Check out the new design

Tradução dos significados do Nobre Qur’an. - Tradução Khmer - Centro de tradução Rawad * - Índice de tradução


Tradução dos significados Surah: Yusuf   Versículo:

យូសុហ្វ

الٓرۚ تِلۡكَ ءَايَٰتُ ٱلۡكِتَٰبِ ٱلۡمُبِينِ
អាលីហ្វ ឡាម រ៉ (តួអក្សរទាំងនេះ គឺបានបកស្រាយរួចមកហើយនៅដើមសូរ៉ោះមុន(សូរ៉ោះអាល់ហ្ពាក៏រ៉ោះ)។ ទាំងនោះគឺជាបណ្តាវាក្យខណ្ឌនៃគម្ពីរ(គួរអាន)ដ៏ច្បាស់លាស់បំផុត។
Os Tafssir em língua árabe:
إِنَّآ أَنزَلۡنَٰهُ قُرۡءَٰنًا عَرَبِيّٗا لَّعَلَّكُمۡ تَعۡقِلُونَ
ពិតប្រាកដណាស់ យើងបានបញ្ចុះគម្ពីរគួរអានជាភាសាអារ៉ាប់ សង្ឃឹមថាពួកអ្នក(ឱពួកអារ៉ាប់)នឹងឈ្វេងយល់។
Os Tafssir em língua árabe:
نَحۡنُ نَقُصُّ عَلَيۡكَ أَحۡسَنَ ٱلۡقَصَصِ بِمَآ أَوۡحَيۡنَآ إِلَيۡكَ هَٰذَا ٱلۡقُرۡءَانَ وَإِن كُنتَ مِن قَبۡلِهِۦ لَمِنَ ٱلۡغَٰفِلِينَ
យើងនឹងនិទានប្រាប់ដល់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នូវរឿងមួយដែលល្អជាងគេបំផុតតាមរយៈគម្ពីរគួរអាននេះ ដែលយើងបានផ្តល់វ៉ាហ៊ីទៅកាន់អ្នក ខណៈដែលមុននឹងគេបញ្ចុះវាមក រូបអ្នកគឺស្ថិតនៅក្នុងចំណោមអ្នកដែលមិនដឹង(អំពីរឿងនេះ)ឡើយ។
Os Tafssir em língua árabe:
إِذۡ قَالَ يُوسُفُ لِأَبِيهِ يَٰٓأَبَتِ إِنِّي رَأَيۡتُ أَحَدَ عَشَرَ كَوۡكَبٗا وَٱلشَّمۡسَ وَٱلۡقَمَرَ رَأَيۡتُهُمۡ لِي سَٰجِدِينَ
ហើយ(ចូរអ្នកនឹកឃើញ) នៅពេលដែលព្យាការីយូសុះបាននិយាយទៅកាន់ឪពុករបស់គាត់ (ព្យាការីយ៉ាក់កូប)ថា៖ ឱលោកឪពុក! ពិតប្រាកដណាស់ ខ្ញុំបានសុបិនឃើញផ្កាយដប់មួយដួង ព្រះអាទិត្យ និងព្រះចន្ទ ដោយខ្ញុំបានឃើញពួកវាក្រាបស៊ូជោតមកចំពោះខ្ញុំ។
Os Tafssir em língua árabe:
 
Tradução dos significados Surah: Yusuf
Índice de capítulos Número de página
 
Tradução dos significados do Nobre Qur’an. - Tradução Khmer - Centro de tradução Rawad - Índice de tradução

Tradução realizada pela equipe do Centro de Tradução Rowwad em cooperação com a Associação de Chamada em Al-Rabwah e a Associação para o Serviço do Conteúdo Islâmico em Idiomas.

Fechar