នក(ឱក្រុមរបស់យើង)ចូលកាន់សាសនារបស់ស៊្ហូអែប ហើយបោះបង់ចោលសាសនារបស់ពួកអ្នកនិងសាសនារបស់ជីដូនជីតារបស់ពួកអ្នកនោះ ពិតប្រាកដណាស់ ពួកអ្នកពិតជានឹងក្លាយជាអ្នកដែលខាតបង់ជាមិនខាន។
Os Tafssir em língua árabe:
Das notas do versículo nesta página:
• من مظاهر إكرام الله لعباده الصالحين أنه فتح لهم أبواب العلم ببيان الحق من الباطل، وبنجاة المؤمنين، وعقاب الكافرين.
• ក្នុងចំណោមសញ្ញាជាក់ស្តែងនៃការលើកតម្កើងរបស់អល់ឡោះចំពោះខ្ញុំបម្រើរបស់ទ្រង់ដែលជាអ្នកសាងនូវទង្វើកុសលនោះ គឺទ្រង់បើកនូវបណ្តាទ្វារនៃចំណេះវិជ្ជាដល់ពួកគេ តាមរយៈការបកស្រាយបញ្ជាក់ពីការពិត និងប្រការមិនពិត ផ្តល់ភាពជោគជ័យដល់បណ្តាអ្នកដែលមានជំនឿ ហើយដាក់ទណ្ឌកម្មដល់ពួកដែលគ្មានជំនឿ។

• من سُنَّة الله في عباده الإمهال؛ لكي يتعظوا بالأحداث، ويُقْلِعوا عما هم عليه من معاص وموبقات.
• ក្នុងចំណោមមាគ៌ារបស់អល់ឡោះចំពោះខ្ញុំបម្រើរបស់ទ្រង់នោះ គឺទ្រង់ទុកពេលឲ្យពួកគេ ដើម្បីយកហេតុការណ៍ទាំងឡាយដែលបានកើតឡើងនោះធ្វើវាជាមេរៀន និងដើម្បីឲ្យពួកគេដកចេញ ឬបញ្ឈប់នូវអំពើល្មើសដែលពួកគេកំពុងតែប្រព្រឹត្ត និងប្រការទាំងឡាយដែលនាំឲ្យអន្តរាយ។

• الابتلاء بالشدة قد يصبر عليه الكثيرون، ويحتمل مشقاته الكثيرون، أما الابتلاء بالرخاء فالذين يصبرون عليه قليلون.
• ការសាកល្បងដោយឲ្យទទួលនូវការលំបាកនោះ អាចមានមនុស្សជាច្រើនមានភាពអត់ធ្មត់ចំពោះវាបាន។ ចំណែកឯការសាកល្បងដោយទទួលបានសេចក្តីសុខវិញ គឺមានមនុស្សតិចតួចណាស់ដែលអាចអត់ធ្មត់ចំពោះវាបាននោះ។

 
Tradução dos significados Versículo: (90) Surah: Suratu Al-Araaf
Índice de capítulos Número de página
 
Tradução dos significados do Nobre Qur’an. - Tradução Khmer de Explicação Abreviada do Alcorão - Índice de tradução

Tradução Khmer de "Explicação Abreviada do Alcorão" por Tafsir Center of Quranic Studies

Fechar