Check out the new design

Tradução dos significados do Nobre Qur’an. - Tradução Khmer - Centro de tradução Rawad * - Índice de tradução

XML CSV Excel API
Please review the Terms and Policies

Tradução dos significados Surah: Al-Baqarah   Versículo:
وَإِذۡ نَجَّيۡنَٰكُم مِّنۡ ءَالِ فِرۡعَوۡنَ يَسُومُونَكُمۡ سُوٓءَ ٱلۡعَذَابِ يُذَبِّحُونَ أَبۡنَآءَكُمۡ وَيَسۡتَحۡيُونَ نِسَآءَكُمۡۚ وَفِي ذَٰلِكُم بَلَآءٞ مِّن رَّبِّكُمۡ عَظِيمٞ
ហើយ(ចូរពួកអ្នកនឹកឃើញនូវឧបការគុណរបស់យើង)ខណៈដែលយើងបានសង្គ្រោះពួកអ្នកឱ្យរួចផុតពីបក្សពួកហ្វៀរអោន(ផារ៉ាអុង)ដែលពួកគេបានឱ្យពួកអ្នកភ្លក់នូវទារុណកម្មយ៉ាងព្រៃផ្សៃបំផុតដោយពួកគេសម្លាប់កូនប្រុស ហើយទុកជីវិតកូនស្រីរបស់ពួកអ្នក(ដើម្បីទុកធ្វើជាទាសករ)។ ហើយនៅក្នុងរឿងនោះ គឺជាការសាកល្បងយ៉ាងធំធេងពីព្រះជាម្ចាស់របស់ពួកអ្នក។
Os Tafssir em língua árabe:
وَإِذۡ فَرَقۡنَا بِكُمُ ٱلۡبَحۡرَ فَأَنجَيۡنَٰكُمۡ وَأَغۡرَقۡنَآ ءَالَ فِرۡعَوۡنَ وَأَنتُمۡ تَنظُرُونَ
ហើយ(ចូរពួកអ្នកនឹកឃើញនូវឧបការគុណរបស់យើង)ខណៈដែលយើងបានញែកសមុទ្រសម្រាប់ពួកអ្នក ដោយយើងបានសង្គ្រោះពួកអ្នក និងបានពន្លិចបក្សពួកហ្វៀរអោន ខណៈដែលពួកអ្នកមើលឃើញ(ផ្ទាល់នឹងភ្នែក)។
Os Tafssir em língua árabe:
وَإِذۡ وَٰعَدۡنَا مُوسَىٰٓ أَرۡبَعِينَ لَيۡلَةٗ ثُمَّ ٱتَّخَذۡتُمُ ٱلۡعِجۡلَ مِنۢ بَعۡدِهِۦ وَأَنتُمۡ ظَٰلِمُونَ
ហើយ(ចូរពួកអ្នកនឹកឃើញនូវឧបការគុណរបស់យើង)នៅពេលដែលយើងបានសន្យា(កំណត់ពេល)ជាមួយព្យាការីមូសារយៈពេលសែសិបយប់។ ក្រោយមក ពួកអ្នកបែរជាយករូបសំណាកកូនគោ(មកគោរពសក្ការៈ)បន្ទាប់ពីគាត់(អវត្តមាន) ខណៈដែលពួកអ្នកគឺជាពួកដែលបំពាន។
Os Tafssir em língua árabe:
ثُمَّ عَفَوۡنَا عَنكُم مِّنۢ بَعۡدِ ذَٰلِكَ لَعَلَّكُمۡ تَشۡكُرُونَ
ក្រោយមក យើងបានអធ្យាស្រ័យឱ្យពួកអ្នកបន្ទាប់ពីនោះ។ សង្ឃឹមថា ពួកអ្នកនឹងដឹងគុណ(ចំពោះយើង)។
Os Tafssir em língua árabe:
وَإِذۡ ءَاتَيۡنَا مُوسَى ٱلۡكِتَٰبَ وَٱلۡفُرۡقَانَ لَعَلَّكُمۡ تَهۡتَدُونَ
ហើយ(ចូរពួកអ្នកនឹកឃើញនូវឧបការគុណរបស់យើង)ខណៈដែលយើងបានប្រទានឱ្យព្យាការីមូសានូវគម្ពីរ(តាវរ៉ត) និងជាការវិនិច្ឆ័យ(រវាងខុសនិងត្រូវ)។ សង្ឃឹមថាពួកអ្នកនឹងទទួលបានការចង្អុលបង្ហាញ។
Os Tafssir em língua árabe:
وَإِذۡ قَالَ مُوسَىٰ لِقَوۡمِهِۦ يَٰقَوۡمِ إِنَّكُمۡ ظَلَمۡتُمۡ أَنفُسَكُم بِٱتِّخَاذِكُمُ ٱلۡعِجۡلَ فَتُوبُوٓاْ إِلَىٰ بَارِئِكُمۡ فَٱقۡتُلُوٓاْ أَنفُسَكُمۡ ذَٰلِكُمۡ خَيۡرٞ لَّكُمۡ عِندَ بَارِئِكُمۡ فَتَابَ عَلَيۡكُمۡۚ إِنَّهُۥ هُوَ ٱلتَّوَّابُ ٱلرَّحِيمُ
ហើយ(ចូរពួកអ្នកនឹកឃើញនូវឧបការគុណរបស់យើង)នៅពេលដែលព្យាការីមូសាបានពោលទៅកាន់ក្រុមរបស់គាត់ថា៖ ឱក្រុមរបស់ខ្ញុំ! ពួកអ្នកពិតជាបានបំពានលើខ្លួនឯងដោយយករូបសំណាក់កូនគោ(មកគោរពសក្ការៈ)។ ហេតុនេះ ចូរពួកអ្នកសារភាពកំហុសទៅកាន់ព្រះជាម្ចាស់ដែលបង្កើតពួកអ្នកដោយពួកអ្នកត្រូវសម្លាប់ខ្លួនឯង(សម្លាប់គ្នាទៅវិញទៅមក)។ នោះជាការប្រសើរសម្រាប់ពួកអ្នកនៅចំពោះមុខព្រះជាម្ចាស់របស់ពួកអ្នក ហើយទ្រង់នឹងទទួលយកការសារភាពកំហុសរបស់ពួកអ្នក។ ជាការពិតណាស់ ទ្រង់ជាអ្នកដែលទទួលយកការសារភាពកំហុស មហាអាណិតស្រលាញ់បំផុត។
Os Tafssir em língua árabe:
وَإِذۡ قُلۡتُمۡ يَٰمُوسَىٰ لَن نُّؤۡمِنَ لَكَ حَتَّىٰ نَرَى ٱللَّهَ جَهۡرَةٗ فَأَخَذَتۡكُمُ ٱلصَّٰعِقَةُ وَأَنتُمۡ تَنظُرُونَ
ហើយចូរពួកអ្នក(អម្បូរអ៊ីស្រាអែល)នឹកឃើញឡើងវិញ នៅពេលដែលពួកអ្នកបាននិយាយថា៖ ឱមូសា! ពួកយើងនឹងមិនជឿលើអ្នកជាដាច់ខាត លុះត្រាតែពួកយើងបានឃើញអល់ឡោះផ្ទាល់នឹងភ្នែក។ ពេលនោះ រន្ទះបានឆក់យកជីវិតពួកអ្នកភ្លាមៗ ខណៈដែលពួកអ្នកមើលឃើញ(ផ្ទាល់នឹងភ្នែក)។
Os Tafssir em língua árabe:
ثُمَّ بَعَثۡنَٰكُم مِّنۢ بَعۡدِ مَوۡتِكُمۡ لَعَلَّكُمۡ تَشۡكُرُونَ
ក្រោយមក យើងបានប្រោសពួកអ្នកឱ្យរស់ឡើងវិញបន្ទាប់ពីការស្លាប់របស់ពួកអ្នក សង្ឃឹមថាពួកអ្នកនឹងដឹងគុណ។
Os Tafssir em língua árabe:
وَظَلَّلۡنَا عَلَيۡكُمُ ٱلۡغَمَامَ وَأَنزَلۡنَا عَلَيۡكُمُ ٱلۡمَنَّ وَٱلسَّلۡوَىٰۖ كُلُواْ مِن طَيِّبَٰتِ مَا رَزَقۡنَٰكُمۡۚ وَمَا ظَلَمُونَا وَلَٰكِن كَانُوٓاْ أَنفُسَهُمۡ يَظۡلِمُونَ
ហើយយើងបានបញ្ជូនពពកឱ្យបាំងជាម្លប់ដល់ពួកអ្នក(ពីកម្តៅថ្ងៃ) ហើយយើងបានបញ្ចុះមកឱ្យពួកអ្នកនូវអាល់ម៉ាន់(ភេសជ្ជៈដែលមានរសជាតិផ្អែមដូចទឹកឃ្មុំ) និងអាស់សាល់វ៉ា(បក្សីមួយប្រភេទដែលស្រដៀងនឹងសត្វក្រួច)។ (យើងបានមានបន្ទូលទៅកាន់ពួកអ្នកថា៖) ចូរពួកអ្នកបរិភោគចំណីអាហារល្អៗដែលយើងបានប្រទានឱ្យពួកអ្នកចុះ។ ហើយពួកគេមិនបានបំពានលើយើង(ធ្វើឱ្យយើងខាតបង់)អ្វីឡើយ។ ក៏ប៉ុន្តែ ពួកគេទៅវិញទេដែលបំពានលើខ្លួនឯង។
Os Tafssir em língua árabe:
 
Tradução dos significados Surah: Al-Baqarah
Índice de capítulos Número de página
 
Tradução dos significados do Nobre Qur’an. - Tradução Khmer - Centro de tradução Rawad - Índice de tradução

Tradução realizada pela equipe do Centro de Tradução Rowwad em cooperação com a Associação de Chamada em Al-Rabwah e a Associação para o Serviço do Conteúdo Islâmico em Idiomas.

Fechar